ចង់ឱ្យជីវិតមានគុណភាព ចង់ឱ្យខ្លួនឯងទទួលបានជោគជ័យ អ្នកត្រូវតែមានជំនាញទាំង៣រួមផ្សំគ្នា ជំនាញរឹង(IQ) ជំនាញទន់(EQ) និងជំនាញថាមពល(SQ)។
តើអ្វីទៅជា ជំនាញរឹង(IQ) ជំនាញទន់(EQ) និងជំនាញថាមពល(SQ)?
១- ជំនាញរឹង(IQ) - (IQ = Intellectual Quotient ) គឺសំដៅទៅលើចំណេះដឹង។
២- ជំនាញទន់(EQ) - (EQ= Emotional Quotient ) គឺសំដៅទៅលើផ្នែកសតិអារម្មណ៍ ឬការប្រតិកម្មផ្នែកអារម្មណ៍។
៣- ជំនាញថាមពល(SQ) - (SQ=Spiritual Quotient ) សំដៅទៅលើថាមពលនៃចិត្ត។
មនុស្សយើងអាចជោគជ័យ និងមានសេចក្ដីថ្លៃថ្នូរពិតប្រាកដ លុះត្រាតែអ្នកអាចមានជំនាញទាំង៣នេះជាគោល។
- អ្នកដែលមាន IQ ខ្ពស់ គឺជាមនុស្សដែលមានការចេះដឹងពិតប្រាកដ ចេះគិត ចេះពិចារណា វែកញែកបានវែងឆ្ងាយ ដឹងល្អអាក្រក់ ខុសត្រូវ។
- ចំណែកអ្នកមាន EQ ខ្ពស់ គឺជាមនុស្សដែលចេះប្រើប្រាស់អារម្មណ៍ មិនថាស្ថិតក្នុងស្ថានភាព ឬកាលៈទេសៈបែបណាទេ គឺនៅតែអាចញញឹម រួសរាយរាក់ទាក់ ចេះដាក់កាយឱនលំទោន និងមិនប្រើប្រាស់ពាក្យពេជន៍ទ្រគោះបោះបោកគំរោះគំរើយឡើយ។
- រីឯអ្នកដែលមាន SQ ខ្ពស់ គឺជាមនុស្សដែលមានចិត្តពុះពារ ពុះកញ្ជ្រោល មានការតស៊ូព្យាយាម ដែលជាថាមពលដ៏អស្ចារ្យ ខុសពីមនុស្សធម្មតាផ្សេងទៀត។
មនុស្សដែលមានជំនាញទាំង៣នេះ ប្រាកដណាស់ថា គេនឹងអាចកែប្រែ និងអភិវឌ្ឍន៍ខ្លួនឯងបានយ៉ាងឆាប់រហ័ស និងអាចទៅដល់គោលដៅដែលគេប៉ងប្រាថ្នាបានយ៉ាងងាយ៕
ក្នុងស្រុករក្សាសិទ្ធិ / ប្រែសម្រួល ៖ ភី អេក