តើអ្វីដែលជាភាពប៉ិនប្រសព្វ ក្នុងរយៈពេលដ៏ខ្លី ដែលអ្នកអាចធ្វើបាន?

ជ្រើសរើសដើមឈើមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីជំនាញ និងភាពប៉ិនប្រសព្វដែលអ្នកអាចធ្វើបាន ក្នុងរយៈពេលដ៏ខ្លី។

​A. ដើមឈើទី ១

Screen Shot 2020 12 09 At 5.27.32 PM

អ្នកជាមនុស្សម្នាក់ដែលចេះសម្របខ្លួនបានយ៉ាងងាយ ពូកែរកឱកាសក្នុងដំណាក់កាលដែលពិបាកបំផុតនៃជីវិត។ អ្នកចេះគ្រប់គ្រងតម្រូវការផ្ទាល់ខ្លួន ហើយមិនអនុញ្ញាតឱ្យការល្បួងធ្វើឱ្យអ្នកដើរខុសទិសដៅ។ លើសពីនេះទៅទៀត អ្នកក៏ឆ្លាត និងប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់គ្រប់គ្រាន់ដើម្បីបង្វែរឱកាស និងសក្តានុពលដែលអ្នកមានទៅជាផលប្រយោជន៍។

អ្នកស្អប់ជម្លោះជាមួយអ្នកដទៃ គ្រាន់តែចង់ធ្វើអ្វីដែលអ្នកចូលចិត្តដោយសន្តិភាព។ អ្នកណាម្នាក់ដែលមានឆន្ទៈមុតមាំ ហើយសិក្សាជំនាញដូចជាអ្នកនឹងទទួលបានជោគជ័យក្នុងអាជីព និងក្នុងជីវិត។ ទោះបីជាមានជំនាញ និងប៉ិនប្រសព្វក៏ដោយ អ្នកគឺជាមនុស្សវាងវៃ និងជាអ្នកស្នេហា។ អ្នកមិនដឹងចេះចែចង់ទាក់ទាញភេទផ្ទុយទេ ហើយក៏មិនចេះផ្គាប់ចិត្តមនុស្សដែលអ្នកស្រលាញ់ដែរ។

B. ដើមឈើទី ២

Screen Shot 2020 12 09 At 5.27.36 PM

អ្នកគឺជាមនុស្សម្នាក់ដែលមានការលះបង់អស់ពីចិត្តដើម្បីក្ដីស្រឡាញ់។ នៅពេលដែលអ្នកបានប្រគល់ដួងចិត្តរបស់អ្នកទៅនរណាម្នាក់ អ្នកនឹងតែងតែមានមនសិការស្មោះត្រង់ និងលះបង់ចំពោះមនុស្សុម្នាក់នោះ។ អ្នករស់នៅដោយមានគោលការណ៍ និងសីលធម៌មិនអនុញ្ញាតឱ្យខ្លួនអ្នកត្រូវបានលេបត្របាក់ដោយវត្ថុខាងក្រៅ។

ទោះយ៉ាងណាក៏ដោយ អ្នកគឺជាមនុស្សប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ និងយកចិត្តទុកដាក់ចំពោះបញ្ហាយ៉ាងខ្លាំង។ គ្រាន់តែរឿងតូច ក៏អ្នកនឹងបារម្ភ និែរងសោកសៅជារៀងរហូតដ។ អ្នកមានគំនិតខាងក្នុងស្អាតបរិសុទ្ធ និងគ្មានកំហុសខុសឆ្គងអ្វីឡើយ។

C. ដើមឈើទី ៣

Screen Shot 2020 12 09 At 5.27.41 PM

អ្នកមានចំណេះដឹងអាចស្មានគំនិតអ្នកដទៃ និងយល់ពីការឈឺចាប់របស់ពួកគេ។ ជាមនុស្សដែលមានល្បិចកល និងចេះយល់ចិត្តដូចអ្នកតែងតែធ្វើដោយគិតគូរដល់អ្នកនៅជុំវិញ អ្នកដឹងពីរបៀបផ្គាប់ចិត្តមនុស្សគ្រប់គ្នា ប៉ុន្តែមិនមានអារម្មណ៍ថាក្លែងក្លាយ ឬនិយាយដើមឡើយ។ ទោះយ៉ាងណា ពេលខ្លះអ្នកក៏សុខចិត្តលេង“ ល្បិច” ជាមួយដៃគូរបស់អ្នកដែរ។

