ជ្រើសរើសរបាំងមុខមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីទស្សន៍ទាយមើលថា តើពេកនេះ អ្នកកំពុងតែលាក់បាំងរឿងអ្វីនៅក្នុងចិត្ត?
១. របាំងមុខទី ១
ប្រសិនបើអ្នកជ្រើសយករបាំងមុខទី១ នោះមានន័យថា អ្នកចូលចិត្តលាក់ផែនការរបស់អ្នកសម្រាប់អនាគត ទាំងគំនិត និងគម្រោងថ្មីៗ។ អ្នកមិនចូលចិត្តអួតអាងមុនឡើយ ព្រោះអ្នកចង់ឱ្យគេឃើញលទ្ធផលដែលអ្នកទទួលបានវិញ។
២. របាំងមុខទី ២
ប្រសិនបើអ្នកជ្រើសយករបាំងមុខទី២ នោះមានន័យថា អ្នកមានសមត្ថភាពជាក់លាក់ វិចារណញាណអំណោយនៃការមើលឃើញជាមុន ឬអ្វីមួយដូចនោះ។ អ្នកមិនទាន់ត្រៀមខ្លួនដើម្បីពិភាក្សារឿងនេះជាមួយអ្នកដទៃទេ។
៣. របាំងមុខទី ៣
ប្រសិនបើអ្នកជ្រើសយករបាំងមុខទី៣ នោះមានន័យថា អ្នកកំពុងលាក់អារម្មណ៍របស់អ្នក។ មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកទេ អ្នកតែងតែលាក់ទុកតែម្នាក់ឯង មិនថាជាមួយមិត្តភក្តិ ឬអ្នកណាឡើយ គឺអ្នកកម្រនិយាយពីអារម្មណ៍ជាមួយគេណាស់។
៤. របាំងមុខទី ៤
បើអ្នកជ្រើសយករបាំងមុខទី៤ នោះមានន័យថា អ្នកលាក់បញ្ហា និងទុក្ខព្រួយរបស់អ្នកពីអ្នកដែលនៅជុំវិញអ្នក។ អ្នកចូលចិត្តទប់ទល់ នឹងបទពិសោធន៍ដោយខ្លួនឯង។ អ្វីគ្រប់យ៉ាងគឺល្អសម្រាប់អ្នក ដែលចាប់អារម្មណ៍នឹងស្ថានភាពសីលធម៌របស់អ្នក៕
ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)