តើអ្នកមានដឹងទេថា ការពិតទៅ ខ្សែដែលមាននៅលើបាតដៃរបស់មនុស្សយើងម្នាក់ៗ គឺសុទ្ធតែជាការគូសចារ និងអាចបង្ហាញពីខ្សែវាសនា ទាំងជីវិត និងស្នេហារបស់យើងបានយ៉ាងច្បាស់។ តួយ៉ាង ដូចក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកក្នុងការមើលខ្សែនៅលើបាតដៃ ហើយបង្ហាញពីជីវិតស្នេហារបស់អ្នកបានយ៉ាងច្បាស់។
១. លេខ ១ បន្ទាត់ទាំងពីរត្រូវគ្នា
ប្រសិនបើខ្សែដៃទាំងសងខាងរបស់អ្នកត្រូវបានតម្រឹមគ្នា ហើយវាស្មើគ្នានោះមានន័យថា អ្នកគឺជាមនុស្សស្ងប់ស្ងាត់ និងពោរពេញដោយក្ដីស្រឡាញ់។ អ្នកគឺជាមនុស្សម្នាក់ដែលធ្វើការអ្វីៗតាមរបៀបឡូជីខល។
ទោះយ៉ាងណាមនុស្សអាចចាត់ទុកអ្នកជាមនុស្សដែលចេះបត់បែន ទៅតាមដែលអ្នកមិនចូលចិត្តការរំខាននៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ផ្អែកលើបុគ្គលិកលក្ខណៈរបស់អ្នក មតិរបស់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកមានន័យច្រើនចំពោះអ្នក ហេតុដូច្នេះវាមិនមែនជារឿងចម្លែកទេ ប្រសិនបើអ្នករៀបការជាមួយដៃគូដែលមានទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក។
២. លេខ ២ ខ្សែខាងស្តាំរបស់អ្នកខ្ពស់ជាង
តើខ្សែនៅខាងស្តាំដៃរបស់អ្នកខ្ពស់ជាងខ្សែនៅខាងឆ្វេងមែនទេ? ប្រសិនបើបែបនេះ វាមានន័យថា អ្នកត្រូវជួបដៃគូដែលមានវ័យចាស់ជាងអ្នក។ អ្នកជាមនុស្សម្នាក់ដែលស្រឡាញ់សេរីភាពរបស់អ្នក និងមានទំនុកចិត្តពេញលេញចំពោះខ្លួនឯង។
អ្វីដែលអ្នកដទៃផ្តល់យោបល់ និងវិនិច្ឆ័យអំពីអ្នក ហាក់ដូចជាមិនធ្វើឱ្យអ្នកចាប់អារម្មណ៍ឡើយ។ មុនពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ អ្នកនឹងត្រូវយល់គ្រប់ទិដ្ឋភាពនៃជីវិត និងបុគ្គលិកលក្ខណៈរបស់ពួកគេ។ និយាយឱ្យខ្លីអ្នកនឹងបញ្ចប់ការដោះស្រាយជាមួយដៃគូចាស់ ដោយផ្អែកលើថាតើពួកគេមានប្រាជ្ញាប៉ុនណា។
៣. លេខ ៣ ខ្សែខាងឆ្វេងរបស់អ្នកខ្ពស់ជាង
ប្រសិនបើខ្សែនៅខាងឆ្វេងដៃរបស់អ្នកខ្ពស់ជាងខ្សែនៅខាងស្តាំ វាមានន័យថាអ្នកមានភាពធន់ទ្រាំ ប្តេជ្ញាចិត្ត និងអាចអះអាងបានដោយខ្លួនឯង។ អ្នកប្រាថ្នាចង់បានស្នេហាងប់ងល់ និងមត់ចត់ ហើយអ្នកជាមនុស្សដែលចូលចិត្តភាពរំភើប រ៉ូមែនទិកផងដែរ។
មើលទៅសំខាន់ចំពោះអ្នកហើយប្រហែលជាអ្នកនឹងបញ្ចប់ជាមួយនរណាម្នាក់ ដែលផ្អែកលើការកោតសរសើររបស់អ្នក ចំពោះមនុស្សដែលមើលទៅល្អ។ ដៃគូរបស់អ្នក អាចនឹងជួបគ្នាជាមួយអ្នកនៅឯពិធីជប់លៀង៕
ប្រភព ៖ GirlStyle / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)