ជ្រើសរើសកន្លែងកម្សាន្តមួយដែលអ្នកចង់ទៅជាងគេ ដើម្បីដឹងពីចំណុចល្អៗរបស់អ្នក ដែលអាចទាក់ចិត្តអ្នកដទៃបាន។
A. រូបភាពនៅអក្សរ A
១. ជាមនុស្សមានការប្រុងប្រយ័ត្ន និងប្រាកដប្រជា។
២. តែងតែគិតល្អ មិនចូលចិត្តបង្កបញ្ហាដល់អ្នកដទៃ។
៣. តែងតែប្រព្រឹត្ដចំពោះអ្នកដទៃដោយថ្នមៗ ជាពិសេសភេទផ្ទុយ។
៤. គួរឱ្យទុកចិត្ត មានតម្លៃដែលត្រូវពឹងផ្អែកដោយអ្នកដទៃ។
៥. ធ្វើអ្វីៗដែលអ្នកចង់ធ្វើត្រូវបំពេញរាល់កិច្ចការដែលបានកំណត់។
៦. រួសរាយ ងាយចុះសម្រុងនឹងមនុស្សជុំវិញខ្លួន។
៧. មានទំនុកចិត្តខ្ពស់។
៨. ជាមនុស្សដែលស្ងប់ស្ងៀមជានិច្ច ទោះបីមានរឿងចលាចល ឬអ្នកដទៃស្លន់ស្លោក៏ដោយ។
B. រូបភាពនៅអក្សរ B
១. លក្ខណៈពិសេសងាយស្រួលចូលក្នុងបេះដូងអ្នកដទៃ ជាមនុស្សសម្ដីផ្អែម មានភាពកក់ក្ដៅ។
២. ងាយបន្ទន់ជាមួយមនុស្សគួរឱ្យស្រឡាញ់។
៣. ខ្មាសអៀនជាញឹកញាប់ តែមើលទៅគួរឱ្យស្រឡាញ់ណាស់។
៤. ចូលចិត្តភាពស្ងប់ស្ងាត់ មិនចូលចិត្តពេលមានមនុស្សច្រើនទេ។
៥. ជាមនុស្សពូកែស្រមើស្រមៃត ចិត្តល្អ ស្មោះត្រង់ដូចកូនក្មេង។
៦. ងាយជឿទុកចិត្តអ្នកដទៃ ហើយក៏ងាយចាញ់បោកគេ។
C. រូបភាពនៅអក្សរ C
១. តែងតែរក្សាភាពត្រជាក់ស្ងប់ មិនចេះឆេវឆាវឡើយ។
២. ភាពងាយស្រួលនៃការគិតគូរដែលជួនកាលងាយស្រួលកម្រនឹងបដិសេធសំណើរបស់នរណាម្នាក់។
៣. មានភាពរឹងរូស តែជាគុណសម្បត្តិមួយដែលតែងតែប្ដេជ្ញាចិត្ត មិនចេះបោះបង់ចោលទេ។
៤. សមត្ថភាពក្នុងការចាប់យកចំណេះដឹងថ្មីៗយ៉ាងឆាប់រហ័ស មានប្រតិកម្មរហ័ស និងវៀងវៃ។
៥. មានការប្រុងប្រយ័ត្នខ្ពស់ មត់ចត់ មិនងាយមានកំហុសទេ។
៦. សម្បូរដោយចិត្តល្អ និងសុជីវធម៌។
៧. សុទិដ្ឋិនិយម ជាមនុស្សដើរទាន់សម័យកាល។
D. រូបភាពនៅអក្សរ D
១. តែងញញឹមហើយមានស្នាមញញឹមពិតៗធម្មជាតិ និងទាក់ទាញ។
២. មានភាពទាក់ទាញដែលមិនអាចពិពណ៌នាបាន លាក់បាំងដោយមន្តស្នេហ៍។
៣. ងាយស្រួលទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយអ្នកដទៃ។
៤. ឆ្លាត យល់រឿងរ៉ាវច្រើន ដឹងពីឥរិយាបថ។
៥. ដឹងពីបរិមាណកម្លាំង សុភាពរាបសារ។
៦. និយាយតិចធ្វើច្រើន។
៧. ជាក់ស្តែងណាស់ទាំងសេចក្តីស្នេហា និងប្រាក់៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)