ជ្រើសរើសទេសភាពមួយដែលដក់ជាប់ក្នុងចិត្តអ្នកជាងគេ ដើម្បីដឹងពីដំណឹងល្អដែលអ្នកនឹងត្រូវទទួលបានក្នុងខែដំបូងសម្រាប់ឆ្នាំថ្មនេះ។
A. រូបទេសភាព A
ដំណឹងល្អដែលអ្នកអាចទទួលបាននៅដើមឆ្នាំនេះគឺថា មិត្តចាស់ដែលមិនបានទាក់ទងយូរមកហើយ អាចត្រឡប់មកធ្វើទំនាក់ទំនងជាមួយអ្នកវិញ។ ទោះបីពួកគេបានផ្តាច់ទំនាក់ទំនងគ្នាជាមួយអ្នកអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបន្ទាប់ពីបានជួបគ្នាម្តងទៀត អ្នកទាំងពីរពិតជាសប្បាយចិត្តខ្លាំងណាស់ ហាក់ដូចជាគ្មានការបែកគ្នា។ អ្នក និងពួកគេនឹងចែករំលែកអំណរ និងទុក្ខសោកនៅក្នុងជីវិត អនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៃថ្ងៃចាស់ឡើងវិញ។
B. រូបទេសភាព B
ដំណឹងល្អដែលអាចកើតឡើងចំពោះអ្នកនាពេលថ្មីៗនេះគឺថា អ្នកមានមនុស្សគាំទ្រនៅកន្លែងធ្វើការ។ កាលៈទេសៈការងាររបស់អ្នកមិនសូវរលូនទេ ឬអ្នកត្រូវក្រោកពីព្រលឹមដើម្បីខិតខំធ្វើការងាររបស់អ្នក។
ដូច្នេះការឈឺក្បាលជាច្រើនបានកើតឡើងចំពោះអ្នក។ នៅពេលអ្នកនឿយហត់ហើយចង់បោះបង់ចោលច្រើនបំផុត តែនឹងមានមនុស្សដែលនៅក្បែរអ្នកនឹងលេចមុខ
និងគាំទ្រអ្នកឆ្លងកាត់គ្រាលំបាកនេះ។ ពួកគេជាមិត្តភក្តិ ក៏ជាគ្រូបង្រៀនចាំជួយអ្នកផងដែរ។ ពួកគេនឹងជួយអ្នកដោះស្រាយភាពតានតឹង និងបញ្ហាទាំងអស់។ ជាលទ្ធផលអ្នកនឹងមានការរីកចម្រើននៅកន្លែងធ្វើការ។
C. រូបទេសភាព C
ដំណឹងល្អនៅដើមឆ្នាំរបស់អ្នកគឺថាអ្នកអាចជួប "ស្នេហាពិត" នៃជីវិតរបស់អ្នក ជាមនុស្សសំខាន់ណាស់ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរឿងស្នេហារបស់អ្នក។ សម្រាប់ពេលនេះ អ្នកប្រហែលជាឯកកោ ឯករាជ្យ និងមិនមានភាពស្រស់បំព្រងឡើយ។ អ្នកមិនមានមិត្តដើម្បីចែករំលែកការឈឺចាប់របស់អ្នកជាមួយទេ។
តែបន្ទាប់ពីខែថ្មីនេះទៅ អ្នកកុំសោកសៅទៀត ព្រោះមានមនុស្សម្នាក់កំពុងតែនឹងបង្ហាញខ្លួន ហើយនាំកាំរស្មីព្រះអាទិត្យដ៏កក់ក្តៅទៅកាន់ពិភពងងឹតរបស់អ្នក! វាសនានឹងនាំពួកគេឱ្យរកអ្នកឆាប់ៗ។
D. រូបទេសភាព D
ដំណឹងល្អមកដល់អ្នកគឺផែនការទាំងអស់ដែលអ្នកនឹងអនុវត្ត ហើយកំពុងអនុវត្តនឹងមានភាពរលូន និងទទួលបានជោគជ័យល្អ។ អ្នកមានសំណាងណាស់ ដូច្នេះអ្នកនឹងមិនបាត់បង់ឱកាសណាមួយឡើយ។
កាលពីមុនអ្នកបានតស៊ូយ៉ាងខ្លាំងជាមួយនឹងការលំបាក និងសម្ពាធ។ តែឥឡូវនេះប្លែកហើយ សំណាងបានមករកអ្នកជួយអ្នកឱ្យទទួលបានគ្រប់យ៉ាងដែលអ្នកស្មានមិនដល់។ អ្នកនឹងក្លាយជាអ្នកឈ្នះនាពេលអនាគត ដោយទទួលបានវឌ្ឍនភាពដ៏អស្ចារ្យលើគ្រប់វិស័យ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)