ភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៖ យុទ្ធនាការស្វែងរកពលរដ្ឋគំរូរបស់កម្ពុជា កំពុងធ្វើឡើង ហើយអ្នកដែលនឹងត្រូវបានជ្រើសតាំងនឹងឈ្នះរង្វាន់ធំដែលមានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។
ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata។
យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» មានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរកប្រជាពលរដ្ឋកម្ពុជាដែលមានទឹកចិត្តល្អប្រពៃ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើន យើងពីក្រុមហ៊ុន Smart ចង់រំឭកប្រជាជនកម្ពុជាថា ការរួបរួមគ្នា និងសាមគ្គីភាព គឺជាគន្លឹះនៃការយកឈ្នះឧបសគ្គនៅថ្ងៃនេះ។ ដើម្បីលើកទឹកចិត្តឱ្យមានការរួបរួមគ្នានិងសាមគ្គីភាពនេះ យើងបានបង្កើតពានរង្វាន់ពលរដ្ឋគំរូ Smart ដើម្បីស្វែងរកពលរដ្ឋគំរូរបស់កម្ពុជា»។
ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំងអ្នកដែលបានធ្វើអំពើល្អៗជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។
លោក Thomas បានថ្លែងទៀតថា៖ «នៅក្រុមហ៊ុន Smart Axiata យើងតែងតែមានការភ្ញាក់ផ្អើលចំពោះទឹកចិត្តសប្បុរស និងអំពើល្អរបស់ប្រជាពលរដ្ឋកម្ពុជា។ ហេតុដូចនេះហើយបានជាយើងចង់បង្ហាញ និងលើកកម្ពស់អ្នកទាំងអស់នេះ ដើម្បីជួយឱ្យយើងទាំងអស់គ្នាជម្នះបាននូវបញ្ហាប្រឈម ដែលយើងអាចជួបប្រទះរួមគ្នា”។
ក្នុងនាមជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងជ្រើសតាំងអ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះអាចធ្វើឡើងតាមរយៈគេហទំព័រ https://bit.ly/3lZwpVl ។
អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងតែមនុស្សម្នាក់ប៉ុណ្ណោះ។ ហើយការជ្រើសតាំងត្រូវផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកដែលត្រូវបានជ្រើសតាំង ព្រមទាំងការពិពណ៌នាដោយសង្ខេបអំពីអំពើល្អ ដែលជួយឱ្យបុគ្គលរូបនោះត្រូវបានជ្រើសតាំង។
អ្នកជ្រើសតាំងក៏ត្រូវបានស្នើសុំឱ្យផ្តល់រូបថតឌីជីថល ឬវីដេអូទៅតាមជម្រើសរបស់ពួកគេផងដែរ។ អ្នកដែលត្រូវបានជ្រើសតាំងសាកសមបំផុត នឹងត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីសាវតារបស់
ពួកគេ ព្រមទាំងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបកម្មវិធី នឹងចេញផ្សាយព័ត៌មានលម្អិតរបស់អ្នកត្រូវបានជ្រើសតាំងនោះ។ រាល់ការផ្សាយគឺជាឆន្ទានុសិទ្ធិរបស់អ្នករៀបចំកម្មវិធី។
អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើសបេក្ខជនត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភីពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយគណៈកម្មការមួយដែលមានសមាសភាពបីរូប។ ឈ្មោះរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។
គំនិតផ្តួចផ្តើមការនៃពានរង្វាន់ពលរដ្ឋគំរូនេះ គឺមានបំណងបង្ហាញឱ្យឃើញនូវអំពើចេះជួយយកអាសារគ្នារបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ។
លោក Thomas បានបន្ថែមថា៖ «នេះគឺជាយុទ្ធនាការមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាអាចចូលរួមបានសម្រាប់ជាប្រយោជន៍របស់ជនរួមជាតិនិងប្រទេសទាំងមូល។ ក្រុមហ៊ុន ស្មាតសូមអំពាវនាវប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យជួយគាំទ្រគំនិតនេះ និងចូលរួមក្នុងយុទ្ធនាការនេះអោយបានច្រើន»។
យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។