កាបូបគឺជារបស់មួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើអ្នកឃើញថាអ្នកចេះតែទុកលុយមិនដែលនៅសល់ ចេះតែចាយអស់ៗ ចូរអ្នកពិនិត្យមើលលើកាបូបលុយអ្នកឡើងវិញ ហើយសាកល្បងរៀបចំហុងស៊ុយម្ដងទៀត កែប្រែទម្លាប់មួយចំនួន នោះអ្នកនឹងលែងមានបញ្ហាដាច់លុយក្នុងកាបូបទៀតហើយ។
១. ដាក់វិក័យប័ត្រនៅក្នុងកាបូបរបស់អ្នក
នៅពេលទិញទំនិញ សម្លៀកបំពាក់ថ្លៃ អាហារនៅហាងផ្សេងៗ ... បន្ទាប់ពីបង់ប្រាក់អ្នកនឹងត្រូវបានទទួលវិក័យប័ត្រដោយអ្នកគិតលុយ។ ជាទម្លាប់មនុស្សជាច្រើននឹងដាក់ទាំងវិក័យប័ត្រ និងលុយអាប់ត្រឡប់ចូលក្នុងកាបូបទាំងអស់។ ដូច្នេះនេះជាកំហុសមួយដែលអ្នកមិនគួរបន្តធ្វើនោះទេ ចៀសវាងដាក់វិកយបត្រនៃការចំណាយចូលក្នុងកាបូបលុយ។
២. ដាក់ប្រាក់នៅគ្រប់ចន្លោះ
ជាធម្មតាកាបូបលុយ គឺតែងតែមានផ្នត់ៗផ្សេងៗគ្នា កាបូបខ្លះក៏មានផ្នត់ច្រើន ដូច្នេះ មនុស្សភាគច្រើន តែងតែដាក់លុយរៀបចំទៅតាមផ្នត់នីមួយៗដោយមិនចាប់អារម្មណ៍ឡើយ គ្រាន់តែដឹងថា ចង់ដាក់លុយឱ្យមានរបៀប និងតាមសន្លឹកប្រាក់តែប៉ុណ្ណោះ។
៣. ដាក់ក្រដាសប្រាក់ ២ ដុល្លារ ឬកាក់សំណាងក្នុងកាបូបលុយ
គ្រប់គ្នាតែងតែនិយម និងឱ្យតម្លៃលើក្រដាសប្រាក់២ដុល្លារ ជាលុយនាំលាភនាំសំណាង តែយ៉ាងណាមិញ ក្រដាសប្រាក់នេះ គឺមិនគួរដាក់ក្នុងកាបូបលុយនោះឡើយ រួមទាំងកាក់នាំសំណាងផងដែរ គួរតែចៀសវាង។
៤. ជ្រើសរើសពណ៌កាបូបដែលគ្មានសំណាង
តាមទ្រឹស្តីនៃបដិភាពទៅវិញទៅមកនៃធាតុទាំង ៥ នឹងត្រូវគ្នាទៅនឹងពណ៌សមស្រប។ ដូច្នេះអ្នកគួរតែជ្រើសរើសពណ៌សម្រាប់ជោគវាសនារបស់អ្នក ដើម្បីបំពេញជោគវាសនារបស់អ្នកនាំមកនូវសំណាងល្អដល់សំណាងរបស់អ្នក។ នៅពេលអ្នកប្រើពណ៌តាមរបៀបមិនត្រឹមត្រូវ ជោគវាសនារបស់អ្នកចុះខ្សោយនាំឱ្យអ្នកមានសំណាងមិនល្អ៕
ប្រភព ៖ phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)