ជ្រើសរើសរូបមួយ ដើម្បីសាកល្បងទស្សន៍ទាយនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក!
A. រូបទី ១
គុណសម្បត្តិ!
អ្នកជាមនុស្សឯករាជ្យ រឹងមាំម្នាក់ដែលមានចេតនានឹងធ្វើសកម្មភាព។ អ្នកមានទំនុកចិត្ត មានឆន្ទៈល្អ ស្វាហាប់ សកម្មមិនងាយបាក់ទឹកចិត្តផ្ដេសផ្ដាស។ អ្នកក៏មានសមត្ថភាពក្នុងការលើកទឹកចិត្តអ្នកដទៃផងដែរ។ អ្នកមានបទពិសោធន៍ និងមិនខ្លាចសម្ពាធឡើយ។ ទោះបីជាមិនមែនជាមនុស្សដែលសម្របខ្លួនទៅនឹងបរិយាកាសថ្មីយ៉ាងឆាប់រហ័ស ប៉ុន្តែដោយសារតែភាពចល័តល្អ និងភាពធន់ អ្នកត្រៀមខ្លួនផ្លាស់ប្តូរនៅពេលចាំបាច់។ អ្នកជាមនុស្សម្នាក់ដែលជារឿយៗនឹងធ្វើឱ្យមានសមិទ្ធិផលដ៏អស្ចារ្យ។
គុណវិបត្តិ!
អ្នកជាមនុស្សដែលមិនចេះខ្វល់ខ្វាយ មិនចេះវង្វេងស្មារតី មិនស្ទាត់ជំនាញក្នុងការមើលឃើញពីអារម្មណ៍ និងសេចក្តីត្រូវការរបស់អ្នកដទៃ។ ពេលខ្លះអ្នកពិតជាអាត្មានិយមគិតតែពីខ្លួនឯង។ អ្នកជាមនុស្សរឹងរូស ឆេវឆាវត្រៀមខ្លួនប្រយុទ្ធ និងងាយធ្វើបាបអ្នកដទៃ។ អ្នកក៏មិនចេះអត់ធ្មត់ មិនខវ្ល់ពីអ្នកជុំវិញឡើយ។ អ្នកគិតថាអ្នកតែងតែនិយាយត្រូវ ហើយច្រើនតែធ្វើដូចអ្នកមិនត្រូវការអ្នកណាទេ ព្រោះអ្នកអាចស្រលាញ់ខ្លួនឯងតែម្នាក់ឯង។
B. រូបទី ២
គុណសម្បត្តិ!
អ្នកជាមិត្តដែលមានភាពសកម្ម កំប្លែង ឬការសន្ទនារបស់អ្នកជារឿយៗក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ក្នុងការសន្ទនាជាក្រុម។ អ្នកចង់ដឹងចង់ឃើញខ្ពស់ ចេះអប់អរចំពោះអ្នកជុំវិញ។ លើសពីនេះអ្នកក៏មានសមត្ថភាពក្នុងការបញ្ចេញមតិយ៉ាងសម្បូរបែប ទទួលបានចំណេះដឹងយ៉ាងឆាប់រហ័ស ដោយគ្រាន់តែក្រឡេកមើលម្តងដើម្បីយល់។ អ្នកក៏ពូកែខាងតុល្យភាពផ្លូវចិត្ត អាចរកសេចក្តីរីករាយក្នុងការនៅម្នាក់ឯងមិនមានអារម្មណ៍ធុញទ្រាន់ ឬនៅម្នាក់ឯង។
គុណវិបត្តិ!
អ្នកពិតជាក្រអឺតក្រទម អាត្មានិយម និងឆាប់ខឹង។ អ្នកក៏ចង់និយាយដើមគេអំពីអ្នកដទៃដែរ។ អ្នកតែងតែរំខានការសន្ទនាដែលគ្មានអ្វីទាក់ទងនឹងអ្នក។ ថ្វីត្បិតតែអ្នកឆ្លាត និងពូកែ ប៉ុន្តែដោយសារតែខ្វះការតស៊ូ បូកនឹងបុគ្គលិកលក្ខណៈរហ័ស និងងាយធុញទ្រាន់ អ្នកកម្រនឹងធ្វើអ្វីៗបានគ្រប់ទីកន្លែង។ អ្នកក៏ត្រូវបានគេបំភ្លេចចោលដោយគ្រាន់តែនិយាយថា ទោះបីជាអ្នកមានមិត្តភក្តិជាច្រើន ប៉ុន្តែមិនដឹងពីរបៀបដើម្បីរក្សាទំនាក់ទំនងទាំងនេះឱ្យបានស៊ីជម្រៅ និងស្ថិតស្ថេរ។
C. រូបទី ៣
គុណសម្បត្តិ!
