យើងពិតជាដឹងច្បាស់អំពីលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពជាច្រើនដែលត្រូវបានអនុវត្តសម្រាប់មូលហេតុសុវត្ថិភាពច្រើនយ៉ាង។ ទោះយ៉ាងណាក៏ដោយមានប្រព័ន្ធសុវត្ថិភាពមួយចំនួនក្នុងចំណោមសេវាកម្មសុវត្ថិភាពទាំងនោះត្រូវបានរក្សាជាការសម្ងាត់ពីសាធារណជនទូទៅ។ ទាំងនេះរួមមានប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពរបស់សេតវិមាន ក្រសួងការពារជាតិរបស់អាមេរិច និងគ្រួសាររាជវង្សជាដើមគឺមានរឿងជាច្រើនដែលមនុស្សទូទៅពុំធ្លាប់ដឹង។
យោងតាមគេហទំព័រ Bright Side បានប្រមូលផ្តុំប្រព័ន្ធសុវត្ថិភាពដែលជាអាថ៌កំបាំងចំពោះមនុស្សភាគច្រើនបានដឹង យកមកបង្ហាញជូនប្រិយមិត្ត។
៨. ការរចនាអគាររបស់ក្រសួងការពារជាតិ
អគារនេះពិតជាមានការរចនាប្លែកបន្តិច។ ទោះយ៉ាងណាក៏ដោយវាមិនគួរឱ្យភ្ញាក់ផ្អើលទេដោយសារអ្នកឌីហ្សាញមានគោលបំណងក្នុងការរចនាទម្រង់នេះ។
អគារមិនចាំបាច់ខ្ពស់ទេ (សម្រាប់ហេតុផលសុវត្ថិភាព) ប៉ុន្តែវាត្រូវតែធំល្មមអាចផ្ទុកការិយាល័យបានច្រើន។ បច្ចុប្បន្ននេះមនុស្សប្រហែល ៤ ម៉ឺននាក់អាចធ្វើការនៅទីនោះ ហើយវាមានកន្លែងសម្រាប់ចតរថយន្តចំនួន ១ ម៉ឺនគ្រឿង។
ក្រសួងការពារជាតិអាមេរិច មានផ្ទៃក្រឡាជិត ២ ដងនៃអាគារ Empire State Building ប៉ុន្តែសាលធំរបស់វាត្រូវបានសាងសង់យ៉ាងឆ្លាតវៃដែលចំណាយពេលមិនលើសពី ៦ នាទីពីចំណុចមួយទៅចំណុចមួយទៀត។
៧. ម៉ាស៊ីនពិនិត្យអាហារនៅសេតវិមាន
រាល់អាហារដែលត្រូវបានបញ្ជូនទៅសេតវិមានសម្រាប់អោយមេចុងភៅចំអិននិងអាហារណាមួយដែលយកចូលដោយភ្ញៀវមកលេងត្រូវតែត្រួតពិនិត្យដោយម៉ាស៊ីនស្កេននៅក្នុងទីតាំងពិសេស។ អាហារដែលមានសុវត្ថិភាពគឺជាអាទិភាពមួយ។
ភរិយារបស់ប្រធានាធិបតីដែលជាស្ត្រីទីមួយគឺជាអ្នកគ្រប់គ្រងផ្ទះបាយ។ កាលពីអាណត្តិរបស់លោកអូបាម៉ា អ្នកស្រីមីហ្សែល អូបាម៉ា មានសួនបន្លែផ្ទាល់ខ្លួនហើយការញ៉ាំអាហារដែលមានសុខភាពល្អគឺជាអាទិភាពនៅក្នុងរបៀបវារៈរបស់គាត់។ ផ្ទុយទៅវិញចំពោះលោកដូណាល់ ត្រាំវិញគឺជាអ្នកគាំទ្រអាហាររហ័ស។
ទោះយ៉ាងណាក៏ដោយ មិនថាជាបន្លែ ឬប៊ឺហ្គឺទេ វានឹងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់មុនពេលទៅដល់តុរបស់លោកប្រធានាធិបតី។
