យោងទៅតាមអ្នកជំនាញផ្នែកចិត្តសាស្រ្ត ដោយសារតែកើតនៅក្នុងគ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចល្អ ស្ថិតក្នុងគ្រួសារគាប់ប្រសើរ ជាកូនអ្នកមាន ប្រាកដជាមិនដែលទទួលរងនូវអារម្មណ៍ ឬបញ្ហាទាំងនេះឡើយ ដែលខុសពីក្មេង ឬអ្នកដែលកើតក្នុងគ្រួសារក្រខ្សត់ ជួបការលំបាក រមែងជួប និងប្រឈមនឹងរឿងទាំងនេះ។
សេដ្ឋកិច្ចគ្រួសារនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិធីនៃការបញ្ចេញមតិដោយខ្លួនឯង និងទម្លាប់ចំណាយ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ដូច្នេះទម្លាប់ខាងក្រោមជាធម្មតាត្រូវបានរកឃើញតែនៅក្នុង“ កុមារក្រីក្រ” ហើយ“ កូនអ្នកមាន” មិនដែលជួបប្រទះ ឬឆ្លងកាត់ឡើយ។
១. ចូលចិត្តទិញរបស់បង់រំលស់
យោងទៅតាមអ្នកជំនាញផ្នែកចិត្តសាស្រ្ត ដោយសារតែត្រូវបានកើតក្នុងគ្រួសារដែលគ្មានស្ថានភាពសេដ្ឋកិច្ចល្អ "កុមារក្រីក្រ" ច្រើនតែជ្រើសរើសការបង់រំលស់ជាមួយនឹងអ្វីដែលគេចង់បាន។ ទោះបីជាពួកគេអាចមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើវត្ថុក៏ដោយ "កុមារក្រីក្រ" ច្រើនតែជ្រើសរើសទម្រង់នៃការបង់រំលស់នៅពេលទិញ។ ដោយសារតែចិត្តវិទ្យានៃការបែងចែកការបង់ប្រាក់ប្រចាំខែ នៅតែមានអារម្មណ៍ស្រួលសម្រាប់ពួកគេ ទោះបីជាវាត្រូវចំណាយច្រើនជាងការទូទាត់ម្តង។
២. ខ្លាចបាត់បង់ការងារ
ជាការពិតណាស់ នៅពេលដែលយើងមានលុយច្រើនដើម្បីរស់នៅ និងប្រកបដោយផាសុកភាព វាមិនថាយើងមានការងារធ្វើ ឬអត់នោះទេក៏កូនអ្នកមានមិនបាច់ខ្វលច់ច្រើនដែរ។ ប៉ុន្តែជាមួយ“ កុមារក្រីក្រ” វាអាចជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ។ សម្រាប់“ កុមារក្រីក្រ” ទាំងនោះ តាំងពីតូចមកពួកគេយល់ថាវាពិតជាលំបាកណាស់សម្រាប់ពួកគេ ក្នុងការរស់នៅប្រកបដោយស្ថិរភាពដោយមិនមានប្រាក់ចំណូលប្រចាំខែថេរ (ទោះបីជាមិនច្រើនក៏ដោយ)។ នេះក៏ជាមូលហេតុដែលធ្វើឱ្យ“ កុមារក្រីក្រ” តែងតែខិតខំធ្វើការ និងឆ្លៀតយកគ្រប់ឱកាសរកលុយទោះបីជាការងារតូចតាចក៏ដោយ សំខាន់ឱ្យតែមានប្រាក់ចំណូល អាចរកលុយបាន។
