បន្ទាប់ពីធ្វើការសិក្សាដ៏ទូលំទូលាយអស់មួយរយៈ អ្នកស្រាវជ្រាវបានរកឃើញថាមានទម្រង់ច្រមុះ ១២ ប្រភេទផ្សេងៗគ្នានៅតំបន់អឺរ៉ុប និងតំបន់មេឌីទែរ៉ាណេ។ យើងឆ្ងល់ថាតើប្រភេទច្រមុះអាចមានទំនាក់ទំនងណាមួយទាក់ទងនឹងបុគ្គលិកលក្ខណៈរបស់យើង។ ជាការពិតមនុស្សជាច្រើនមិនបានដឹងទេថាទម្រង់ច្រមុះរបស់ពួកគេអាចបង្ហាញអំពីបុគ្គលិកលក្ខណៈ អត្តចរិត ប៉ុន្តែគំនិតនេះបានធ្វើអោយយើងស្រម៉ៃថាតើបុគ្គលិកលក្ខណៈទាំងនោះមានអ្វីខ្លះ? ដូច្នេះទើបមានការសរសេរអត្ថបទបកស្រាយអំពីទម្រង់ច្រមុះនេះឡើយ។
បើយោងតាមគេហទំព័រ Bright Side ចូលចិត្តបង្កើតអត្ថបទធ្វើតេស្តបុគ្គលិកលក្ខណៈប្រភេទនេះ។ ចង់ដឹងថាទម្រង់ច្រមុះទាំងនោះបានឆ្លុះបញ្ចាំងអ្វីខ្លះអំពីបុគ្គលិកលក្ខណៈ និងអត្តចរិតបែបណា សូមអានទាំងអស់គ្នា។
1. ច្រមុះបែបរ៉ូម៉ាំង
អ្នកដែលមានច្រមុះលូតវែងមានចុងស្រួចចុះក្រោមប្រភេទនេះជាមនុស្សមានភាពក្លាហាន និងមានសមត្ថភាពធ្វើការសម្រេចចិត្ត និងគិតគូរយ៉ាងច្បាស់ក្នុងជីវិត។ ពួកគេក៏ជាមនុស្សដែលមានមហិច្ឆតាខ្ពស់ដែលចូលចិត្តការប្រកួតប្រជែងបែបវិជ្ជមាន។ វាជារឿងធម្មតាទាំងស្រុងសម្រាប់ពួកគេដើម្បីភាពរីកចម្រើននៅពេលពួកគេឈានដល់វ័យកណ្តាល។
2. ច្រមុះខ្លី
ច្រមុះខ្លីត្រូវបានគេរកឃើញជាទូទៅចំពោះមនុស្សដែលសូវស្រឡាញ់ខ្លួនឯង។ ពួកគេច្រើនតែបញ្ចេញទស្សនៈដែលមិនត្រូវបានសន្និដ្ឋាន និងមានចិត្តចង្អៀត។ ពួកគេមានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះសេរីភាព ប៉ុន្តែក៏អាចច្រណែនផងដែរ។
3. ច្រមុះ Aquiline
ច្រមុះ aquiline បង្ហាញថាជាមនុស្សដែលមានយុទ្ធសាស្ត្រផែនការល្អ។ វាក៏ជាសញ្ញារបស់មនុស្សដែលមានសហគ្រិនភាព និងមានការគិតមត់ចត់គ្រប់ជ្រុងជ្រោយ ក៏ដូចជាមានភាពអត់ធ្មត់ជាច្រើន។
4. ច្រមុះសំប៉ែត
អ្នកដែលមានច្រមុះតូចជាមួយចុងច្រមុះខ្ពស់ប្រភេទនេះមានន័យថាគឺជាមនុស្សចាស់ទុំ។ មនុស្សដែលមានច្រមុះបែបនេះជាមនុស្សមានចំណេះដឹង និងធ្វើអ្វីមួយដោយសេរីភាព ពួកគេមិនចេះខ្វល់ខ្វាយច្រើនទេ។
5. ច្រមុះ Celestial
ចំពោះមនុស្សដែលមានច្រមុះ Celestial គឺមានលក្ខណៈស្រដៀងនឹងច្រមុះសំប៉ែតដែរ ប៉ុន្តែមានរាងតូចជាង។ ជាធម្មតាមនុស្សដែលមានច្រមុះប្រភេទនេះមានន័យថាជាមនុស្សដែលមានមានទំនោរចំពោះការអនុវត្តជាក់ស្តែង ជាមនុស្សដែលអាចទុកចិត្តបាន និងមានតុល្យភាព។
6. ច្រមុះក្រិក
