នៅពេលស្ត្រេស តើអ្នកគួរធ្វើអ្វីដើម្បីឱ្យខ្លួនឯងមានតុល្យភាព?

ជ្រើសរើសស្នេហាណាមួយដែលអ្នកចង់បាន នោះអ្នកនឹងដឹងថា តើនៅពេលដែលកើតមានអារម្មណ៍ស្ត្រេស អ្នកគួរធ្វើអ្វីដើម្បីរក្សាតុល្យភាពឱ្យអារម្មណ៍ខ្លួនឯង?

A. ស្នេហាប្រភេទទី ១

Screen Shot 2020 12 18 At 4.56.44 PM

អ្នកជាប្រភេទមនុស្សដែលចេះស្រមើស្រមៃ គ្មានអ្វីអាចផ្គាប់ចិត្តអ្នកដូចជាការកម្សាន្តសប្បាយតែម្នាក់ឯងនៅក្នុងឧទ្យាន។ អ្នកនឹងធ្វើឱ្យព្រលឹងមានស្មារតីវង្វេងវង្វាន់ដោយគ្មានសម្ពាធដែលដាក់កម្រិតលើខ្លួនឯងទេ។ វានឹងកាន់តែប្រសើរ ប្រសិនបើអ្នកនាំយកអាហារសម្រន់ដែលអ្នកចូលចិត្តទុកញុំាកំដរអារម្មណ៍។

B. ស្នេហាប្រភេទទី ២

Screen Shot 2020 12 18 At 4.56.51 PM

អ្នកដឹងថាអ្នកមានសៀវភៅមិនទាន់អានគ្រប់គ្រាន់នៅលើធ្នើ។ ប៉ុន្តែការស្រេកឃ្លានចំណេះដឹងរបស់អ្នកមិនអាចបញ្ឈប់បានទេ ហើយពេលខ្លះចំណង់ចំណូលចិត្តដ៏អស្ចារ្យបំផុតគឺសៀវភៅថ្មីគួរឱ្យចាប់អារម្មណ៍។ អ្នកបំបាត់ភាពតានតឹងដោយទទួលបានចំណេះដឹង។ នៅពេលនេះអ្នកពិតជាមានអារម្មណ៍ធូរស្បើយ។

C. ស្នេហាប្រភេទទី ៣

Screen Shot 2020 12 18 At 4.56.55 PM

អ្នកជាមនុស្សធ្វើការម្នាក់ពីព្រោះអ្នកពិតជាស្រឡាញ់វាណាស់។ សម្រាប់មនុស្សដែលមានគោលបំណងមានប្រសិទ្ធិភាពដូចជាអ្នក ការម៉ាស្សានឹងធ្វើឱ្យសុខភាពរបស់អ្នកមានសុខភាពល្អឡើងវិញ ហើយធ្វើឱ្យអ្នកត្រៀមខ្លួនសម្រាប់ថ្ងៃដែលមានផលិតភាពដ៏ប្រសើរ។

D. ស្នេហាប្រភេទទី ៤

Screen Shot 2020 12 18 At 4.57.01 PM

អ្នកជាមនុស្សពូកែ និងសុទិដ្ឋិនិយម ដែលមើលឃើញបញ្ហាស្ទើរតែគ្រប់ស្ថានភាព។ ប៉ុន្តែពេលខ្លះថាមពលនោះធ្វើឱ្យអ្នកនឿយហត់ ហើយគ្មាននរណាម្នាក់អាចបន្ថយកម្លាំងរបស់អ្នកបានទេនៅពេលអ្នកគេងពីរបីម៉ោង។ ត្រឹមដាក់ក្បាលលើខ្នើយពីរបីនាទីសម្រាកបន្តិច និងរៀបចំខ្លួនអ្នកឱ្យគេងលក់ស្រួល៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)