៦. ការការពារក្រដាសប្រាក់ ១០០ ដុល្លារ
ក្រដាសប្រាក់ ១០០ ដុល្លារត្រូវបានផ្លាស់ប្តូរនាពេលថ្មីៗនេះហើយឥឡូវនេះមានលក្ខណៈពិសេសជាច្រើនដែលបង្កប់លើវា។
ឧទាហរណ៍: វាមានខ្សែបូសុវត្ថិភាព 3D កាន់តែធំនៅផ្នែកខាងស្តាំនៃរូបរបស់លោកហ្វ្រង់ គ្លីន។ ហើយប្រសិនបើក្រដាសប្រាក់នេះត្រូវបានផ្អៀងនោះកណ្តឹងនៅលើឆ្នូតខៀវនឹងប្រែទៅជា ១០០s។
លក្ខណៈពិសេសនេះផ្តល់នូវកម្រិតសុវត្ថិភាពស្ទើរតែមិនអាចបំបែកបាន។ ក្រដាសប្រាក់ថ្មីនេះ ការផលិតមានតម្លៃថ្លៃជាងក្រដាសប្រាក់ចាស់បន្តិច ប៉ុន្តែដូចដែលមន្ត្រីក្រសួងនិយាយថា វានឹងទុកបានរយៈពេលវែងព្រោះលុយ ១០០ ដុល្លារច្រើនតែត្រូវបានក្លែងបន្លំច្រើនជាងក្រដាស់ប្រាក់អាមេរិកដទៃទៀត។
៥. រថយន្តប្រធានាធិបតីមានសុវត្ថិភាពខ្ពស់
ទ្វាររថយន្តប្រធានាធិបតីគឺមិនអាចកំទិចបានឡើយ។ តួរថយន្តត្រូវបានបំពាក់ដោយគ្រឿងសឹករបស់យោធាចំនួន ៥ អ៊ីញ។ គ្រាប់បែកបង្កប់ក្រោមឡានពិតជាមិនអាចកំទិចរថយន្តនេះបានទេ ហើយបង្អួចកញ្ចក់របស់វាត្រូវបានផលិតចេញពីកញ្ចក់ប្រភេទការពារគ្រាប់កាំភ្លើងដែលរឹងខ្លាំងបំផុត។
ទ្វាររបស់វាមានកម្រាស់ ៨ អ៊ីញដែលទ្វារនីមួយៗមានទម្ងន់ដូចគ្នានឹងទ្វាររបស់យន្ដហោះប្រភេទ ប៊ូអ៊ីង ៧៤៧ ហើយវាត្រូវបានបិទភ្ជាប់ទៅកៅអីអង្គុយគ្រប់ផ្នែកដើម្បីការពារវាពីការវាយប្រហារណាមួយ។
ឯកសារផ្លូវការបង្ហាញថាគេបានចំណាយ ១៥ លានដុល្លារដើម្បីច្នៃរថយន្តប្រភេទនេះឡើង។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺឈ្មោះរបស់វាដែលគេដាក់ថា The Beast ។
៤. សន្តិសុខលើការធ្វើដំណើររបស់រាជវង្ស
សមាជិកនៃគ្រួសាររាជវង្សអង់គ្លេសមិនមែនសុទ្ធតែជិះយន្តហោះឯកជនទេ។ ជារឿយៗរាជវង្សធ្វើដំណើរដោយក្រុមហ៊ុនអាកាសចរណ៍សាមញ្ញៗ។ ជាធម្មតារាជវង្សជ្រើសរើសយកក្រុមហ៊ុនទេសចរណ៍អង់គ្លេសអ៊ែរវ៉េដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក។
នេះមិនមែនជាការភ្ញាក់ផ្អើលទាល់តែសោះ ដោយសារតែរាជវង្សអង់គ្លេសមិនដែលធ្វើដំណើរដោយគ្មានអង្គរក្សពូកែៗនោះទេ។ ក្នុងការដំណើររបស់ព្រះអង្គម្ចាស់ William និងព្រះនាង Kate ទៅកាន់ទីក្រុង Los Angeles ក្នុងឆ្នាំ ២០១១ ជាមួយកងអង្គរក្សការពារសន្តិសុខ ៧ នាក់ និងការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីជាមួយក្រុមអង្គរក្សការពារសន្តិសុខចំនួន ១១ នាក់។