អ្នកដែលមានច្រមុះត្រង់ស្រួចជាមនុស្សដែលមានការត្រិះរិះគិតច្បាស់លាស់ និងមានការអត់ធ្មត់។ ពួកគេខំព្យាយាមធ្វើអ្វីដែលពួកគេចង់ធ្វើ ហើយជាមនុស្សដែលអាចទុកចិត្តបាន។ ពួកគេមានដុងចំណេះដឹងផ្នែកសិល្បៈ។ បុរសដែលមានច្រមុះត្រង់ស្រួចមែនេះជាធម្មតាធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ បើកអាជីវកម្ម ឬធ្វើជាអ្នកសិល្បៈ។ ចំពោះស្ត្រីជាធម្មតាគឺបើកអាជីវកម្មផ្ទាល់ខ្លួន ធ្វើការជាលេខាធិការ ឬតារាដើរម៉ូត។
7. ច្រមុះ Hook
ច្រមុះ Hook គឺកើតឡើងជាធម្មតាចំពោះមនុស្សដែលមានក្តីប្រាថ្នាចង់ទទួលបានជោគជ័យ។ ស្ត្រីដែលមានច្រមុះបែបនេះអាចជាមនុស្សពូកែខាងការអប់រំ ហើយអាចជាអ្នកមនុស្សដែលមានការអភិវឌ្ឍន៍ខ្លាំងឡើងទៅកាន់ឱកាសបើកអាជីវកម្មដ៏ល្អ។
8. ច្រមុះ Fleshy
ច្រមុះ Fleshy គឺជាប្រភេទច្រមុះមានជាទូទៅលើបុរស។ មនុស្សដែលមានច្រមុះបែបនេះច្រើនតែជាមនុស្សមានចិត្តសប្បុរស អារម្មណ៍រីករាយ ប៉ុន្តែក៏មានការប្រុងប្រយ័ត្នផងដែរដោយសារការគិតគូវែងឆ្ងាយ។ ក្នុងជីវិតឯកជនពួកគេសុខចិត្តជួយអ្នកដទៃ។ ចំពោះស្ត្រីដែលមានច្រមុះប្រភេទនេះអាចអភិវឌ្ឍជំនាញដ៏ល្អចំពោះសេដ្ឋកិច្ចក្នុងគ្រួសារ និងក្នុងវិស័យពាក់ព័ន្ធដទៃទៀតដូចជាការគ្រប់គ្រងសណ្ឋាគារជាដើម។
9. ច្រមុះមិនត្រង់ ហើយវែង
មនុស្សដែលមានច្រមុះប្រភេទនេះគឺជាបុគ្គលពូកែទ្រឹស្តី និងមានចរិករឹងរូស ប៉ុន្តែជាធម្មតាមិនមានធ្ងន់ធ្ងរទេ វាគ្រាន់តែជាចរិកខាងក្រៅ។ រឿងពិតចំពោះមនុស្សដែលមានច្រមុះប្រភេទនេះពួកគេជាមនុស្សដែលមានសណ្តានចិត្តល្អណាស់។
10. ច្រមុះតូច
មនុស្សដែលមានច្រមុះតូចចង្អុលបង្ហាញថាមនុស្សមានជំនាញផ្សេងៗជាច្រើន ហើយពួកគេចូលចិត្តភាពសប្បាយរីករាយបើទោះបីជាអ្នកមិនស្គាល់ពួកគេច្បាស់ក៏ដោយពួកគេហាក់ដូចជាមានទស្សនៈទុទិដ្ឋិនិយមចំពោះជីវិត។
11. ច្រមុះក្បាលព្រួញ
អ្នកដែលមានច្រមុះតូចបែបនេះគឺតំណាងឱ្យមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង។ ពួកគេច្រើនតែមានចិត្ដមានៈ ឆាប់រងសំពាធ ហើយពួកគេមានចំណាប់អារម្មណ៍ពិសេសទៅលើរឿងខាងវិញ្ញាណ។
12. ច្រមុះខ្ពស់
អ្នកដែលមានច្រមុះប្រភេទនេះច្រើនតែបង្ហាញការយល់ដឹងទូលំទូលាយអំពីសិល្បៈ និងសោភ័ណភាព។ ពួកគេមានមោទកភាពនូវអ្វីដែលពួកគេបានធ្វើ ពេញចិត្តនឹងពេលវេលាដែលពួកគេអាចចំណាយដោយខ្លួនពួកគេផ្ទាល់។
តើច្រមុះប្រភេទអ្វីដែលត្រូវបានបញ្ចូលក្នុងការសិក្សាតើអ្នកមានទេ? តើអ្នកចង់មានច្រមុះផ្សេងទេ? ហើយបើដូច្នោះតើមួយណា?
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside