ជ្រើសើរផ្កាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចំណុចពិសេសរបស់អ្នក ដល់ថ្នាក់ធ្វើឱ្យអ្នកដទៃកើតចិត្តច្រណែននឹងជីវិតរបស់អ្នក។
A. ភាពរាក់ទាក់របស់អ្នក!
អ្នកគឺជាមិត្តពិតរបស់មនុស្សគ្រប់គ្នា! អ្នកផ្សេងទៀតច្រណែននឹងរបៀបដែលអ្នកខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងនៅជុំវិញអ្នក។ អ្នកប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាដែលអ្នកជួបដោយសប្បុរស។ អ្នកមានវិធីដើម្បីធ្វើឱ្យមនុស្សជុំវិញមានអារម្មណ៍ថាពួកគេជាមិត្តល្អបំផុតរបស់អ្នក។
B. ជំនាញដឹកនាំរបស់អ្នក!
អ្នកគឺជាមនុស្សដែលដឹងពីរបៀបទទួលខុសត្រូវ! នៅពេលដែលមនុស្សគ្រប់គ្នាអង្គុយនៅជុំវិញរង់ចាំអ្វីដែលកើតឡើង អ្នកគឺជាអ្នកដែលត្រូវធ្វើ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ដឹងពីពេលវេលាដែលត្រូវបញ្ឈប់ និងផ្តល់ឱ្យអ្នកដទៃនូវឱកាសដើម្បីចែករំលែកគំនិត និងអារម្មណ៍របស់ពួកគេ។ អ្នកតែងតែមានវិធីធ្វើឱ្យមនុស្សមានអារម្មណ៍សុវត្ថិភាព និងទទួលបានភាពកក់ក្ដៅ។
C. គំនិតច្នៃប្រតិដ្ឋរបស់អ្នក!
អ្នកជាប្រភេទមនុស្សដែលតែងតែច្នៃប្រតិដ្ឋ ហើយលេចចេញនូវគំនិតគួរឱ្យចាប់អារម្មណ៍។ អ្នកក្រឡេកមើលស្ថានភាពពីទស្សនវិស័យផ្សេងគ្នា ហើយបង្កើតវិធីថ្មីដើម្បីដោះស្រាយបញ្ហា។ អ្នកមានភាពក្លាហាន មានដុងសិល្បៈដែលអ្នកដទៃមិនអាចជួយបាន ពិតជាគួរឱ្យស្ញប់ស្ញែងណាស់។
D. ភាពប្លែករបស់អ្នក!
អ្នកគឺជា "ដើម" ពិតប្រាកដ! អ្នកមិនមែនជាប្រភេទមនុស្សដែលព្រួយបារម្ភអំពីការធ្វើសមាហរណកម្ម និងការរាប់អានគ្នាទេ។ អ្នកគឺដូចជាឆ្កែចចកតែម្នាក់ឯង ប៉ុន្តែអ្នកចូលចិត្តប្រើជីវិតបែបហ្នឹង។ អ្នកធ្វើអ្វីៗតាមវិធីរបស់អ្នក ហើយមិនខ្វល់ទេ ប្រសិនបើមនុស្សផ្សេងទៀតចូលចិត្ត ឬមិនចូលចិត្ត សំខាន់អ្នកធ្វើតាមគោលគំនិត និងការចង់បានរបស់អ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)