៣. ឃ្លានមិនចេះឈប់
ដោយសារតែពួកគេត្រូវរស់នៅក្នុងភាពក្រីក្រតាំងពីក្មេង“ កុមារក្រីក្រ” ច្រើនតែមានគំនិត“ អត់ឃ្លាន” ដូច្នេះពួកគេច្រើនតែញុំាអាហារច្រើនជាងអ្វីដែលចាំបាច់នៅពេលដែលពួកគេឃ្លាន។ ហើយនោះក៏ជាមូលហេតុនាំឱ្យធាត់លើសទម្ងន់។ ចំពោះ "កូនអ្នកមាន" ចាប់តាំងពីពួកគេមិនត្រូវប្រឈមមុខនឹងភាពក្រីក្រតាំងពីកុមារភាព ពួកគេមិនមានអារម្មណ៍បែបនេះទេ។
៤. មិនចង់បោះអ្វីចោលងាយៗទេ
ជាការពិតដោយសារតែពួកគេដឹងអំពីតម្លៃនៃប្រាក់ដែលពួកគេរកបាន អ្នកក្រមិនចង់បោះចោលអ្វីទេ ទោះបីវាចាស់យ៉ាងណាក៏ដោយ ឬសូម្បីតែរបស់បែកបាក់ក៏ព្យាយាមរក្សាទុកដែរ។ "កុមារក្រីក្រ" នៅតែព្យាយាមកែលម្អ ឬជួសជុលរបស់ទាំងនោះដើម្បីប្រើប្រាស់ឡើងវិញ។ ឧទាហរណ៍ ពួកគេទាញយកអត្ថប្រយោជន៍ពីសម្លៀកបំពាក់ចាស់ៗ យកធ្វើជាកម្រាលព្រំផ្ទះ ជួសជុលកៅអីដែលបែកបាក់ហើយបន្តប្រើ ...។
៥. ពន្យារពេលទិញទំនិញ ឬរបស់របរប្រើប្រាស់
ដោយសារស្ថានភាពសេដ្ឋកិច្ចតូចចង្អៀត កូនអ្នកក្រីក្រច្រើនតែមានទម្លាប់«ពន្យាពេលដើរទិញអីវ៉ាន់» ប្រសិនបើវាមិនសូវទាក់ទងនឹងតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេ“ ពន្យាពេលដើរទិញអីវ៉ាន់” ពីព្រោះពួកគេរង់ចាំនៅពេលដែលពួកគេមានលុយច្រើន ឬនៅពេលដែលទំនិញមានការបញ្ចុះតម្លៃទើបពួកគេទិញ។
៦. របៀបនៃការកាន់ ឬថែរក្សារបស់ក្នុងដៃ
អ្នកចិត្តសាស្រ្តជឿថាតាមរយៈភាសា និងទម្លាប់រាងកាយវាអាចទៅរួចក្នុងការទស្សន៍ទាយពីកុមារភាពរបស់អ្នកមាន ឬអ្នកក្រ។ ជាពិសេសវិធីដែលពួកគេនិយាយការញុំា កាយវិការ សូម្បីតែទម្លាប់នៃការកាន់កែវកាហ្វេមួយកែវក៏ប្រាប់ច្រើនពីជីវិតរបស់ពួកគេដែរ។ ហើយសម្រាប់ហេតុផលនោះផងដែរ "កុមារក្រីក្រ" មានទំនោររក្សាទុកវត្ថុរបស់ពួកគេជាមួយពួកគេ។
៧. ជាញឹកញាប់សង្ឃឹមជាមួយនឹងការផ្សងសំណាង
