ក្រុមហ៊ុន ទ្រូម៉ាន់នី បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈការ​ឧបត្ថម្ភ​ពិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ

ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា កំពុងបញ្ជាក់ជាថ្មី​​អំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការឧបត្ថម្ភដល់កិច្ចប្រជុំក្នុងស្រុកដែលជាផ្នែកមួយនៃពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក.

Photo_2020 12 07_11 48 26

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនមួយត្រូវបានគេស្គាល់ថាបាន​​ផ្តល់សេវាផ្ទេរ​​ប្រាក់​​តាមរយៈបណ្តាញភ្នាក់ងារធំបំផុតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងចូលរួមក្នុងកិច្ចប្រជុំរបស់កម្ពុជានៅក្នុង​​​ពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិធីនេះដំណើរការចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែធ្នូ។

CSO

ក្រុមហ៊ុនក៏មាន​​សេវាផងដែរសម្រាប់ការ​​​គាំទ្រ​​​ដល់ការទូទាត់ឌីជីថលតាមរយៈការផ្តល់ជូន​ “ការផ្ទេរប្រាក់ដោយឥតគិតថ្លៃទៅកាន់មនុស្សគ្រប់គ្នាពីកម្មវិធីទូរស័ព្ទ​ TrueMoney Wallet  ហើយថ្មីៗនេះ ក្រុមហ៊ុនបានដាក់ដំណើរការ​​​សេវា​​អ្នកលក់តាមបណ្តាញទំនាក់ទំនងសង្គមក្នុងស្រុក ដោយបានបង្កើតសិក្ខាសាលាជាច្រើនដែលមានការចូលរួមពីសហគ្រិនអនឡាញរាប់រយនាក់។ សិក្ខាសាលាទាំងនេះបានបង្រៀនសហគ្រិនឌីជីថលក្នុងស្រុកអំពីរបៀបធ្វើទីផ្សារ​​អំពី​​ខ្លួនឯង និងផលិតផលរបស់ពួកគេ ព្រម​​ទាំងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផលក្នុងការបង្កើតមាតិកាអនឡាញនិងរបៀបធ្វើឱ្យអាជីវកម្មអនឡាញរបស់ពួកគេរីកលូតលាស់ផងដែរ។

Photo_2020 12 07_11 48 32

លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយក​​យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) នឹងនិយាអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីចំពោះបរិយាប័ន្នហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃពិភាក្សាជា​​ក្រុមអំពីប្រធានបទនេះនៅពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិភាក្សាជាក្រុម​​នេះដែលធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ស្ថិតក្រោម​​ប្រធានបទចក្ខុវិស័យបរិយាប័ន្នហិរញ្ញវត្ថុកម្ពុជាចាប់ពីឆ្នាំ២០២១ទៅមុខ។ ការពិភាក្សានឹង​​វាយតម្លៃផលប៉ះពាល់នៃបរិយាប័ន្នហិរញ្ញវត្ថុមកលើកម្ពុជា។

លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនមួយដែលប្តេជ្ញាចិត្តចំពោះការជួយប្រជាជនសាមញ្ញឱ្យចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ធ្វើឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើន យើងមានកិត្តិយសដែលបានចូលរួមក្នុងពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោកនេះ»។ លោកស្រីបានបន្ថែមថា៖ «យើងមានកិត្តិយសយ៉ាងពិសេសដែលបាននិយាយអំពីបរិយាប័ន្នហិរញ្ញវត្ថុ ដែលជាប្រធានបទមួយដែលយើងមានបទពិសោធយ៉ាងរឹងមាំនៅទីនេះក្នុងប្រទេសកម្ពុជា ព្រមទាំងនៅទូទាំងតំបន់ផងដែរ»

កម្មវិធីទូរស័ព្ទ TrueMoney Wallet  គឺជាកម្មវិធី (App) ដែលផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ចំណាយ​​មិនគិតថ្លៃដល់អតិថិជនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏ផ្តល់ជូនការលើកលែងការទូទាត់បណ្តោះអាសន្នលើសេវាមួយចំនួន​​ផងដែរដូចជាការសងកម្ចីទៅកាន់ធនាគារជាដើម។