៣. Microprinting សម្រាប់ក្រដាសប្រាក់
នៅលើក្រដាស់ប្រាក់ដុល្លារផ្នែកផលិតដាច់ដោយឡែកសម្រាប់សុវត្ថិភាពការបោះពុម្ព ដែលប្រើវិធីផ្សេងៗដើម្បីធ្វើអោយទ្រង់ទ្រាយលុយពិបាកក្នុងការផលិតម្តងទៀត។ បច្ចេកទេសពិសេសនេះត្រូវបានបង្កើតឡើងដើម្បីបោះពុម្ពអក្សរ និងនិមិត្តសញ្ញាតូចៗនៅលើក្រដាសប្រាក់ ដូច្នេះម៉ាស៊ីនព្រីនធ័រ និងម៉ាស៊ីនស្កេនមិនអាចស្គាល់ និងថតចម្លងបានទេ។
២. មានឧបករណ៍បន្សុទ្ធខ្យល់នៅក្នុង សេតវិមាន White House
វាពិតជានឹកស្មានមិនដល់មែន។ ប្រហែលជាប្រព័ន្ធច្រោះខ្យល់របស់សេតវិមានគឺត្រជាក់ជាងអ្វីដែលយើងនឹកស្មាន។ ការងាររបស់វាគឺត្រងខ្យល់ចូលក្នុងសេតវិមានហើយរក្សាវាឱ្យស្អាត។
ទោះយ៉ាងណាក៏ដោយកាលពីអតីតកាលនៅពេលមិនមានម៉ាស៊ីនត្រជាក់នៅសេតវិមានសោះ (ព្រោះវាមិនទាន់ត្រូវបានដំឡើងនៅឡើយទេ) ហើយប្រធានាធិបតីធ្លាប់ចំណាយពេលរដូវក្តៅច្រើនខែនៅឯលំនៅដ្ឋានរបស់ពួកគេ។
១. សេវាកម្មសម្ងាត់នៅសេតវិមាន
នៅសេតវិមានដែលជាកន្លែកស្នាក់នៅរបស់ប្រធានាធិបតីអាមេរិកស្នាក់នៅ គឺមានប្រព័ន្ធសេវាកម្មការពារសុវត្ថិភាព។ ពួកសន្តិសុខទាំងនេះបានលាក់ខ្លួនពីភ្នែកសាធារណៈជន: ពួកគេពាក់វ៉ែនតាខ្មៅ ពួកគេមានឈ្មោះពិសេស ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះពួកគេធ្វើដំណើរជាក្រុម។
ការងារតែមួយគត់របស់ពួកគេគឺការពារប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន និងអតីតប្រធានាធិបតី ព្រមទាំងក្រុមគ្រួសាររបស់ប្រធានាធិបតី។ ហើយមិនមែនការពារត្រឹមតែនៅក្នុងការិយាល័យនោះទេ គឺការពារទាំងនៅឯមជ្ឈដ្ឋានខាងក្រៅ រយៈពេល ១០ឆ្នាំផងដែរបន្ទាប់ពីពួកគេចូលនិវត្តន៍។
កងសន្តិសុខលបបាញ់ ឈរនៅទីតាំងនៅលើដំបូលសេតវិមានដើម្បីឃ្លាំមើល។ លើសពីនេះទៅទៀតពួកខ្មាន់កាំភ្លើងនៅចាំការពារសុវត្ថិភាព ប្រសិនបើមានហេតុការអាក្រក់ ពួកគេនឹងបាញ់កាំភ្លើងតម្រង់គោលដៅអោយត្រូវក្នុងចំងាយ១០០០ យ៉ាត៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside