Tik Tok ធ្វើបច្ចុប្បន្នភាពគោលការណ៍របស់ខ្លួន ដើម្បីគាំទ្រដល់សុខុមាលភាពសហគមន៍

• សុវត្ថិភាពយុវជននៅតែបន្តជាអាទិភាព រួមជាមួយនឹងសកម្មភាពដែលផ្តល់ផលប៉ះពាល់ថ្មីមួយចំនួននៅក្នុងគោលការណ៍សុវត្ថិភាពលើកុមារឬក្មេងៗរបស់ Tik Tok រួមមានការភ្នាល់ ហ្គេម ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់យុវជន នឹងមិនត្រូវបានអនុញ្ញាតិនៅលើ Tik Tok

• សេចក្តីណែនាំដែលត្រូវបានកំណែថ្មីត្រូវបានបង្កើតឡើងដោយរួមបញ្ចូលមតិយោបល់និងពាក្យពាចន៍ដែលត្រូវបានប្រើដោយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ដើម្បីពង្រឹងគោលការណ៍Tik Tok អំពីការធ្វើបាបខ្លួនឯង និងមាតិកាអំពីការធ្វើអត្តឃាត និងដើម្បីបញ្ជៀសពីសកម្មភាពធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់

• ឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នភាពនិងត្រូវបានបង្កើតឡើងក្រោមការណែនាំពី ចិត្តវិទូនៃអាកប្បកិរិយានិងអ្នកជំនាញបង្កាការធ្វើអត្តឃាត នឹងត្រូវដាក់ចេញឲ្យប្រើប្រាស់ដើម្បីគាំទ្រអ្នកប្រើប្រាស់ទាំងឡាយណាដែលអាចនឹងកំពុងមានផលលំបាកនៅក្នុងសហគមន៍ Tik Tok

Tiktok Update Community Guidelines_2020 01 16_15 35 25

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០៖  Tik Tok ប្រកាសពីការធ្វើបច្ចុប្បន្នភាពទៅលើគោលការណ៍សហគមន៍(Community Guidelines)ដែលផ្តោតយ៉ាងលម្អិតទៅលើថាតើអ្វីដែលនឹងត្រូវបានអនុញ្ញាតិឲ្យមានលើ Tik Tok។ គោលការណ៍សហគមន៍របស់យើងគាំទ្រដល់បទពិសោធន៍បែបកំសាន្ត និងរស់ររវើកដែលអ្នកប្រើប្រាស់ចូលចិត្ត។ គោលការណ៍ទាំងនោះបានបង្ហាញពីក្រមសីលធម៌និងជម្រុញដល់បរិយាកាសស្វាគមន៍ដល់សហគមន៍ទាំងមូល។ ពួកយើងនឹងបន្តពិនិត្យនិងពង្រឹងគោលការណ៍របស់ពួកយើងដើម្បីធ្វើឲ្យអ្នករាល់គ្នាមានអារម្មណ៍ផាសុកភាពនិងសុវត្ថិភាពក្នុងការបង្កើតនិងចែករំលែកនៅលើ Tik Tok

ការលើកកម្ពស់គោលការណ៍ប្រកបដោយបរិយាបន្ន

នៅលើ Tik Tok គោលការណ៍សុវត្ថិភាពមិនមែនជាការដាក់ឲ្យគ្រាន់តែមានឬជាការដាក់លំអនោះទេ តែវាជាកិច្ចការចំបងរបស់ពួកយើង ហើយក្រុមការងាររបស់ពួកយើងតែងតែខិតខំយកចិត្តទុកដាក់ និងគិតគូរយ៉ាងម៉ត់ចត់នៅពេលដែលយើងធ្វើការបង្កើតគោលការណ៍ទាំងនោះ។ អ្នកគ្រប់គ្នាអាចប្រើប្រាស់គោលការណ៍របស់យើងបាន ដោយសារវាបានគ្របដណ្តប់ទៅលើផ្នែកផ្សេងៗទាំង១០នៃមាតិកា។ ការធ្វើបច្ចុប្បន្នភាពនេះបានបន្ថែមចំនុចលម្អិតទៅលើផ្នែកនីមួយៗ ដោយផ្អែកទៅលើ អាកប្បកិរិយាដែលយើងសង្កេតមើលឃើញនៅលើកម្មវិធី មតិកែលំអពីសហគមន៍ និងអនុសាសន៍ផ្តល់ដោយអ្នកសិក្សា អង្គការសង្គមស៊ីវិល និងក្រុមប្រឹក្សាផ្តល់យោបល់លើមាតិការបស់យើង។

