ពិភពលោក ៖ បើយើងនិយាយពីអាថ៍កំបាំងពិភពលោកដែលចំលែកៗ ដែលសូម្បីតែវិទ្យាសាស្ត្រមិនទាន់មានការបកស្រាយច្បាស់លាស់នោះ ច្បាស់ណាស់ ប្រាកដជាតំបន់ត្រីកោះ ប៊ឺមូដា(Bermuda) ជាប់ចំណាត់ថ្នាក់កំពូល ក៏ព្រោះតែតែកន្លែងនោះ មានរឿងរ៉ាវអាថ៌កំបាំង ក៏ដូចជាអបិយជំនឿជាច្រើន ដែលមិនអាចបកស្រាយបាន។
យ៉ាងហោចណាស់ កាលពីសង្គ្រាមលោក មានយន្តហោះរបស់អាមេរិកជាង៧០គ្រឿង មនុស្សជាង៥០០០នាក់ កប៉ាលជាង១០០០គ្រឿង បានបាត់ខ្លួនក្រោយពេលឆ្លងកាត់តំបន់តំបន់ត្រីកោណប៊ឺមូដា យ៉ាងអាថ៍កំបាំងនិងគ្មានមូលហេតុ ដែលសូម្បីបំណែកផ្សេងៗក៏រកមិនឃើញសូម្បីតែបន្តិច។
ខាងក្រោមនេះជាទ្រឹស្តីដែលទាក់ទងនឹងអាថ៍កំបាំងតំបន់ត្រីកោណប៊ឺមូដា ៖
១.មានមនុស្សភពផ្កាយ
ដោយហេតុថា មានពាក្យចចាមអារ៉ាមជាច្រើន ដោយមានមនុស្សជាច្រើនបានធ្វើការឆ្លងកាត់តំបន់នោះគឺបានឃើញថាសហោះដ៏ធំមួយបានហោះចេញពីតំបន់នោះ ឯអ្នកខ្លះទៀតបានឃើញដុំភ្លើងដូចមនុស្សភពផ្កាយបានធ្វើការហោះនៅតំបន់នោះផ្ទាល់តែម្តង។ឯអ្នកខ្លះទៀតនិយាយថាតំបន់ត្រីកោណប៊ឺមូដា គឺជាផ្លូវទៅកាន់ភពមួយផ្សេងៗ ដែលមនុស្សភពផ្កាយ បានសាងសង់ឡើង។
២.មានមនុស្សអាត្លង់ទិចរស់នៅក្រោមបាតសមុទ្រ
តំបន់ត្រីកោណប៊ឺមូដាគឺជារឿងព្រេងដ៏ល្បីល្បាញនៅក្នុងសតវត្សទី២០ដែលទាក់ទងនឹងប្រជាជនអាត្លង់ទិចដែលរស់នៅក្រោមបាតសមុទ្រតែម្តង។គួរបញ្ជាក់ផងដែរតំបន់ត្រីកោណប៊ឺមូដាមានទីតាំងស្ថិតនៅភាគខាងលិច នៃមហាសមុទ្រអាត្លង់ទិច ។ក្នុងនោះផងដែរ រាល់ឧប្បវប្បហេតុនៃការបាត់ខ្លួន មិនថាមនុស្សកប៉ាលរឺយន្តហោះ សុទ្ធតែស្ថិតក្នុងអាកាសធាតុធម្មតា តែតែងមានភ្លើងពណ៌លឿងចម្លែកតែងកើតនៅទីនោះ។
៣.បញ្ហាអាកាសធាតុ
អ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើការចេញបកស្រាយពីបញ្ហានៃតំបន់ត្រីកោណប៊ឺមូដា គឺកត្តាធំៗដោយសារ អាកាសធាតុនៅតំបន់នោះគឺមានខុសប្លែកធម្មតា មានភ្យុះធំៗ ថែមទាំងរលកយក្សធំៗ ដែលធ្វើការនាវាទាំងអស់ពិបាកក្នុងទប់ទល់នូវទិសដៅដែលខ្លួនចង់ទៅ ហើយក៏ដោយសារទីនោះសម្បូរដោយដែនម៉ាញេទិច និងឧស្ម័នមេតានដែលក្រោមបាតសមុទ្រនៅតំបន់នោះ ប៉ះនឹងទឹកដែលធ្វើអោយកំហាប់នៃទឹកថយចុះ ហើយដែលធ្វើអោយកប៉ាល់និងយន្តហោះមិនអាចកំណត់ទិសដៅនៃត្រីវិស័យបាន។
៤.មឹកយក្ស
ដោយសារតែតំបន់ត្រីកោណប៊ឺមូដា បានក្លាយជាតំបន់អាថ៌កំបាំងនៃការបាត់ខ្លួននាវានិងយន្តហោះចម្បាំងយ៉ាងអាថ៍កំបាំង ដែលធ្វើអោយមនុស្សជាច្រើនភ័យខ្លាច ញញើត រហូតដល់មានជំនឿតៗគ្នា ដោយលើកឡើងថា រាល់បញ្ហាដែលកើតមានឡើងដោយសារតែមឹកយក្សដែលជាអសុរកាយនៅតំបន់នោះ ។
៥.ច្រកឆ្លងចក្រក្រឡ
រាជរដ្ឋាភិបាលអស់រយះពេលជាច្រើនឆ្នាំ មិនអាចបកស្រាយទំនិញធំនិងកប៉ាល់ធំៗ ដែលបានបាត់ខ្លួនដោយមិនបន្សល់ដានសូម្បីតែបន្តិច។មានព្រឹត្តិការណ៍មួយ មានអ្នកយន្តហោះបានធ្វើការរាយការណ៍ ទ្រនិចនារិកត្រីវិស័យរបស់ខ្លួនមានការប្រែប្រួលនិងមិនអាចកំណត់គោលដៅនៃការហោះហើរ ឯអាកាសធាតុទីនោះក៏ចាប់ផ្តើមប្រែប្រួលមុនពួកគេបាត់ខ្លួន។ អាចនិយាយបានថា វាអាចមានច្រកឆ្លងចក្រក្រឡ ដែលនាំពួកគេទៅទីកន្លែងមួយផ្សេងទៀត ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក