ការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ បានធ្វើឱ្យពិភពលោកផ្លាស់ប្តូររបត់សិក្សាបែបផែនថ្មី ដោយប្តូរពីរការសិក្សា នៅសាលាមកជា ការសិក្សាតាមអនឡាញនៅតាមផ្ទះ ដោយប្រើប្រាស់ទូរស័ព្ទដៃ ឬញកំព្យូរទ័រ។
កុមារ សិស្ស និងនិស្សិតជាច្រើន បាននឹងកំពុងចំណាយ ពេលវេលាជាច្រើនម៉ោងជាមួយអេក្រង់ទូរស័ព្ទរបស់ពួកគាត់ ទាំងការសិក្សា និងការកម្សាន្តនានា ដោយមិនបានអនុវត្តតាមគោលការណ៍ណែនាំ សុខភាពអំពីរការចំណាយពេលនៅលើអេក្រង់ពន្លឺ និងកែវភ្នែក។
ដែលជាហេតុធ្វើឱ្យកែវភ្នែករបស់ពួកគេចាប់ផ្តើមប្រឈមនឹង បញ្ហាស្រវាំងភ្នែក មើលមិនច្បាស់ ដែលអាចឈានដល់បញ្ហាភ្នែកម្ញ៉ូប (Myopia) ដែលតម្រូវឱ្យពួកគេត្រូវពាក់វ៉ែនតា ឬប្រើកញ្ចក់ឡេន ដើម្បីមើលរូបភាពបានច្បាស់។
ដើម្បីជាកាដូប្រចាំឆ្នាំ២០២០ មន្ទីរព្យាបាលភ្នែក ហូ សេង ភ្នំពេញ នឹងផ្តល់ជូនការពិនិត្យភ្នែក និងជំងឺភ្នែកទូទៅដោយឥតគិតថ្លៃ ១០០% ដល់កុមារ សិស្ស និងនិស្សិត ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ៣០ធ្នូ ឆ្នាំ២០២០ ដោយគ្រាន់តែបង្ហាញកាតសិស្សដល់គិលានុបដ្ឋាក។
មន្ទីរព្យាបាលភ្នែក ហូ សេង ភ្នំពេញ គឺជាមន្ទីរព្យាបាលភ្នែកដែលមានស្តង់ដារជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ ផ្នែកភ្នែកជាយូរឆ្នាំមកពីទីក្រុង សៀងហៃ ប្រទេសចិន ហើយយើងក៏មានបំពាក់នូវម៉ាស៊ីនដែលទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់សម្រាប់ ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែក និងប្រកបដោយផាសុកភាពដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ។
រាល់បញ្ហាសុខភាពភ្នែករបស់អ្នកជំងឺទាំងអស់គឺជាកង្វល់របស់ពួកយើង។ យើងផ្តល់នូវការព្យាបាលដល់អ្នកជំងឺដោយយកចិត្តទុកដាក់បំផុត ដោយផ្តោតលើផ្នត់គំនិតមួយគឺ បញ្ហាភ្នែករបស់អ្នកជំងឺ ក៏ដូចជាបញ្ហាភ្នែករបស់ខ្លួន និងទុកអ្នកជំងឺដូចជាគ្រួសារតែមួយ៕
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង ៖
លេខទូរស័ព្ទ ៖ 023 902010 | 089 638 638 អ៊ីម៉ែល ៖ [email protected]
អាសយដ្ឋាន ៖ #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.
ផែនទី Google Maps: https://g.page/houshengphnompenh