អ្នកច្រើនតែធ្វើសកម្មភាពដោយសន្សំសំចៃ ហើយនិយាយថាមួយគឺមួយ, ពីរគឺពីរ។ ហ៊ានស្រឡាញ់ ហ៊ានស្អប់រស់នៅដោយសេរី គឺជាស្ទីលរបស់អ្នក។

D. ដើមឈើទី ៤

Screen Shot 2020 12 09 At 5.27.45 PM

អ្នកឱ្យតម្លៃភាពសុខដុមទាំងនៅក្នុងព្រលឹង និងទំនាក់ទំនងបុគ្គល។ មិត្តភាពដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់អ្នក។ ជាមួយមិត្តភក្តិ អ្នកតែងតែស្មោះត្រង់ និងសាទរចំពោះអ្វីដែលល្អបំផុត។ អ្នកមានបេះដូងអភ័យទោស ងាយអភ័យទោស ទោះបីមនុស្សធ្វើខុសនឹងអ្នកក៏មិនចូលចិត្តនាំមកនូវការស្អប់ដែរ។

មនុស្សដូចអ្នកជាធម្មតាពូកែរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ក្នុងរឿងស្នេហាអ្នកក៏ជាអ្នកស្រលាញ់ដ៏អស្ចារ្យម្នាក់ ដែលអ្នកណាម្នាក់ត្រូវតែមានសំណាងណាស់ដែលមានអ្នកជាដៃគូ។

E. ដើមឈើទី ៥

Screen Shot 2020 12 09 At 5.27.50 PM

អ្នកសកម្មរាល់ការប្រកួតច្នៃប្រតិដ្ឋ និងឈ្លានពាន។ អ្នកស្រឡាញ់ធម្មជាតិគោរពភាពឯកជន និងភាពឯកជនរបស់អ្នកដទៃ ហើយសង្ឃឹមថាអ្នកនឹងត្រូវបានគោរពផងដែរ។ អ្នកជាមនុស្សសមហេតុផល វាងវៃ ប្រសិនបើអ្នកដឹងពីរបៀបបង្កើនទេពកោសល្យដែលមានស្រាប់អ្នកនឹងទទួលបានលទ្ធផលច្រើន។

អ្នកមិនមែនជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ ចូលចិត្តទំនាក់ទំនងយ៉ាងទូលំទូលាយ។ អ្នកគ្រាន់តែចង់មានមិត្តភក្តិជាក់លាក់មួយក្រុម ប៉ុន្តែវាមិនអីទេក្នុងការនិយាយដោយស្មោះត្រង់។ អ្នកក៏ជិតស្និទ្ធនឹងសមាជិកគ្រួសាររបស់អ្នកដែរ ពីព្រោះសម្រាប់អ្នកពួកគេសំខាន់ណាស់។ អ្នកចាត់ទុកក្រុមគ្រួសារ និងមិត្តភក្តិល្អបំផុតរបស់អ្នកយ៉ាងកក់ក្តៅ និងទន់ភ្លន់។

F. ដើមឈើទី ៦

Screen Shot 2020 12 09 At 5.27.55 PM

ស្រដៀងនឹងអ្នកដែលជ្រើសរើសចម្លើយទី២ដែរ អ្នកគឺជាមនុស្សដែលអាចរស់នៅ និងស្លាប់ដោយសារស្នេហា។ សូម្បីតែកម្រិតនៃការបង្ហាញអស់ពីពោះក៏កាន់តែខ្ពស់ដែរ។ អ្នកជាមនុស្សដែលមានការប្តេជ្ញាដល់ទីបញ្ចប់មិនងាយបោះបង់ចោលទេ។ ចំពោះអ្នកស្នេហា គឺងប់ងល់ និងក្តៅរោលណាស់។

ក្រៅពីនេះ អ្នកក៏ជាមនុស្សដែលរស់នៅលំបាកសម្រាប់បច្ចុប្បន្ននេះដែរ ព្រោះអ្នកគិតថាយើងមានជីវិតតែមួយប៉ុណ្ណោះ។ ហេតុដូច្នេះហើយ អ្នកសង្ឃឹមថាអ្នកនឹងរស់នៅគ្រប់ពេលវេលាដោយមិនមានការសោកស្តាយចំពោះអ្វីដែលអ្នកមិនហ៊ានធ្វើ។ អ្នកមានភាពទាក់ទាញខាងរាងកាយ និងភាពសិចស៊ីខ្លាំងដែលទាក់ទាញមនុស្សភេទផ្ទុយយ៉ាងងាយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)