ក្រៅពីការផ្ទេរប្រាក់មិនគិតថ្លៃ ក្រុមហ៊ុនក៏លើកកម្ពស់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផងដែរតាមរយៈការ​​ផ្តល់ជូនអ្នកប្រើប្រាស់របស់ក្រុមហ៊ុន ទ្រូម៉ាន់នី នូវការផ្តល់ជូនដោយឥតគិតថ្លៃ និងកាផ្តល់ជូនប្រាក់​​ត្រលប់ទៅវិញ។

ខណៈដែលគំនិតផ្តួចផ្តើមបែបនេះមានគោលបំណងធ្វើឡើងចំពោះអ្នកប្រើប្រាស់ក្រុមហ៊ុន ទ្រូម៉ាន់នីក៏ប្តេជ្ញាចិត្តផងដែរចំពោះការជួយដល់​​វិស័យអប់រំ​​ទាំងមូលតាមរយៈការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់។ ក្រុមហ៊ុនកំពុងរៀបចំផែនការបង្កើតភាពជាដៃគូសំខាន់​​ជាមួយផ្លែតហ្វមរៀនសូត្រអេឡិចត្រូនិច (E-learning platforms) ដើម្បីជួយជំរុញដល់ការផ្លាស់ប្តូរពីដំណោះស្រាយហិរញ្ញវត្ថុអហ្វឡាញទៅកាន់ដំណោះស្រាយហិរញ្ញវត្ថុអនឡាញ ដែលជាកន្លងប្រតិបត្តិថ្មីដោយសារការរាតត្បាតជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

លោកស្រី ឃួន ហ្រ្វង់ដារា មានប្រសាសន៍បន្តថា៖អនាគតរបស់វិស័យហិរញ្ញវត្ថុគឺអនឡាញ។ នោះគឺជាមូលហេតុដែលយើងកំពុងសម្លឹងឆ្ពោះទៅរកការបង្កើតភាពជាដៃគូសំខាន់ៗជាមួយផ្លែតហ្វមរៀនសូត្រ​​អេឡិចត្រូនិច ដែលអាចជួយអប់រំដល់យុវជនកម្ពុជាអំពីរបៀបគ្រប់គ្រងប្រាក់របស់ពួកគេតាមអនឡាញប្រកបដោយការទទួលខុសត្រូវ»

លោកស្រីបានបន្ថែមថា៖ «បច្ចេកវិទ្យារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលត្រូវបានធ្វើតេស្តនៅទូទាំងនៅទូទាំងតំបន់ មានលក្ខណៈ​​សមស្របតាមតម្រូវការ​​ ដើម្បីជួយឱ្យអ្នកប្រើប្រាស់មានពិសោធល្អៗ។ គោលបំណងរបស់យើងគឺដើម្បីនាំយកប្រព័ន្ធទំនើបទាំងនេះមកទីនេះ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបបែបនេះ»

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនទ្រូម៉ាន់នី មានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារដែលកំពុងបម្រើសេវាដល់អ្នកប្រើប្រាស់ជាង ៤០លាននាក់ក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រផង​​ដែរ​​ពីក្រុមហ៊ុន Ant Financial ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba ដែល​​ផ្តល់លទ្ធភាពទទួលបានផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាចុងក្រោយបំផុត។

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលបច្ចុប្បន្នផ្តល់សេវាទូទាត់​​អនឡាញ និងអហ្វឡាញ ដូចជាផ្ទេរប្រាក់​​ក្នុងស្រុក ការទូទាត់ការចំណាយ ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការសងប្រាក់កម្ចីនិងសេវាប្រាក់បៀវត្ស ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba

ចាប់តាំងពីបង្កើតប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេស។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នីបានឱ្យដឹងថា មានបណ្តាញភ្នាក់ងារជាង ១០.០០០ ភ្នាក់ងារដែលកំពុង​​ផ្តល់សេវាមិនពាក់ព័ន្ធហិរញ្ញវត្ថុដល់ប្រជាជន​​ដែល​​​គ្មានគណនីធនាគារ និងគ្មានលទ្ធភាព​​ទទួលបានសេវាហិរញ្ញវត្ថុស្របច្បាប់។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