តេស្តមើល! តើអ្នកកំពុងតែមានភាពតានតឹងកម្រិតណា?

ជ្រើសរើសនាឡិកាណាមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថា ពេលនេះអ្នកមានភាពតានតឹងកម្រិតណាដែរ?

1. នាឡិកាទី 1

Screen Shot 2021 01 06 At 7.11.54 PM

ប្រសិនបើអ្នកបានជ្រើសរើសយកនាឡិកាលេខ ១ អ្នកអាចដឹងជាមុនអំពីកត្តាដែលធ្វើឱ្យអ្នកតានតឹង ប៉ុន្តែនេះផ្តល់តែការធូរស្បើយបន្តិច ព្រោះអ្នកនៅតែមានអារម្មណ៍ថប់បារម្ភអំពីបញ្ហាដែលកំពុងកើនឡើងនៅក្នុងខ្លួនអ្នក។ ដូច្នេះព្យាយាមរៀបចំផែនការគ្រប់យ៉ាងជាមុន ប៉ុន្តែកុំធ្វើឱ្យវាហួសប្រមាណ។

2. នាឡិកាទី 2

Screen Shot 2021 01 06 At 7.11.58 PM

អ្នកមិនមែនជាមនុស្សដែលងាយនឹងស្ត្រេសងាយៗទេ អ្នកអាចរក្សាការថប់បារម្ភក្រោមការគ្រប់គ្រងដោយផ្តោតលើចំណុចវិជ្ជមាននៅជុំវិញខ្លួនអ្នក និងសុំជំនួយពីក្រុមគ្រួសារ និងមិត្តភក្តិ។ កុំមើលស្រាលចំពោះហានិភ័យ។

3. នាឡិកាទី 3

Screen Shot 2021 01 06 At 7.12.01 PM

កម្រិតស្ត្រេសរបស់អ្នកគឺមធ្យម ពីព្រោះអ្នកអាចដោះស្រាយបញ្ហាដោយបំបែកវាទៅជាសកម្មភាពតូច និងសាមញ្ញ។ ការងារខ្លះមានការថប់បារម្ភ ប៉ុន្តែអ្នកអាចបន្ធូរអារម្មណ៍បានរហ័សដោយបន្តចំណង់ចំណូលចិត្តរបស់អ្នក។

4. នាឡិកាទី 4

Screen Shot 2021 01 06 At 7.12.05 PM

អ្នកគឺជាមនុស្សដែលមានភាពតានតឹងតិចតួចបំផុត ព្រោះសំណាងរបស់អ្នកស្ថិតក្នុងភាពសុទិដ្ឋិនិយម និងជឿជាក់លើអ្នក។ អ្នកមិនខ្លាចបញ្ហាប្រឈមដែលផ្ទុយទៅវិញក្លាយជាវិធីមួយដើម្បីសាកល្បងខ្លួនឯង ហើយអ្នកក៏ទទួលយកការបរាជ័យដែលជាផ្នែកមួយដែលចៀសមិនរួចនៃហ្គេម។

5. នាឡិកាទី 5

Screen Shot 2021 01 06 At 7.12.07 PM

អ្នកមានកម្រិតស្ត្រេសខ្ពស់ណាស់ ព្រោះរាល់ព្រឹត្តិការណ៍សូម្បីតែរឿងរីករាយក៏ធ្វើឱ្យអ្នកថប់បារម្ភ និងគំនិតអវិជ្ជមានដែរ។ អ្នកខ្លាចធ្វើឱ្យមនុស្សអាក់អន់ចិត្តហើយមិនបំពេញភារកិច្ច ប៉ុន្តែអ្នកគួរតែគិតបន្ថែមទៀតអំពីសុខុមាលភាពរបស់អ្នក។

6. នាឡិកាទី 6

Screen Shot 2021 01 06 At 7.12.10 PM

អ្នកគឺជាមនុស្សដែលតប់ប្រមល់តិចតួច ពីព្រោះអ្នកមិនចូលរួមក្នុងស្ថានភាពដែលធ្វើឱ្យអ្នកថ្លឹងថ្លែង និងអ្នកមានសមត្ថភាពជាពិសេសនៅកន្លែងធ្វើការមិនឱ្យយកបញ្ហាទៅផ្ទះ៕

ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)