ស្របពេលដែលគោលការណ៍មួយចំនួនត្រូវបានបង្កើតនិងរៀបរៀងរួចជាស្រេច យើងនឹងធ្វើការបញ្ជាក់ពីចំនុចសំខាន់មួយចំនួននៃគោលការណ៍ទាំងនោះដែលពួកយើងបានពង្រឹងបន្ថែមដើម្បីគាំទ្រដល់សុខុមាលភាពសហគមន៍ទាំងមូល។

• ពួកយើងចង់ឲ្យសហគមន៍របស់មានការជឿជាក់ និងទទួលបានភាពងាយស្រួលក្នុងការបង្ហាញភាពជាខ្លួនឯង។ គោលការណ៍ដែលត្រូវបានធ្វើបច្ចុប្បន្ន ត្រូវបានបង្កើតជាមួយនឹងការរួមបញ្ចូលអនុសាសន៍ និងពាក្យពាចន៍ដែលបានណែនាំពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តដើម្បីពង្រឹងគោលការណ៍Tik Tok អំពីការធ្វើបាបខ្លួនឯង និងមាតិកាអំពីការធ្វើអត្តឃាតនិងដើម្បីបញ្ជៀសពីសកម្មភាពធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់។ គោលការណ៍របស់យើង អំពីមាតិកានៃការទទួលទានអាហារបានបន្ថែមនូវការពិចារណា ថាតើវាបានបញ្ចូលសកម្មភាពធ្វើឲ្យចុះទម្ងន់ណាមួយដែលអាចនាំឲ្យមានគ្រោះថ្នាក់ដែរឬទេ។

Tiktok

• ពួកយើងយល់ពីផលលំបាកដែលជនរងគ្រោះពីការវាយប្រហារតែងជួបប្រទះនៅពេលដែលគេបង្ហាញភាពជាខ្លួនឯងនៅលើបណ្តាញអនឡាញ។ ហេតុដូច្នេះហើយពួកយើងបានពង្រឹងគោលការណ៍ស្តីពីការវាយប្រហារ និងការបៀតបៀននានា ហើយសេចក្តីណែនាំរបស់យើងក៏កាន់តែមានភាពជាក់លាក់ជាងមុនអំពីប្រភេទនៃមាតិកា និងសកម្មភាពណាមួយដែលមិនអនុញ្ញាតិឲ្យមាននៅលើ Tik Tok រួមមានការហែកយកព័ត៌មាន ជជីករកព័ត៌មានរបសបុគ្គលណាមួយ និងគោលការណ៍ប្រឆាំងនឹងការបៀតបៀនផ្លូវភេទជាច្រើនបន្ថែមទៀត។

