បន្ទាប់ពីបែកបាក់ស្នេហា ហើយត្រូវប្រឈមមុខនឹងមានស្នេហាជាថ្មី តើអ្នកនឹងទទួលបានស្នេហាបែបណា? តោះ!សាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសថ្នាំទិព្វមួយ នោះវានឹងបង្ហាញចម្លើយឱ្យអ្នកនៅខាងក្រោមនេះ។
1. ទំនាក់ទំនងដែលមានសំណាង
ប្រសិនបើអ្នកបានជ្រើសរើសរូបដំបូងគេនោះជាសំណាង ដែលនៅក្បែរអ្នកក្នុងក្តីស្រឡាញ់។ គេមិនដឹងថាតើទំនាក់ទំនងបន្ទាប់របស់អ្នកពិតជាសំខាន់បំផុតក្នុងជីវិតរបស់អ្នកទេ ប៉ុន្តែវាប្រាកដជាអ្វីដែលអ្នកពេញចិត្ត។
មិនយូរប៉ុន្មានដំណាក់កាលមួយ នឹងចាប់ផ្តើមនៅកន្លែងដែលអ្នកនឹងមានអារម្មណ៍ថាមានសំណាង ហើយអ្វីៗវានឹងចូលមកតាមការចង់បានរបស់អ្នក ប្រសិនបើដល់ពេលកំណត់ដែលវាមកដល់។
2. ទំនាក់ទំនងស្នេហាពិតប្រាកដ
ប្រសិនបើអ្នកជ្រើសរើសដបទី ២ រំពឹងថានឹងមានទំនាក់ទំនងស្នេហា។ អ្នកចូលចិត្តមានអារម្មណ៍ថាអ្នកចង់បាន ហើយមនុស្សដែលនឹងចូលមកក្រោយនេះ គឺនឹងយល់ពីអ្នកយ៉ាងខ្លាំង។ ដូច្នេះការជួបអ្នកថ្មី នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ។
3. ទំនាក់ទំនងមានស្ថិរភាព
ប្រសិនបើអ្នកបានជ្រើសរើសយកដបទីបី នោះមានន័យថា អ្នកប្រហែលជានឹងរកឃើញស្នេហាមួយដែលនឹងមានរយៈពេលយូរអង្វែង វានឹងក្លាយជាទំនាក់ទំនងដែលមនុស្សគ្រប់រូបអាចរក្សាបាននូវភាពផ្ទាល់ខ្លួនរ វានឹងក្លាយជាទំនាក់ទំនងដែលមានភាពល្អប្រសើរ និងសន្តិភាពបំផុត។
4. ទំនាក់ទំនងស្មុគស្មាញ
ប្រសិនបើអ្នកជ្រើសរើសដបទីបួននោះមានន័យថា អ្នកនឹងជួបទំនាក់ទំនងដ៏ស្មុគស្មាញមួយកំពុងរង់ចាំអ្នក។ ដរាបណាវាមានរយៈពេលយូរ វានឹងក្លាយជាទំនាក់ទំនងដែលនឹងធ្វើឱ្យអ្នកសប្បាយរីករាយ ប៉ុន្តែទីបំផុតនឹងបន្សល់ទុកនូវសញ្ញានៃភាពសោកសៅចាក់ស្រេះយ៉ាងខ្លាំង។ ដូច្នេះចូរព្យាយាមរស់នៅក្នុងពេលនេះឱ្យបានល្អ ហើយដើរទៅមុខមួយជំហានម្តងៗ។
5. ស្នេហាបរិសុទ្ធ
ប្រសិនបើអ្នកបានជ្រើសរើសដបទី ៥ អ្នកនឹងរកឃើញស្នេហាពិត។ អ្នកកំពុងឆ្លងកាត់ដំណាក់កាលវិជ្ជមានដើម្បីអាចទទួលយកអារម្មណ៍ និងជោគវាសនារបស់អ្នកនឹងមានចិត្តល្អជាមួយអ្នក ធ្វើឱ្យអ្នកជួបមនុស្សដែលល្អត្រឹមត្រូវពិតប្រាកដ។
6. ទំនាក់ទំនងឈឺចាប់
ប្រសិនបើអ្នកបានជ្រើសរើសយករូបទី ៦ ជាអកុសលអ្នកហៀបនឹងជួបមនុស្សម្នាក់ដែលអ្នកនឹងលង់ស្រលាញ់ តែអ្នកណានឹងធ្វើឱ្យអ្នកឈឺចាប់។ ជារឿយៗទំនាក់ទំនងដែលមានភាពឈឺចាប់ច្រើនបំផុតគឺជាអ្នកដែលចាប់ផ្តើមដោយក្តីស្រឡាញ់បំផុត យកចិត្តទុកដាក់ និងលះបង់ច្រើនបំផុត៕
ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)