តើអ្វីនឹងផ្តល់ឱ្យអ្នកនូវទំនុកចិត្តនៅក្នុងជីវិត?

នៅក្នុងបន្ទប់របស់អ្នក តើចំណូលចិត្តអ្នកនឹងជ្រើសយករូបអ្វីដើម្បីដាក់តាំងលម្អ? រូបដែលអ្នកជ្រើស វានឹងបង្ហាញពីអ្វីមួយដែលនឹងសាងទំនុកចិត្តដល់អ្នក។

ក. រូបថត

Mi Mural TV 6522_02 1024x512

អ្វីដែលនឹងផ្តល់ទំនុកចិត្តដល់អ្នកគឺ ការទទួលស្គាល់របស់អ្នកដែលនៅជុំវិញអ្នក។ អ្នកកំពុងព្យាយាមផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដោយមិនគិតពីសម្រស់ខាងក្នុង ឬសមត្ថភាពរបស់អ្នកនោះទេ ដូច្នេះការសរសើររបស់មនុស្សគ្រប់គ្នា គឺជាការលើកទឹកចិត្តដ៏ធំបំផុតរបស់អ្នក។ ពួកគេមិនអាចរកការស្តីបន្ទោសអ្នកដែលធ្វើឱ្យអ្នកពេញចិត្ត និងពោរពេញដោយទំនុកចិត្ត។

ខ. គំនូរ

Beda7cd1114cc963d8731798e4ad97b8

ទំនុកចិត្តរបស់អ្នកនឹងត្រូវបាន "យក" ពីរបៀបរស់នៅផ្ទាល់ខ្លួនរបស់អ្នក។ តាមពិតជីវិតបច្ចុប្បន្នរបស់អ្នក មិនមែនជាអ្នកមាន ឬសំបូរបែបទេ វាគ្រប់គ្រាន់ហើយហើយអ្នកពេញចិត្តនឹងជីវិតនេះណាស់។

ក្រៅពីនេះអ្នកមានទំនាក់ទំនងល្អច្រើន ពួកគេតែងតែត្រៀមខ្លួនជួយនៅពេលអ្នកជួបបញ្ហា ហើយអ្នកក៏រាប់អានពួកគេដោយស្មោះដែរ។ នេះគឺជាផ្លូវវិជ្ជមាននៃជីវិតដែលជាប្រភពនៃទំនុកចិត្តលើអ្នក។

គ. នាឡិកា

378cd62891d1993e119a96f84241fa19

វាស្តាប់ទៅដូចជាចម្លែក ប៉ុន្តែការងារគឺជាអ្វីដែលផ្តល់ទំនុកចិត្តដល់អ្នក ព្រោះការងារនឹងជួយអ្នកបង្ហាញសមត្ថភាព និងគុណសម្បត្ដិរបស់អ្នកយ៉ាងច្បាស់។ នៅពេលអ្នកធ្វើការ អ្នកនឹងហាក់ស្ងប់ស្ងាត់ និងប្រាកដប្រជា អ្នកដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពផ្តោតអារម្មណ៍ខ្ពស់ ហើយមិនមែនជាការធ្វេសប្រហែសណាមួយឡើយ។ មិនត្រូវនិយាយថា នរណាម្នាក់ដែលនឹងបញ្ចេញមន្តស្នេហ៍ខ្លាំងនៅពេលគាត់ផ្តោតលើការធ្វើអ្វីដែលគាត់ងប់ងល់។

ឃ. ប្រតិទិន

Decorative Calendar Mockup Hanging Wall_23 2148174767

វាគឺជាសមត្ថភាពរបស់អ្នកដែលនឹងផ្តល់ទំនុកចិត្តដល់អ្នក។ ហេតុអ្វីបានជាអ្នកនិយាយដូច្នេះ? ដោយសារតែមនុស្សម្នាក់គ្មានសមត្ថភាព ពួកគេនឹងមិនមានទំនុកចិត្តខ្ពស់ ហើយមិនហ៊ានធ្វើការសម្រេចចិត្តអ្វីទេ គ្រាន់តែហ៊ានលាក់ខ្លួននៅពីក្រោយអ្នកដទៃរង់ចាំពួកគេដោះស្រាយឱ្យប៉ុណ្ណោះ។ ចំពោះអ្នកដែលមានសមត្ថភាពល្អដូចអ្នក ផ្ទុយទៅវិញ អ្នកដឹងថារាល់ការសម្រេចចិត្តរបស់អ្នកនឹងទទួលបានលទ្ធផលល្អ ដូច្នេះអ្នកហ៊ានប្រថុយនឹងវា៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)