• សុវត្ថិភាពរបស់អ្នកប្រើប្រាស់គ្រប់ៗរូបនៅក្នុងសហគមន៍របស់យើង គឺពិតជាមានសារៈសំខាន់សម្រាប់យើងខ្លាំងណាស់ ជាពិសេសគឺសុខុមាលភាពរបស់យុវជន។ ស្របតាមគោលការណ៍ស្តីពីសកម្មភាពគ្រោះថ្នាក់ដែលមានស្រាប់ ពួកយើងបានធ្វើការកំណត់ ដាក់ឈ្មោះ ឬលុបចោលនូវមាតិកាដែលបង្កជាសកម្មភាព ឬការភ្នាល់ណាមួយដែលគ្រោះថ្នាក់។ អីឡូវនេះ យើងបានបន្ថែមសកម្មភាពប៉ះពាល់ចូលទៅក្នុងផ្នែកមួយនៃគោលការណ៍សុវត្ថិភាព កុមារឬក្មេងៗ ដើម្បីបញ្ជៀសមាតិកានៃការភ្នាល់គ្នា ហ្គេម ឬសកម្មភាពគ្រោះថ្នាក់ណាមួយ ហើយវានឹងមិនត្រូវបានអនុញ្ញាតិឲ្យមាននៅលើTik Tok ឡើយ។ ពួកយើងតែងតែជម្រុញអ្នកប្រើប្រាស់ឲ្យមានភាពច្នៃប្រឌិតនិងសប្បាយរីករាយ ប៉ុន្តែមិនមែននៅក្នុងន័យធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ជន ឬក្រុមណាមួយឡើយ។

Tik Tok បង្ហាញពីជំហរយ៉ាងមុតមាំក្នុងការប្រឆាំងទៅនឹងអំពើហិង្សាទាំងអនឡាញនិងក្រៅប្រព័ន្ធអនឡាញ។ ពួកយើងបានធ្វើបច្ចុប្បន្នភាពគោលការណ៍គ្រោះថ្នាក់បុគ្គលនិងស្ថាប័នរបស់ពួកយើងដើម្បីផ្តោតឲ្យកាន់តែច្បាស់ទៅលើបញ្ហាអំពើហិង្សា។ អីឡូវនេះ សេចក្តីណែនាំរបស់យើងត្រូវបានរៀបរាប់កាន់តែលម្អិតពីនិយមន័យនៃការគំរាមគំហែង ឬការញុះញង់ ក៏ដូចជាមាតិកានិងសកម្មភាពដែលយើងហាមឃាត់នៅលើTik Tok។

ស្របពេលដែលយើងធ្វើការបង្កើតគោលការណ៍ប្រកបដោយបរិយាបន្ន ពួកយើងក៏បន្តធ្វើឲ្យTik Tok កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់អ្នករាល់គ្នា។ ថ្មីៗនេះ ពួកយើងបានប្រកាសពីលក្ខណៈកម្មវិធីថ្មីដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ដែលមានជំងឺអេពីឡឹបស៊ី(photosensitive epilepsy) ហើយពួកយើងកំពុងដាក់ចេញនូវកម្មវិធីថ្មីបម្លែងអក្សរទៅជាសម្លេង ដែលអាចឲ្យអ្នកប្រើប្រាស់បម្លែងអក្សរឬអត្ថបទទៅជាសម្លេង ដែលចុចស្តាប់បាននៅពេលដែលវាស្ថិតក្នុងវីដេអូ (text-to-speech)។

១

ព័ត៌មាន និងឯកសារថ្មីដើម្បីផ្តល់ការគាំទ្រដល់សុខុមាលភាព

នៅពេលដែលយើងធ្វើការកំណត់ពីប្រធានបទប្រឈមដូចជាការធ្វើបាបខ្លួនឯង យើងតែងមានសេចក្តីអាណិតអាសូរទៅដល់ជនរងគ្រោះ។ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងនឹងធ្វើការដាក់ចេញនូវព័ត៌មានមួយចំនួនដែលនឹងជួយដល់ជនរងគ្រោះ ដែលកំពុងរងផលលំបាក។ ព័ត៌មានទាំងនោះត្រូវបានបង្កើតឡើងជាមួយនឹងការណែនាំពីចិត្តវិទូនៃអាកប្បកិរិយាកំពូល និងអ្នកជំនាញការពារការធ្វើអត្តឃាត និងសមាជិកនៃក្រុមប្រឹក្សាផ្តល់យោបល់នៅសហរដ្ឋអាមេរិចរបស់យើង។ អីឡូវនេះ ប្រសិនបើនរណាម្នាក់ធ្វើការស្វែងរកពាក្យ «ធ្វើបាបខ្លួនឯង»«ស្អប់ខ្លួនឯង» ពួកគេនឹងទទួលបាននូវសកម្មភាពណែនាំជាមួយនឹងភស្តុតាងច្បាស់លាស់ដែលពួកគេអាចធ្វើបាន។ ហើយចំពោះការស្វែងរកជំនួយផ្លូវអារម្មណ៍ អ្នកប្រើប្រាស់នៅតែអាចធ្វើការទំនាក់ទំនងទៅកាន់ទូរស័ព្ទ ឬផ្ញើសារទៅកាន់ National Suicide Prevention Lifeline

