ជ្រើសរើសកែវភេសជ្ជៈមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើអ្នកដទៃគេគិតអ្វីខ្លះអំពីអ្នក ដែលគេមិនប្រាប់ឱ្យអ្នកបានដឹង?
ក. ភេសជ្ជៈ ក
ប្រសិនបើអ្នកជ្រើសយកភេសជ្ជៈដំបូង រូបនេះបង្ហាញថា អ្នកមានទំនោរខាងអារម្មណ៍ហើយជួនកាលមិនប្រាកដអំពីខ្លួនឯងទាល់តែសោះ។ អ្នកជារឿយៗឱ្យខ្លួនអ្នកលិចចូលក្នុងរណ្តៅនៃអារម្មណ៍។ វាអាចពិបាកក្នុងការកម្ចាត់ចោលនូវអារម្មណ៍អវិជ្ជមាននៅពេលដែលអ្នកជួបប្រទះនូវការឡើងចុះក្នុងជីវិត។
នៅក្នុងទំនាក់ទំនង ជារឿយៗអ្នកអនុញ្ញាតឱ្យអារម្មណ៍គ្របដណ្ដប់ ពេលខ្លះអ្នកធ្វើការសម្រេចចិត្តដោយគ្មានការគិតវែងឆ្ងាយ ឬពិចារណាដោយយកចិត្តទុកដាក់ឡើយ។ នេះនាំឱ្យមានការបាត់បង់មិនគួរឱ្យជឿសម្រាប់អ្នក និងអ្នកពាក់ព័ន្ធ។
នៅក្នុងក្រសែភ្នែករបស់អ្នកដែលនៅជុំវិញអ្នក អ្នកគឺជាមនុស្សដែលមិនចេះពិចារណា ហើយក៏មិនសូវចូលចុះចំណោមមនុស្សផ្សេងដែរ ដូច្នេះពេលខ្លះអ្នកបិទខ្លួនឯងហើយចាកចេញពីពិភពខាងក្រៅ។ ព្យាយាមបើកចិត្តឱ្យទូលាយចូលរួមជាមួយមនុស្សហើយធ្វើពុតជាមនុស្សមិនអាចមើលឃើញអ្វីដែលអ្នកកំពុងមាន។ វិធីនោះអ្នកប្រហែលជាមានអារម្មណ៍ប្រសើរជាងអ្នកឥឡូវនេះ។
ខ. ភេសជ្ជៈ ខ
ប្រសិនបើអ្នកជ្រើសយកភេសជ្ជៈទីពីរនេះបង្ហាញថា អ្នកជាមនុស្សដែលទទួលខុសត្រូវ និងជាអ្នករស់នៅសេរី។ អ្នកមានមនសិការ និងការគិតខ្ពស់។ មុនពេលអ្នកធ្វើការសម្រេចចិត្តណាមួយ អ្នកថ្លឹងថ្លែងច្រើនណាស់។ អ្នកពិចារណាថាអ្វីដែលល្អ និងអ្វីដែលមិនល្អ ប៉ុន្តែនៅពេលអ្នកធ្វើការជ្រើសរើសអ្នកនឹងប្តេជ្ញាចិត្តខ្ពស់។
អ្នកមិនខ្លាចឧបសគ្គ ហើយបុគ្គលិកលក្ខណៈសុទិដ្ឋិនិយមពិសេសត្រូវបានបង្ហាញនៅក្នុងខ្លួនអ្នក។ ជាមួយនឹងភាពស្ថិតស្ថេរអ្នកអាចធ្វើឱ្យមានបញ្ហាច្រើន។
អ្នកផ្សេងទៀតចាត់ទុកអ្នកថាជាមនុស្សដែលស្មោះត្រង់ និងចិត្តល្អ ប៉ុន្តែអ្នកប្រហែលជាគួរព្យាយាមបើកទូលាយ និងទុកចិត្តមនុស្សដែលអ្នកស្គាល់ច្បាស់ថាពួកគេស្រឡាញ់អ្នកដែរ។
គ. ភេសជ្ជៈ គ
ប្រសិនបើអ្នកបានជ្រើសរើសរូបភាពលេខ ៣ នេះមានន័យថា អ្នកគឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយមិនដែលខ្លាចបញ្ហាឡើយ។ ជីវិតបានធ្វើឱ្យអ្នកប្រឈមនឹងឧបសគ្គ និងការខកចិត្តដែលមិននឹកស្មានដល់ ប៉ុន្តែអ្នកតែងតែព្យាយាមជម្នះវាដោយកម្លាំងផ្ទាល់ខ្លួនរបស់អ្នក និង "សំណាង" តិចតួចដែលជីវិតនាំមក។
មនុស្សនៅជុំវិញអ្នកតែងតែឃើញអ្នកជាមិត្តគួរឱ្យទុកចិត្ត ដឹងអ្វីៗគ្រប់យ៉ាងប៉ុន្តែនៅឆ្ងាយបន្តិចហើយពិតជាមិនទុកឱ្យនរណាម្នាក់នៅក្នុងចិត្តអ្នក ហើយក៏មិនឱ្យនរណាម្នាក់ចូលក្នុងជីវិតរបស់អ្នកដែរ។ ប្រហែលជាមកពីអ្នកធ្លាប់ឈឺចាប់ហើយខ្លាចថាមានគេធ្វើបាបអ្នកម្តងទៀត។ ព្យាយាមចាកចេញពីអតីតកាល ហើយបើកចំហរជីវិតដោយជួបប្រទះរឿងថ្មី និងមិនស្គាល់ខ្លួនអ្នក អ្នកនៅតែអាចភ្ញាក់ផ្អើលចំពោះអ្វីដែលជីវិតនាំអ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)