នៅថ្ងៃច័ន្ទ ១៤ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះដែរ ក្រុមការងារនៃ សមាគមអ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តកម្ពុជា ហៅកាត់ថា (CMSA) បាននាំយកថវិការបស់សប្បុរសជនចំនួន ៦៦៥$ និងបច្ច័យរបស់ព្រះតេជគុណគង់នៅវត្តកងត្រង់ណឹងចំនួន ៤៥ម៉ឺនរៀល តាមរយៈសមាគមដើម្បីជូនទៅដល់ «មន្ទីរពេទ្យកុមារអង្គរ»។
គួរបញ្ជាក់ផងដែរថា ថវិការសម្បុរជននេះ គឺក្នុងគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់ និងក្ដីមេត្តាដល់កុមារកម្ពុជា។
ជាចុងក្រោយ ប្រធានសមាគមសូមប្រសិទ្ធិពរអោយជួបប្រទះនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