ជ្រើសរើសដើមឈើមួយដើមដែលអ្នកចូលចិត្ត ដើម្បីដឹងពីមូលហេតុដែលធ្វើឱ្យអ្នកទទួលបានក្ដីស្រឡាញ់ពីអ្នកក្បែរខ្លួន។
A. ដើមឈើទី ១
ដោយសារតែអ្នកជាមនុស្សម្នាក់ដែលងាយយល់ ហើយរស់នៅដោយផ្តោតសំខាន់បំផុតទៅលើការបង្កើតអារម្មណ៍ធម្មជាតិ និងផាសុកភាពសម្រាប់អ្នកដែលមានទំនាក់ទំនងជាមួយអ្នក។
ជាមួយអ្នក គ្មាននរណាម្នាក់ស្ថិតក្រោមភាពតានតឹង ឬសម្ពាធទេ។ អ្នកចុះសម្រុងជាមួយមនុស្សគ្រប់គ្នា រស់នៅក្នុងជីវិតបរិសុទ្ធមិនចេះពុតត្បុត និងមានសន្តិភាពជានិច្ច។
អ្នកត្រូវបានគេគោរព និងស្រឡាញ់ព្រោះអ្នកមានភាពជាក់ស្តែង និងមានចិត្តទៀងត្រង់ អ្នកស្រឡាញ់ជីវិតពេញចិត្តនឹងអារម្មណ៍របស់អ្នក។ អ្នកមិនបែងចែករវាងអ្នកមាន និងអ្នកក្រឡើយ អ្វីដែលសំខាន់ចិត្តអ្នកពោរពេញទៅដោយសុភមង្គល។
B. ដើមឈើទី ២
ដោយសារតែអ្នកជាមនុស្សសាមញ្ញ និងគួរឱ្យស្រលាញ់។ ទោះបីអ្នកជាមនុស្សមិនសូវប្រាកដនិយម ប៉ុន្តែអ្វីដែលគួរឱ្យស្រលាញ់បំផុតគឺ ភាពពិតប្រាកដ មិនក្លែងក្លាយ ចំណុចនេះហើយដែលធ្វើឱ្យអ្នកក្បែរខ្លួនតែងតែស្រឡាញ់ពេញចិត្តចំពោះអ្នកខ្លាំង។
ពួកគេអាចមានអារម្មណ៍ថាមានថាមពលកក់ក្តៅ និងគ្មានការថ្នាំងថ្នាក់ពីអ្នកឡើយ។ បេះដូងរបស់អ្នកគឺស្ងប់ស្ងាត់ មិនចេះច្រឡោតផ្ដាស ទៅកាន់នរណាម្នាក់នោះទេ។
C. ដើមឈើទី ៣
ដោយសារតែអ្នកជាមនុស្សដែលមានស្ថិរភាព និងមនោសញ្ចេតនាជ្រាលជ្រៅ។ ការនៅជាមួយអ្នកគឺជាអារម្មណ៍ដែលអាចជឿជាក់បាន និងរឹងមាំបំផុត។ អ្នកជាមនុស្សបើកចំហរសេរី តែមិនធ្វេសប្រហែស ឬភ្លេចខ្លួនឡើយ។
ដោយមិនគិតពីស្ថានភាពបច្ចុប្បន្ន ឬសមត្ថភាពសេដ្ឋកិច្ចរបស់អ្នក អ្នកនឹងព្យាយាមផ្តល់ឱ្យមនុស្សជាទីស្រឡាញ់របស់អ្នកឱ្យបានល្អបំផុត។ អ្នកត្រូវបានឧទ្ទិសប្តេជ្ញា និងលះបង់សម្រាប់អ្នកដទៃ។ អ្នកសមនឹងទទួលបានការស្រឡាញ់ ព្រោះវាតែងតែនាំមកនូវសុវត្ថិភាពដល់មនុស្សគ្រប់គ្នា។
D. ដើមឈើទី ៤
ដោយសារតែអ្នកជា“ ចង្វាក់បេះដូង” ទំនើប។ ទោះបីជាអ្នកមិនមានរាងស្រឡូនស្រស់ស្អា តប៉ុន្តែអ្នកនៅតែឈ្នះបេះដូងរបស់មនុស្សក្នុងរយៈពេលមួយវិនាទីដោយលក្ខណៈពិសេសប្លែក និងទាក់ទាញ។
អ្នកត្រូវបានស្រឡាញ់ដោយសមាជិកគ្រួសាររបស់អ្នកដោយមិនគិតពីអាយុ និងបុគ្គលិកលក្ខណៈរបស់អ្នកឡើយ។ ការចុះសម្រុងជាមួយអ្នកដទៃ គឺជារឿងតូចមួយសម្រាប់អ្នក ព្រោះអ្នកសកម្មមានថាមពលស្វាហាប់រស់រវើក និងមានពណ៌ស្រស់ឆើតឆាយនៅក្នុងការបញ្ចេញមតិរបស់អ្នក។ ជាទូទៅអ្នកកើតមកមានសមត្ថភាពផ្នែកដឹងពីចិត្ត និងអារម្មណ៍ចំពោះមនុស្ស៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)