សត្វកម្រ ១១ ប្រភេទ ដែលអ្នកប្រហែលជាមិនធ្លាប់បានលឺពីមុនមក!

មាតាធម្មជាតិតែងតែបង្កើតអ្វីៗមកដោយការភ្ញាក់ផ្អើល។ វាពិបាកក្នុងការជឿថាតើមានសត្វមិនគួរឱ្យជឿ និងខុសគ្នាប៉ុន្មានរស់នៅលើភពផែនដីរបស់យើងនេះ!

ថ្ងៃនេះ Knongsrok សូមណែនាំឱ្យអ្នក ក្រឡេកមើលសត្វកម្រចំនួន ១០ ប្រភេទដែលអ្នកប្រហែលជាមិនធ្លាប់បានលឺពីមុនមក។ ភាពចម្រុះនៃពិភពលោកដ៏ស្រស់ស្អាតរបស់យើងមិនដែលឈប់ធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ!

១. សត្វ The Ili Pika

11 Incredible Animals You’ve Probably Never Even Heard of

សត្វដែលគួរឱ្យស្រឡាញ់ និងកម្របំផុតមិនគួរឱ្យជឿនេះត្រូវបានគេស្គាល់ថាជា 'ទន្សាយវេទមន្ត' ។ Ili Pika ថ្មីៗនេះត្រូវបានគេថតរូបភាពវាជាលើកដំបូងកាលពីម្ភៃឆ្នាំមុន។ វាត្រូវបានគេរកឃើញដំបូងនៅលើភ្នំ Tian Shan របស់ប្រទេសចិន។

២. កង្កែប Pinocchio

11 Incredible Animals You’ve Probably Never Even Heard of

កង្កែបនេះក៏មានឈ្មោះថា“ Spike-Nosed Tree Frog” ផងដែរ។ នៅពេលដែលកង្កែប Pinocchio ឈ្មោលព្យាយាមទាក់ទាញមីញី ឬមានអារម្មណ៍ថាមានគ្រោះថ្នាក់វាបានពន្លូតច្រមុះឡើងដូចជាច្រមុះ Pinocchio ចង្អុលទៅខាងលើ។

៣. ស្វា snub-nosed

11 Incredible Animals You’ve Probably Never Even Heard of

សត្វស្វានេះជាស្វាកម្របំផុតនៅលើពិភពលោក វាត្រូវបានគេរកឃើញនៅឆ្នាំ ២០១០ នៅភាគខាងជើងប្រទេសភូមា (មីយ៉ាន់ម៉ា) ។ ដោយសារតែរូបរាងចម្លែកខុសពីធម្មតានៃច្រមុះរបស់វា ស្វាទាំងនេះតែងតែកណ្តាស់នៅពេលមានភ្លៀងធ្លាក់។

៤. ត្រីដៃក្រហម (The pink handfish)

11 Incredible Animals You’ve Probably Never Even Heard of

កាលពីប៉ុន្មានឆ្នាំមុនអ្នកវិទ្យាសាស្ត្របានរកឃើញត្រីចំនួន ១៤ ប្រភេទដែលមានព្រុយដូចទៅនឹងដៃ។ បច្ចុប្បន្នត្រី ៩ ប្រភេទក្នុងចំណោម ១៤ ប្រភេទកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជ។

៥. សត្វប្រចៀវពណ៌សហុនឌុយរ៉ាស់

11 Incredible Animals You’ve Probably Never Even Heard of

ប្រចៀវដែលមានរោមពណ៌សស្អាតៗទាំងនេះមកពីអាមេរិកកណ្តាល ពួកវារស់នៅក្នុងត្រសាលស្លឹក Heliconia និងស៊ីផ្លែឈើ ហើយប្រចៀវពេញវ័យអាចលូតលាស់បានត្រឹមតែ ១,៥ អ៊ីញ (៤,៧ ស.ម ) ប៉ុណ្ណោះ។

៦. មឹក Grimpoteuthis (aka Dumbo Octopus)

