លាភសំណាង អនាគត ជោគវាសនា សុខ ឬទុក្ខក៏អាចមើលដឹងតាមរយៈទម្រង់ធ្មេញដែរ!

ស្នាមញញឹម និងធ្មេញតែងតែជាបទដ្ឋាននៃសម្រស់របស់មនុស្សម្នាក់ៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ បើគិតពីទស្សនៈវិស័យនរវិទ្យា យើងក៏អាចដឹងមើលដឹងអំពីអត្តចរិត និងវាសនារបស់យើងតាមរយៈទម្រង់ធ្មេញបានដែរ។

យោងទៅតាម Anthropology នៅពេលអ្នកក្រឡេកមើលធ្មេញ អ្នកក៏អាចដឹងពីអនាគតនៃសុភមង្គល និងទុក្ខវេទនារបស់អ្នកដទៃដែរ។ តោះ!សាកល្បង​វាទាំងអស់គ្នា!

១. ធ្មេញកំពុង

Nhin Rang La Biet Tuong Lai Suong Hay Kho Deu Tam Tap Da Tot Ma Hoi K 3b09fb

ជាមនុស្សដែលមានភាពមុះមុត ជីវិតមានទំណោយផល និងសន្តិភាព។ ជាមនុស្សដែលមានព្រេងវាសនាល្អតាំងពីក្មេង ចំពោះគ្រួសារមិនដែលពិបាកនឹងរឿងលុយកាក់ឡើយ។

២. ធ្មេញកោង

ជាមនុស្សដែលមានមន្តស្នេហ៍ មានភាពស្មោះត្រង់ និងឆន្ទៈខ្ពស់ ធ្វើអ្វីក៏ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែរ។ ជីវិតមនុស្សប្រភេទនេះ នឹងទទួលបានជោគជ័យខ្លាំងចាប់ពីអាយុ៣០ឆ្នាំឡើងទៅ។ តែយ៉ាងណាត្រូវចាំថា បើអ្នកមិនចេះអត់ធ្មត់ទេ ជីវិតអ្នកនឹងអាចស្រកស្រុតយ៉ាងឆាប់រហ័ស។

៣. ធ្មេញផ្កាថ្ម

មនុស្សដែលមានធ្មេញប្រភេទនេះ មិនសូវមានចិត្តអត់ធ្មត់ទេ ចរិតឆេវឆាវ ហើយតែងតែមានការច្រណែននឹងអ្នកដទៃថែមទៀតផង​ ចរិតលក្ខណៈមនុស្សនេះ គួរតែប្រយ័ត្នពេលនៅក្បែរ។ តែយ៉ាងណា ក៏មនុស្សប្រភេទនេះ ជាមនុស្សដែលមានភាពរឹងមាំខ្លាំង ក៏រឹងចចេសណាស់ដែរ។

Nhin Rang La Biet Tuong Lai Suong Hay Kho Deu Tam Tap Da Tot Ma Hoi K 7f101e

៤. ធ្មេញមុខធំ និងរាងការ៉េ

អ្នកមានធ្មេញប្រភេទនេះ គឺច្រើនតែជីវិតជួបការលំបាក តែវាគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ ទោះយ៉ាងណាក៏ជីវិតអ្នកនៅតែទទួលបានជោគជ័យនៅពេលក្រោយ។

៥. ធ្មេញខាងមុខមានចន្លោះប្រហោង

មនុស្សដែលមានធ្មេញប្រភេទនេះ ច្រើនតែមិនមានវិបុលភាព ខ្ជះខ្ជាយ ជិវិតច្រើនតែត្រូវរស់នៅឯកាឆ្ងាយពីក្រុមគ្រួសារបងប្អូន មិនសូវមានមិត្តភក្តិនោះឡើយ។

Nhin Rang La Biet Tuong Lai Suong Hay Kho Deu Tam Tap Da Tot Ma Hoi K 7fb48b

៦. ធ្មេញដូចជាគ្រាប់ផ្លែទទឹម

អ្នកដែលមានធ្មេញប្រភេទនេះ ច្រើនជាមនុស្សដែលមានភាពរីករាយ រហ័សរហួន។ បើជាស្ត្រី គឺនឹងមានសំណាងបានជីវិតដែលមានស្វាមីជាទីពឹងផ្អែកដ៏រឹងមាំ។

Nhin Rang La Biet Tuong Lai Suong Hay Kho Deu Tam Tap Da Tot Ma Hoi K B6f71b

៧. ធ្មេញមិនស្មើគ្នា រាងពងក្រពើ

មនុស្សមានធ្មេញប្រភេទនេះ មិនចេះគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុទេ មានលុយកាន់មិនចេះនៅឡើយ ព្រោះមនុស្សនេះមិនសូវខ្វល់គិតវែងឆ្ងាយទេ ច្រើនតែធ្វើអ្វីគឺឱ្យតែរួចពីចំពោះមុខតែប៉ុណ្ណោះ៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)