ជាមួយ "កូនអ្នកមាន" ល្បែងផ្សងសំណាងដូចជាឆ្នោត ... គឺជារឿងធម្មតាដូចជាការកម្សាន្តព្រោះពួកគេមិនដែលមានបញ្ហាជាមួយលុយទេ។ ផ្ទុយទៅវិញ“ កុមារក្រីក្រ” មើលឃើញល្បែងផ្សងសំណាងទាំងនេះ ជាមធ្យោបាយនៃសេចក្តីសង្រ្គោះដើម្បីជួយពួកគេ“ រួចផុតពីភាពក្រីក្រ” ហើយជាការពិតពួកគេតែងតែសង្ឃឹមលើល្បែងដែលមានឱកាសជួយពួកគេឱ្យផ្លាស់ប្តូរជីវិតរបស់ពួកគេ។
៨. តែងតែថប់បារម្ភនៅពេលចំណាយលុយម្ដងៗ
នៅពេលរង់ចាំការទូទាត់វិក័យប័ត្រជាក់លាក់ ឧទាហរណ៍ ៖ នៅពេលទិញទំនិញក្នុងផ្សារទំនើប អ្នកក្រច្រើនតែមានអារម្មណ៍ភ័យព្រោះពួកគេខ្លាចខ្វះលុយ។ ជីវិតគឺពោរពេញដោយការថប់បារម្ភ និងអសន្តិសុខតាំងពីក្មេង ដូច្នេះពួកគេច្រើនតែមានស្មារតីនេះ ទោះបីជាពួកគេអាចចំណាយប្រាក់នៅក្នុងហោប៉ៅក៏ដោយ ចិត្តគំនិតអសន្តិសុខរបស់ពួកគេក៏បង្ហាញវានៅក្នុងបញ្ហាជាច្រើនទៀត សូម្បីតែមនុស្សជាច្រើនក៏មិនហ៊ានទទួលយកអំណោយថ្លៃៗពីអ្នកដទៃដែរ។
៩. ខ្ជះខ្ជាយពេលវេលាល្អប្រសើរជាងខ្ជះខ្ជាយលុយ
នេះគឺជាទម្លាប់មួយដែលមានលក្ខណៈពិសេសបំផុត ដែលអ្នកក្រច្រើនតែមានដោយសារតែភាពក្រីក្រពួកគេច្រើនតែគិតក្នុងចិត្តថាជាការខ្ជះខ្ជាយពេលវេលា ជាជាងខ្ជះខ្ជាយលុយ ហើយចាត់ទុកលុយកាន់តែមានតម្លៃ។ នេះផ្ទុយពី "កូនអ្នកមាន" ដែលមិនចំណាយពេលច្រើនម៉ោង ដើម្បីស្វែងរកផលិតផលដែលមានការបញ្ចុះតម្លៃ ឬចំណាយពេលចុងសប្តាហ៍សម្អាតផ្ទះគ្រាន់តែដើម្បីសន្សំលុយ។
ក្រៅពីទម្លាប់ខាងលើនេះ “ កុមារក្រីក្រ” ក៏មានគំនិតក្នុងការធ្វើអ្វីៗគ្រប់យ៉ាងក្នុងផ្ទះដូចជា ជួសជុលក្បាលម៉ាសីនទឹក ប្តូរអំពូលភ្លើង…ព្រោះពួកគេចង់សន្សំសំចៃតាមដែលអាចធ្វើទៅបាន។ សូម្បីតែការសិក្សាផ្នែកសង្គមវិទ្យាមួយចំនួន ក៏បង្ហាញផងដែរថា អ្នកមានប្រាក់ចំណូលទាបមានទម្លាប់មិនទៅពិនិត្យសុខភាពជាប្រចាំជាពិសេសជំងឺទាក់ទងនឹងសុខភាពមាត់ធ្មេញ…។
ទម្លាប់ដែលបានចុះបញ្ជីខាងលើ គ្រាន់តែឈប់នៅលទ្ធផលស្រាវជ្រាវប៉ុណ្ណោះហើយមានទំនាក់ទំនងគ្នាមិនមែនជាការពិតទេ សម្រាប់អ្នករាល់គ្នា។
ចុះអ្នកវិញ? ប្រសិនបើអ្នកមិនមានទម្លាប់ខាងលើ បង្ហាញថាអ្នករាប់ចូលក្នុងស្ថានភាពកូនអ្នកមាន ឬជីវិតល្អប្រសើរហើយ៕
ប្រភព ៖ Bright Side / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)