តេស្តអារម្មណ៍! តើឆ្នាំ ២០២២ នេះ នឹងធ្វើឱ្យអ្នកសើច ឬយំ?

សាកល្បងជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ រូបដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីលទ្ធផលនៃឆ្នាំ២០២២នេះ តើជីវិតអ្នកនឹងត្រូវសើច ឬយំ?

១. នំពងទាតើយ / មានស្នាមញញឹមដូចខ្យល់និទាឃរដូវ

Screen Shot 2021 01 15 At 9.55.08 AM

បើអ្នកជ្រើសយករូបនៅអក្សរ​ក នោះមានន័យថានៅឆ្នាំ ២០២១ នេះ អ្នកអាចធ្វើឱ្យមានស្នាមញញឹមភ្លឺស្រស់ថ្លាដូចជាខ្យល់និទាឃរដូវអ៊ីចឹង។ នោះមានន័យថា សំណាងខ្លះនឹងមករកអ្នក ឬយ៉ាងហោចណាស់វានឹងមិនអាក្រក់ដូចឆ្នាំមុននោះទេ។

ទោះបីជាវាមិនមែនជាស្នាមញញឹមដែលពោរពេញដោយភាពកក់ក្ដៅធំធេងក៏ដោយ តែវាក៏ជួយលុបបំបាត់ការថប់បារម្ភសម្រាប់ខ្លួនអ្នកនិងរាលដាលដល់អ្នកដែលនៅជុំវិញអ្នក។

២. Cup Cake / សើចផង យំផង

Screen Shot 2021 01 15 At 9.55.11 AM

ត្រូវហើយនោះនឹងក្លាយជាកម្មសិទ្ធរបស់អ្នកពេញមួយឆ្នាំ ២០២១។ នៅពេលអ្នកមានសំណាងល្អ ឬសំណាងក្នុងជីវិតការងារ អ្នកនឹងក្រអឺតក្រទម និងញញឹម រីករាយរហូតដល់ភ្លេចខ្លួន។

ផ្ទុយទៅវិញអ្នកនឹងធ្លាក់ទឹកចិត្ត និងសោកសៅនៅពេលដែលអកុសលកើតឡើងធ្វើឱ្យអ្នកយំសោកអស់សង្ឃឹម។ ភាពជ្រុលនិយមទាំងពីរនេះ នៅតែបន្តលេចចេញជាលាយលក្ខណ៍ កើតមានក្នុងជីវិតរបស់អ្នកនៅក្នុងឆ្នាំ ២០២១នេះ។

៣. នំដូណាត់ / ស្នាមញញឹមបែបស្ទាក់ស្ទើរ

Screen Shot 2021 01 15 At 9.55.14 AM

នៅឆ្នាំ ២០២១ អ្នកប្រហែលជាស្ទាក់ស្ទើរក្នុងការញញឹមដោយចេញពិចិត្ត។ ដោយសារតែមានរឿងមិនល្អជាច្រើនដែលនឹងកើតឡើងចំពោះអ្នក វាក៏ជួយដោយអចេតនាផងដែរ ក្នុងការដកចេញនូវលក្ខណៈរបស់បុគ្គលមួយចំនួនដែលអ្នកគិតថាល្អ។

អ្វីគ្រប់យ៉ាងនៅជុំវិញអ្នក ហាក់ដូចជាជម្រុញអ្នកឱ្យអ្នកជ្រើសរើសការលាក់បាំងអារម្មណ៍អវិជ្ជមានរបស់អ្នក ដោយការបង្ខំចិត្តឱ្យញញឹម ដែលគេហៅថាស្នាមញឹម ឬសេចក្ដីសុខក្លែងក្លាយ។

៤. នំពុម្ព / ស្នាមញញឹមគឺអស្ចារ្យបំផុត

Screen Shot 2021 01 15 At 9.55.18 AM

នៅឆ្នាំ ២០២១ អ្នកនឹងអាចញញឹមប្រកបដោយទំនុកចិត្ត ដែលមានពន្លឺភ្លឺដូចព្រះអាទិត្យរះពេលព្រឹកព្រលឹមអ៊ីចឹង។ ស្នាមញញឹមនេះបានមកពីសុភមង្គលខាងក្នុងប្រកបដោយភាពរីករាយដោយគ្មានការលាក់បាំង ឬការបន្លំភ្នែកទាល់តែសោះ។

មូលហេតុគឺដោយសារតែសំណាងនៅតែមករកអ្នក ហើយធ្វើអ្វីក៏ងាយស្រួល និងបានដោយរលូន។ សង្ឃឹមថាស្ថានភាពវិជ្ជមានរបស់អ្នកនឹងត្រូវបានចែករំលែកទៅដល់អ្នកដែលនៅជុំវិញអ្នក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)