11 Incredible Animals You’ve Probably Never Even Heard of

សត្វសមុទ្រទឹកជ្រៅដ៏ចម្លែកនេះបានទទួលឈ្មោះហៅក្រៅដោយសារតែព្រុយពីរនៅលើភ្នាសរវាងជើងរបស់វាដែលស្រដៀងនឹងត្រចៀករបស់ដំរីហោះ Dumbo នៅក្នុងខ្សែភាពយន្តជីវចលដ៏ល្បីល្បាញអញ្ចឹង។

៧. ត្រី The salp

11 Incredible Animals You’ve Probably Never Even Heard of

ត្រី Salps វាមានរូបរាងដូចទៅនឹងផ្ទាំងទឹកកករាងសំប៉ែត ហើយពួកវាស្រូបយកកាបូនឌីអុកស៊ីតដែលនៅក្នុងទឹក។ យើងគួរតែនិយាយអរគុណដល់ពួកវាពីព្រោះពួកវាកាត់បន្ថយកម្រិតកាបូននៅក្នុងទឹក និងលើអាកាសផងដែរ។

៨. កណ្តូបភ្នែកក្រហម Caedicia

11 Incredible Animals You’ve Probably Never Even Heard of

សត្វកណ្តូបនេះមានភ្នែកស្រដៀងនឹងសណ្តែកក្រហមដែលរស់នៅតាមភ្នំ Muller Range នៅតំបន់ខ្ពង់រាបប៉ាស៊ីភិច។

៩. បង្កង Cherax Pulcher

11 Incredible Animals You’ve Probably Never Even Heard of

បង្កងចម្រុះពណ៌ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍នេះត្រូវបានរកឃើញនៅប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន។

១០.​ កន្ទាយភឿកចិន

11 Incredible Animals You’ve Probably Never Even Heard of

កន្ធាយតូចៗទាំងនេះប្រើកដ៏វែង និងរន្ធច្រមុះដូចបំពង់ខ្យល់ដើម្បីដកដង្ហើមនៅក្នុងទឹក។

១១. ប្រចៀវនែនឌូច្រមុះជ្រុង

11 Incredible Animals You’ve Probably Never Even Heard of

សត្វប្រចៀវគួរឱ្យស្រឡាញ់នេះដោយមានកែវភ្នែក និងច្រមុះជ្រុងប្រហែលនឹងបំពង់ ត្រូវបានគេរកឃើញក្នុងឆ្នាំ ២០០៩ នៅក្នុងព្រៃនៃប្រទេសប៉ាពួញូហ្គីណេ។ វាបានទាក់ទាញអារម្មណ៍អ្នកលេងអ៊ិនធរណែតដែលជា '' Yoda bat '' ដោយសារតែភាពស្រដៀងរបស់វាទៅនឹង Jedi Master នៅក្នុងខ្សែភាពយន្តសង្គ្រាមភពផ្កាយ Star Wars។

១២. ផ្សោតទន្លេអាម៉ាហ្សូន

11 Incredible Animals You’ve Probably Never Even Heard of

ផ្សោតទន្លេអាម៉ាហ្សូនដែលត្រូវបានគេស្គាល់ថាជាផ្សោតទន្លេពណ៌ផ្កាឈូក ប្រផេះស្រាលប៉ុន្តែពួកវាខ្លះក្លាយជាពណ៌ផ្កាឈូកនៅពេលពួកវាមានអយុចាស់ទៅ។ ផ្សោតទាំងនេះមិនរួសរាយរាក់ទាក់ ឬងាយផ្សាំទេ ដូច្នេះពួកវាកម្រនឹងត្រូវគេយកមកដាក់នៅសួនសត្វណាស់។

បន្ថែមពិសេស៖

11 Incredible Animals You’ve Probably Never Even Heard of

© freakingnews

នេះជារូបធ្វើឱ្យយើងភ្ញាក់ផ្អើលនៅពេលក្រឡេកឃើញដំបូង។ បន្ទាប់មកយើងបានដឹងថាវាត្រូវបានកែសម្រួលនៅលើកម្មវិធី Photoshop។ ប៉ុន្តែមឹកយក្សពិតជាមានហើយមឹកយក្សញីមានទំហំធំដល់ ១៣ ម៉ែត (៤៣ ហ្វីត) ចំណែកមឹកយក្សឈ្មោលមានទំហំ ១០ ម៉ែត (៣៣ ហ្វីត)!

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖​ Brightside