ក្រុមហ៊ុន Riot Games ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប្រកាសកម្មវិធីប្រកួតលេង​ហ្គេម League of Legends: Wild Rift Pentaboom Showdown ដើម្បីសប្បុរសធម៌

ថ្ងៃទី​២៣ ខែវិច្ឆិកា, សឹង្ហបុរី៖ ក្រុមហ៊ុន Riot Games Southeast Asia កំពុងបង្កើនការវិនិយោគ លើ​សកម្មភាព​ផ្សេងៗ​តាមរយៈ​ការបើកដំណើរការ Regional Open Beta ប្រចាំតំបន់របស់ហ្គេម League of Legends: Wild Rift ខណៈដែល​ក្រុមហ៊ុនដែលផ្ដោត​លើអ្នកលេងហ្គេម​មួយ​​នេះ បាន​ប្រកាស​កម្មវិធី​ប្រកួតហ្គេម League of Legends: Wild Rift Southeast Asia Pentaboom Showdown ដែល​នឹង​ប្រព្រឹត្តឡើងនៅថ្ងៃទី ១២ ដល់១៣ ខែធ្នូ វេលាម៉ោង ១១ ព្រឹក (GMT +7)។ 

រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ផ្លូវ​ការ IO Esports ហ្គេម League of Legends: Wild Rift Southeast Asia Pentaboom Showdown នឹងមានការ​ចូលរួម​ពីអ្នក​លេង​ហ្គេមល្បីៗ​ដែល​លេច​ធ្លោ​ចំនួនក្រុម ៨ មកពីប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ និងវៀតណាម។

រាប់​ចាប់​​ពីការលេងដែល​ពោរពេញដោយតិចនិច ស្នៀតពិសេស​ក្នុងសមរភូមិដ៏ក្ដៅគគុក ឈុត​ឆាក​ប្រយុទ្ធ​ដ៏រន្ធត់ រហូត​ដល់​ការលួចយក Baron ពីគូប្រកួត អ្នក​លេងហ្គេម​​និង​អ្នកគាំទ្រហ្គេម Wild Rift អាច​ទន្ទឹង​រង់ចាំ​ទស្សនាអ្នក​លេង​ហ្គេម​ដែលពួក​គេ​ចូល​ចិត្ត ដែល​​បញ្ចេញជំនាញរបស់​ខ្លួន និង​លើក​មេដៃ​គាំទ្រពួកគេ​ដែល​បង្ហាញពីការ​សាមគ្គីគ្នា​​ជាក្រុមតែមួយ ដើម្បី​យក​ឈ្នះ​ក្រុម​​​​ផ្សេង​ទៀត​ ដែល​សកម្មភាពទាំង​អស់នេះ​គឺ​ធ្វើ​ឡើង​សម្រាប់បុព្វហេតុ​សប្បុរសធម៌។

ទាក់ទង​ទៅនឹង​​ការប្រកួតនេះ ក្រុមហ៊ុន Riot Games Southeast Asia នឹងបរិច្ចាកថវិកា​ចំនួន ៦០.០០០​ដុល្លារ​អាមេរិក​ជូន​​ដល់​អង្គការនានា​ ដូចជាអង្គការ Red Cross Singapore (នៅ​កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម) អង្គការ Openminds Project (នៅ​ប្រទេសថៃ) អង្គការ Beyond Social Services (នៅ​សឹង្ហបុរី) អង្គការ Passerelles Numeriques (នៅ​ហ្វីលីពីន កម្ពុជា និងវៀតណាម) និងអង្គការ Wing Melaka (នៅ​ម៉ាឡេស៊ី)។ ក្រុមដែល​ចូល​រួម​ប្រកួត​នឹងមានឱកាសឈ្នះរង្វាន់ជា​ទឹកប្រាក់សរុប ចំនួន ៦៦.៥០០​ដុល្លារ​អាមេរិក ដែលរង្វាន់នេះជា​ការ​ឧបត្ថម្ភធំដោយ Razer និង Secretlab ព្រមទាំង​ទទួលបានឈ្មោះ​ជា​ក្រុមខ្លាំង​លំដាប់​កំពូល​សម្រាប់​ហ្គេម WIld Rift នៅក្នុងតំបន់ ផងដែរ។

