ថ្មីៗនេះមានគ្រួសារជាច្រើនបានបង្កើតរូបថតគ្រួសាររបស់ពួកគេឡើងវិញដោយធ្វើការត្រាបដូចគ្នានៅកន្លែងដដែល និងសូម្បីតែសំលៀកបំពាក់ក៏ដូចគ្នាដែរ។ មនុស្សមួយចំនួនក្នុងចំនោមអ្នកទាំងនោះបានចំណាយពេលច្រើនឆ្នាំដើម្បីត្រៀមរៀបចំការធ្វើរូបភាពដោយមានភាពដូចគ្នាដែលមិនអាចបំភ្លេចបាន។
ក្រុមការងារគេហទំព័រកាលីប៩ សូមប្រមូលនូវរូបភាពដ៏គួរឱ្យស្រឡាញ់នៃបទពិសោធន៍រូបថតបែបនេះសម្រាប់បង្ហាញដល់មិត្តអ្នកអាន។
1. រូបភាពកាលពីថ្នាក់មត្តេយ្យនិងថ្នាក់វិទ្យាល័យគឺរក្សាស្ទាយដើម។
2. "កាលពី 20 ឆ្នាំមុននៅពេលជីតាខ្ញុំមានអាយុ 70 ឆ្នាំយើងបានថតរូបរួមគ្នាព្រមទាំងចៅចៅ 6 នាក់របស់គាត់ហើយប្រគល់វាទៅឱ្យគាត់ជាអំណោយមួយ។ សម្រាប់ខួបកំណើតទី 90 របស់គាត់នៅឆ្នាំនេះយើងបានធ្វើវាម្តងទៀត"។
3. រយះពេល 10 ឆ្នាំហាក់បីដូចជាមួយប៉ព្រិចភ្នែក។
4. "ភាពខុសគ្នារយះពេល 22 ឆ្នាំ។ យើងបានទៅលេងស្រុកកំណើតរបស់យើងហើយបានឃើញបង្គោលទាំងនោះនៅពីមុខផ្ទះនៅដដែលដូចកាលពីកុមារភាពរបស់យើង។ ប៉ុន្តែដើមឈើបានធំឡើងដូចពួកយើងដែរ។
5. ឈុតរួមគ្នានិងស្ទីលម៉ូដសក់ពេញចិត្តចិត្តសំរាប់ពួកគេ។
6. "ពួកយើងបានទទួលការស្ងើចសរសើរជាច្រើនសម្រាប់រូបភាពកំសាន្ដកុមារភាពរបស់យើង បងប្រុសរបស់ខ្ញុំនិងបងប្អូនជីដូនមួយ 2 នាក់ទៀត" ។
7. រូបថតនេះជាអំណោយសំរាប់ម្តាយគាត់ពីកូនប្រុសរបស់គាត់។
8. ការបង្ហាញការថតរូបដូចគ្នារបស់បងប្អូនប្រុសស្រីពីរនាក់។
9. អ្វីដែលឪពុកកាលពីតូច ពេលនេះក៏ពុកធ្វើបានដែរ!
10. "កាលពីខែមិថុនាខ្ញុំបានលេងរៀបអាពាហ៏ពិពាហ៏កាលពីកុមារភាពរបស់ខ្ញុំ ពេលធំឡើងពួកយើងមានអាយុ 22 ឆ្នាំ។ នេះគឺជារូបរបស់ពួកយើងនៅក្នុងឆ្នាំ 1991 ទល់នឹងពេលបច្ចុប្បន្ននេះ។ "
11. នៅពេលដែលក្តីសុបិន្តកាលពីកុមារភាពរបស់អ្នកក្លាយជាការពិត។
12. នេះជាការរូបភាពភ្ញាក់ផ្អើលមួយផ្សេងទៀតសម្រាប់ម៉ាក់ កាលពីក្មេងៗដែលពេញទៅដោយសេចក្តីស្រឡាញ់។
13. 16 ឆ្នាំបានកន្លងផុតហើយ Batmans បានផ្លាស់ប្តូរហើយ។
14. ម្តាយម្នាក់បានសម្រេចចិត្តយករូបថតកូនប្រុសរបស់គាត់ស្លៀកខោខូវប៊ូយជារៀងរាល់ឆ្នាំដើម្បីបង្ហាញកូនរបស់គាត់ពីភាពលូតលាស់របស់គេ។ 14 ឆ្នាំក្រោយមកខោនោះល្មមគាត់ឥតខ្ចោះ។
15. ម្ដាយម្នាក់បានជ្រើសរើសរ៉ូបអាពាហ៍ពិពាហ៍សម្រាប់កូនស្រីរបស់គាត់។ វាក៏ប្រែទៅជាស្រស់ស្អាតណាស់។
16. អ្វីដែលមិនបានផ្លាស់ប្តូរនោះគឺការបញ្ចេញទឹកមុខរបស់ពួកគេ។
17. "យើងបានផ្តិតយករូបភាពនេះជាថ្មីម្តង់ទៀតសម្រាប់ម៉ាក់របស់យើងសម្រាប់បុណ្យណូអែល។ នេះគឺជាលទ្ធផល។ "
18. បងប្អូនប្រុសស្រីដែលបានងូតទឹកជាមួយគ្នាបានរក្សារូបភាពសភាពដើមរបស់ពួកគេដូចកាលពី 20 ឆ្នាំមុន។
19. មិត្តភក្តិល្អបំផុតជុំគ្នានៅអាយុ 10, 17 និង 29 ឆ្នាំ។
20. ឆ្នាំ 1984 និង 2013 - 29 ឆ្នាំក្រោយមកបងប្អូនខ្ញុំនិងខ្ញុំបានបង្កើតរូបថតវិស្សមកាលគ្រួសារនៅមុខសេដ្តវិមាន រដ្ឋកាលីហ្វ័រញ៉ា។ "
21. "ឪពុកខ្ញុំកាលគាត់អាយុ 29 ឆ្នាំហើយខ្ញុំនៅអាយុ 2 សប្តាហ៍។ ហើយបន្ទាប់មករូបខ្ញុំនៅអាយុ 29 ឆ្នាំនិងកូនប្រុសរបស់ខ្ញុំនៅអាយុ 2 សប្តាហ៍ដូចគ្នា»។
22. "រូបថតនៃការចូលរៀនលើកដំបូងជាមួយជីដូនរបស់ខ្ញុំ។ 19 ឆ្នាំក្រោយមកជាការបញ្ចប់ការសិក្សារបស់ខ្ញុំ។"
បន្ទាប់ពីមិត្តអ្នកអានបានមើលរូបថតទាំងអស់នេះ តើអ្នកមានបំណងចង់បង្កើតរូបភាពកុមារភាពសំណព្វរបស់អ្នកដែលឬទេ? រឿងតែមួយគត់ដែលត្រូវធ្វើគឺប្រមូលបងប្អូន ឬមិត្តភក្តិចាស់របស់អ្នកទៅស្រុកកំណើតរកសំលៀកបំពាក់ដូចគ្នាទៅនឹងរូបភាពចាស់ហើយធ្វើវា ... ។ តើអ្នកចូលចិត្តគំនិតនេះទេ? អ្នកប្រហែលជាបានធ្វើវារួចទៅហើយក៏ថាបាន។
ប្រែសម្រួលដោយ៖ បងយក្ស
ប្រភព៖ Brightside