2

ពួកយើងក៏បានដាក់ចេញជម្រើសមើលវីដេអូនៅខាងលើវីដេអូ។ ប្រភេទវីដេអូទាំងនោះត្រូវបានដកចេញពីការរបស់មាតិកានៃអ្នកប្រើប្រាស់(For You feed) ហើយលក្ខណៈនៃកម្មវិធីនេះមានគោលបំណងកាត់បន្ថយការមើលមាតិកាវីដេអូទាំងនោះដោយមិនបានរំពឹងទុកជាមុន តាមរយៈការផ្តល់នូវជម្រើសក្នុងការរំលងវីដេអូឬក៏មើលវា។

ពួកយើងបន្តបង្កើតនូវលក្ខណៈកម្មវិធីដើម្បីជួយដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងបទពិសោធន៍នៃការប្រើប្រាស់ Tik Tok របស់ពួកគេ តាមរយៈការកំណត់មតិដែលពួកគេមិនចង់មើលដោយស្វ័យប្រវត្ត ឬការនិយាយថា «មិនចាប់អារម្មណ៍» លើវិដេអូដែលមាននៅលើមាតិការបស់ពួកគេ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់យើងដែលអ្នកប្រើប្រាស់អាចផ្តល់ជាមិតយោបល់និងអាចឲ្យអ្នកដទៃបានដឹងថាមាតិការបស់គេអាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃផ្សេងទៀត។

3

ចាប់តាំងការរីករាលដាលនៃជំងឺ Tik Tok បានផ្តល់ព័ត៌មានទាក់ទងនឹងសុខភាពសាធារណៈពីអ្នកជំនាញ និងអ្នកសង្គ្រោះជួរមុខក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។ ពួកយើងពិតជាមានមោទនភាពដែលសហគមន៍របស់យើងបានរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាចំពោះមុខ រួមមានការចូលរួមនៅក្នុងយុទ្ធនាការ #សំអាតវាចេញ(#wipeitdown) និង#នៅផ្ទះប្រកបដោយភាពរីករាយ ហើយការចូលរួមទាំងនោះបានធ្វើឲ្យយើងបានភ្ជាប់ទំនាក់ទំនងនិងរីករាយជាមួយគ្នានៅគ្រាលំបាក។ ខណៈពេលវាក់សាំងកូវីដ ១៩កំពុងត្រូវបានគេពិសោធនិងផលិតឡើង ពួកយើងបានបន្តការប្រឹងប្រែងដើម្បីគាំទ្រសុខុមាលភាពសហគមន៍ តាមរយៈការចែករំលែកព័ត៌មានដែលមានប្រភពច្បាស់លាស់អំពីវាក់សាំង។ ជាមួយគ្នានោះដែរ ពួកយើងក៏បន្តលុបចោលព័ត៌មានមិនពិត (misinformation) អំពីជំងឺកូវីដ ១៩និងវាក់សាំងរបស់វា។

