ជ្រើសរើសបន្ទប់គេងមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីដំណើរជីវិតរបស់អ្នក បន្ទាប់ពីអាយុ៣០ឆ្នាំឡើងទៅ?
១. បន្ទប់ A
បន្ទាប់ពីអាយុ ៣០ ឆ្នាំ អ្នកនឹងទទួលបានអ្វីដែលអ្នកចង់បានពីមុន ជាពិសេសផ្នែកសម្ភារៈ។ ប៉ុន្តែនៅក្នុងបេះដូងរបស់អ្នក នៅតែបង្កើតអារម្មណ៍ថា អ្នកមិនពេញចិត្តនឹងលក្ខខណ្ឌបច្ចុប្បន្ន អ្នកចង់មានជីវិតប្រសើរជាងមុន។
ការមិនពេញចិត្តនោះធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល។ ប៉ុន្តែអ្នកមិនចាំបាច់បង្ខំខ្លួនឯងពេកទេ ពីព្រោះជីវិតបន្ទាប់ពីអាយុ ៣០ ឆ្នាំគឺគ្រប់គ្រាន់សម្រាប់អ្នកដើម្បីរីករាយហើយ។
២. បន្ទប់ B
បន្ទាប់ពីអាយុ ៣០ ឆ្នាំ គុណភាពនៃជីវិតរបស់អ្នកនឹងកើនឡើង អ្នកផុតពីស្ថានភាពលំបាកទាំងឡាយហើយ។ អ្នកមិនចាំបាច់ចំណាយពេលច្រើនថ្ងៃគិតអំពីវិធីដែលមានប្រាក់ចំណូលខ្ពស់ទេ ចិត្តអ្នកពេលនេះធូរស្រាលជាងមុនហើយ។
ប្រហែលជាមុនអាយុ ៣០ ឆ្នាំ អ្នកពិតជាមនុស្សទុទិដ្ឋិនិយមក្នុងជីវិត ប៉ុន្តែជឿជាក់ថាបន្ទាប់ពីនោះអ្វីៗនឹងមកដល់ អ្នកនឹងកាន់តែរីករាយ និងមានជីវិតល្អប្រសើរជាងមុន។
៣. បន្ទប់ C
សម្រាប់អ្នករឿងដែលកំណត់សុភមង្គលក្នុងជីវិត គឺលក្ខខណ្ឌសម្ភារ និងរាងកាយ អ្នកនឹងមានអារម្មណ៍រីករាយជាងមុន។ ដូច្នេះអ្នកអាចឃើញថាអ្នកជាមនុស្សពិត និងមានការគោរពខ្ពស់ចំពោះតម្លៃសម្ភារៈ។
ស្ថានភាពរស់នៅបន្ទាប់ពីអាយុ ៣០ ឆ្នាំ ហាក់ដូចជាមិនឈានដល់កម្រិតស្តង់ដារដែលអ្នកចង់បាននោះទេ តែនោះហើយជាមូលហេតុដែលអ្នកនៅតែព្យាយាមបន្ថែម។ ជឿថាថ្ងៃណាមួយអ្នកនឹងបានសម្រេចគោលដៅទាំងអស់របស់អ្នក។
៤. បន្ទប់ D
អ្នកជាមនុស្សរីករាយ និងសុទិដ្ឋិនិយមដែលដឹងពីរបៀបរីករាយនឹងជីវិត។ អ្នកកម្រនឹងសោកសៅអំពីជីវិតរបស់អ្នកណាស់ លុះត្រាតែអ្នកជួបនឹងស្ថានភាពលំបាក។
ដោយសារតែអ្នកគិតថាអ្នកត្អូញត្អែរកាន់តែច្រើន អ្នកនឹងធ្លាក់ទឹកចិត្តកាន់តែខ្លាំង វាមិនជួយអ្នកទេ ប៉ុន្តែធ្វើឱ្យអ្នករស់នៅកាន់តែអវិជ្ជមាន។ បន្ទាប់ពីអាយុ ៣០ ឆ្នាំ ជីវិតរបស់អ្នកនឹងនៅតែមានស្ថិរភាពដូចពេលបច្ចុប្បន្ននេះ លើកលែងតែអ្នកនឹងរៀនកាន់តែដឹងគុណចំពោះអ្វីៗទាំងអស់ដែលអ្នកមាន៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)