អ្នកចេះគិត ឧស្សាហ៍ព្យាយាម ហើយអ្នកមានគោលបំណងក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ អ្នកមានមនសិការខ្ពស់នៃការទទួលខុសត្រូវ ការយល់ដឹងពីខ្លួនឯង ការស្វែងរកភាពល្អឥតខ្ចោះ។ អ្នកអាចមានទេពកោសល្យសិល្បៈ អ្នកក៏ជាមនុស្សដែលមានភាពប៉ិនប្រសព្វ វាងវៃ និងយកចិត្តទុកដាក់ខ្ពស់។
អ្នកមានរសជាតិ និងស្តង់ដារខ្ពស់ មានការប្រុងប្រយ័ត្ន ងរៀបចំផែនការគ្រប់ជំហាន។ អ្នកពូកែរៀបចំចាត់ចែងអ្វីៗដោយយកចិត្តទុកដាក់ និងលះបង់សម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក។ អ្នកប្រហែលជាស្ងប់ស្ងាត់នៅពេលដែលអ្នកជួបគ្នាលើកដំបូង ប៉ុន្តែធ្វើជាមិត្តស្មោះត្រង់មិនគួរឱ្យជឿ។ អ្នកមានមនោសញ្ចេតនាជ្រាលជ្រៅមនោសញ្ចេតនា និងត្រេកត្រអាល។
គុណវិបត្តិ!
អ្នកមិនមែនជាប្រភេទមនុស្សដែលសកម្ម មនិងចូលចិត្តសកម្មរត់ ឬក្នុងសង្គមឡើយ។ អ្នកក៏ជាមនុស្សដែលមិនចេះវែកញែក ងាយនឹងធ្លាក់ទឹកចិត្ត ឬទុទិដ្ឋិនិយម និងអវិជ្ជមាន។ ដោយសារតែតម្រូវការខ្ពស់នៅក្នុងអ្វីគ្រប់យ៉ាង អ្នកងាយនឹងគាំង និងមួម៉ៅនៅពេលផែនការមិនដើរក្នុងទិសដៅត្រឹមត្រូវ។ អ្នកក៏ងាយនឹងខ្មាសអៀន មិនពូកែនិយាយ ឬទទួលឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញ។ មនុស្សប្រភេទមួយដូចជាអ្នកគឺមានការគិត និងអន្ទះសារខ្លាំង។
D. រូបទី ៤
គុណសម្បត្តិ!
អ្នកជាមនុស្សស្ងប់ស្ងាត់ មានភាពរួសរាយរាក់ទាក់ ងាយ និងមានបុគ្គលិកលក្ខណៈសុភាពរាបសារ។ អ្នកកម្រមិនយល់ស្របនឹងអ្នកដទៃណាស់ គឺអាចសម្របខ្លួនបានច្រើន។ អ្នកក៏បន្ទាបខ្លួនមិនចូលចិត្តប្រកួតប្រជែងច្រណែននឹងនរណាម្នាក់ដែរ។ អ្នកមិនឈ្លានពានអ្នកដទៃឡើយ ដឹងពីរបៀបរក្សាសន្តិភាពទាំងទំនាក់ទំនងសង្គម និងផ្ទាល់ខ្លួន។ អ្នកគឺជាប្រពៃណី និងស្ងប់ស្ងាត់។ អ្នកជាមនុស្សដែលហ៊ានស៊ីហ៊ានសង បើនិយាយហើយគឺត្រូវតែធ្វើ ដែលជាចំណុចដែលអាចឱ្យទុកចិត្ត និងជឿជាក់បាន។
គុណវិបត្តិ!
អ្នកគឺជាអ្នកតាក្យូសប្រតិកម្មយឺតៗ មិនរហ័សរហួនទេ។ អ្នកជាមនុស្សតឹងរឹង អភិរក្ស មិនព្រមផ្លាស់ប្តូរការរស់នៅ ហើយមិនមានមហិច្ឆិតា ឬគោលដៅអ្វីឡើយ។ ពេលខ្លះអ្នកដទៃនឹងឃើញថាអ្នកគួរឱ្យធុញទ្រាន់ពេក ហើយខ្វះការប្តេជ្ញាចិត្ត។ អ្នកក៏ខ្ជិលច្រអូស ចៀសវាងសម្ពាធហើយមិនចង់ទទួលខុសត្រូវ។ អ្នកមិនល្អទេក្នុងការធ្វើការសម្រេចចិត្ត ឬអនុវត្តការងារសាជីវកម្ម ឬជាអ្នកដឹកនាំ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)