លោក Justin Hulog ប្រធានគ្រប់​គ្រង​ទូទៅរបស់ក្រុមហ៊ុន RIOT GAME ប្រចាំអាស៊ីអាគ្នេយ៍ ហុងកុង កោះ​តៃវ៉ាន់ និងទីក្រុង​​ម៉ាកាវ បានថ្លែងថា៖ ឆ្លងកាត់ពេលវេលាដ៏យូរ​ក្នុងការផលិត​ហ្គេម​នេះ យើង​មាន​សេចក្ដីសោមន្ស​ជម្រាបជូនថា ​ហ្គេម League of Legends: Wild Rift ឥឡូវ​នេះ​បាន​បើក​ដំណើរ​ការ​សម្រាប់​អ្នក​លេងហ្គេម​ទាំងអស់នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​នេះ​ហើយ។ ជា​មួយ​នឹង​ការ​ប្រកួត​ដើម្បី​សប្បុរស​ធម៌​នេះ ពួកយើងចង់បញ្ចប់​ឆ្នាំ២០២០ ដោយ​រីក​រាយ​ជា​មួយ​នឹងការ​ផ្តល់​ជូនត្រលប់​ទៅ​​សង្គម​វិញ និង​ផ្តល់​ជូន​ភាព​សប្បាយ​​រីករាយ និងការកម្សាន្តដល់​អ្នក​លេងហ្គេម​របស់​​យើង តាម​រយៈ​​​ការ​​​ប្រកួតរបស់​អ្នក​លេង​ហ្គេម​​​ដែល​ពួកគេ​ចូលចិត្ត​​មកពីទូទាំង​តំបន់”។

ការ​ប្រកួត​លេង​ហ្គេម The Wild Rift Southeast Asia Pentaboom Showdown នេះ នឹង​ផ្សាយ​បន្ត​ផ្ទាល់​ជា​ភា​សាបាហាសា​ឥណ្ឌូនេស៊ី ភាសាបាហាសាម៉ាឡេស៊ី ភាសាភូមា ភាសាអង់គ្លេស ភាសាខ្មែរ ភាសា​តាហ្គាឡុក​​របស់ហ្វីលីពីន ភាសាថៃ និងភាសាវៀតណាម នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម Facebook, Youtube និង​ Twitch។ អ្នក​លេង​ហ្គេម​​​លេច​ធ្លោ​ទាំង​នេះ​រួម​មាន៖

Chea Gaming, Henaa Gaming, Prom Official ML និង T26.haha មកពីប្រទេសកម្ពុជា

Cindy Gullla, Dylan PROS, GOGOGOY, Jess No Limit និង VY Gaming មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី

Fredo Sameon, Harris Annuar, Ismail Izzani, Soloz និង XK Penjahat មក​ពី​ប្រទេស​ម៉ាឡេស៊ី

Ace Gaming, GuGu, I C E I C E, Original Matt Channel និង NX Live មក​ពី​ប្រទេស​មីយ៉ាន់ម៉ា

Alodia Gosiengfiao, Ashley Gosiengfiao, Dexie Diaz, James Reid និង Megan Young មក​ពី​ប្រទេសហ្វីលីពីន

Danial Ron (TITAN GAMERS), Nathan Hartono, Ryan Tan (Night Owl Cinematics), Sezairi និង Vincent Sin (TITAN GAMERS) មក​ប្រទេស​សឹង្ហបុរី

Basgamer, Dx Channel, Frozenkiss, JAI RAW និង May Pitchanart មក​ពី​ប្រទេស​ថៃ។ 

ADN Đấng YM, Be Chanh Gaming, Milona, Misthy និង Msuong មក​ពី​ប្រទេស​វៀតណាម

ហ្គេម League of Legends: WIld Rift គឺជាប្រភេទហ្គេម MOBA ដែលផ្អែកលើ​ជំនាញ និងយុទ្ធសាស្រ្ត បែបលេង ៥នាក់​ទល់នឹង ៥នាក់ ដែលមានបទពិសោធន៍​ចេញពីហ្គេម League of Legends ដ៏​ល្បី​ល្បាញ​​ដែ​ល​ត្រូវ​បាន​ផលិត​ឡើង​​សម្រាប់លេង​ជាមួយ​ឧបករណ៍​ចល័ត Mobile និងម៉ាស៊ីនលេង​ហ្គេម Console។ ជាមួយការបញ្ជាបែបថ្មី និងជាហ្គេមងាយស្រួលក្នុងការលេង អ្នកលេងហ្គេម​គ្រប់កម្រិត អាច​​លេងកម្សាន្តជា​ក្រុម​បានជាមួយមិត្តភក្តិ បង្កើត​ពាន​រង្វាន់ និង​ឈាន​ទៅ​ការ​លេង​កម្រិត​កំពូល។

សម្រាប់ព័ត៌មានបន្ថែមអំពី​អ្នកចូលរួមប្រកួត និង​តារាង​ប្រព័ន្ធផ្សាយបន្តផ្ទាល់ការប្រកួត សូម​ចូល​ទៅ​កាន់​គេហទំព័រ  http://www.WildRiftPentaboom.com/