នៅសប្តាហ៍ខាងមុខនេះ ព័ត៌មានអំពីជំងឺកូវីដ ១៩(coronavirus resource hub) នឹងត្រូវបានធ្វើបច្ចុប្បន្នភាព(updated)ជាមួយនឹងសំនួរដែលត្រូវបានសួរញឹកញាប់ និងចម្លើយដែលផ្តល់ដោយអ្នកជំនាញលើសុខភាពសាធារណៈ រួមមានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺឆ្លង (CDC)។ លោកអ្នកអាចស្វែងរកមជ្ឈមណ្ឌលឯកសារអំពីជំងឺកូវីដ១៩បាននៅលើគេហទំព័រខាងក្រៅ តាមរយៈមឺនុយការស្វែងរក ផ្ទាំងប៉ាណូកូវីដ១៩ និងវីដេអូដែលស្តីអំពីជំងឺកូវីដ១៩ ដែលត្រូវបានមើលជាង២លានដងពីជុំវិញពិភពលោកក្នុងរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ។ ពួកយើងក៏បានសហការជាមួយនឹងក្រុមហាឡូ (Team Halo) ដែលអាចឲ្យអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកចែករំលែកពីដំណើរការនៃផលិតវាក់សាំងតាមរយៈវីដេអូ។

4

ការអប់រំសហគមន៍

ពួកយើងបានធ្វើការអប់រំនិងពង្រឹងការយល់ដឹងរបស់ពួកគេតាមរយៈគោលការណ៍របស់ពួកយើងដែលមាននៅក្នុងវីដេអូ ការផ្តល់ដំណឹង និងឧបករណ៍សុវត្ថិភាព។ នៅក្នុងខែនេះ អ្នកប្រើប្រាស់ Tik Tok នឹងទទួលបានការគោលការណ៍ដែលទើបនឹងត្រូវបានធ្វើបច្ចុប្បន្នភាព។ ការផ្តល់សុវត្ថិភាពដល់សហគមន៍គឺជាការប្តេជ្ញាគ្មានដែនកំណត់។ ពួកយើងបានដឹងពីទំនួលខុសត្រូវរបស់យើងចំពោះអ្នកប្រើប្រាស់របស់យើង ក្នុងការការពារនិងឆ្លើយតបនៅពេលដែលមាតិកាថ្មីត្រូវបានបង្កើតឡើង។ ហេតុដូច្នេះហើយ ពួកយើងនឹងបន្តពង្រឹងគោលការណ៍របស់យើង ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលនឹងអាចឲ្យយើងរកឃើញនូវមាតិកាដែលផ្តល់ផលប៉ះពាល់ដោយស្វ័យប្រវត្ត បង្កើតលក្ខណៈកម្មវិធីដែលអាចឲ្យអ្នកប្រើប្រាស់គ្រប់គ្រងការប្រើប្រាស់ Tik Tok ក៏ដូចជាការជ្រើសរើសមាតិកា និងផ្តល់អំណាចដល់សហគមន៍របស់យើងក្នុងការបង្កើតបរិយាកាសដ៏គួរឲ្យជឿជាក់មួយ។ ជាចុងក្រោយ ពួកយើងសង្ឃឹមថាការធ្វើបច្ចុប្បន្នភាពទាំងនេះ នឹងជួយឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដែលរីករាយនិងប្រកបដោយអត្ថន័យ។

TikTok គឺជាកម្មវិធីមួយដែលមានការដោនឡូតច្រើនជាងគេបំផុតនៅលើពិភពលោក។ លោកអ្នកអាចធ្វើការទាញយកកម្មវិធី Tik Tok បាននៅលើ iOS ឬ Google Play។

អំពី TikTok៖

TikTok គឺជាគោលដៅឈានមុខគេសម្រាប់វីដេអូតាមទូរស័ព្ទបែបខ្លីៗ។ បេសកកម្មរបស់យើង គឺដើម្បីជម្រុញភាពច្នៃប្រឌិត និងនាំមកនូវភាពរីករាយ។ TikTok មានការិយាល័យទូទាំងពិភពលោករួមមានទីក្រុងឡូសអេនជេលេស ញូវយ៉ក ឡុង ប៉ារីស ប៊ែរឡាំង ឌូបៃ មុមបៃ សិង្ហបុរី ហ្សាការតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ការសាកសួរព័ត៌មាន៖

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

Rachel Roberts

ក្រុមហ៊ុន MSA Marketing Solutions

[email protected] +(855) 96 368 0826