តើប៊ូតុងមួយណាដែលអ្នកចូលចិត្តជាងគេ ជ្រើសរើសប៊ូតុងមួយ ដើម្បីដឹងពីការផ្លាស់ប្ដូរនៃជីវិតអ្នក។
1. ប៊ូតុងក្រហម
ប្រសិនបើអ្នកជ្រើសរើសយកប៊ូតុងពណ៌ក្រហម នេះមានន័យថា អ្នកជាមនុស្សដែលមានការអនុវត្តជាក់ស្តែង។ អ្នកសកម្ម មានភាពស្វាហាប់ និងឧស្សាហ៍ចូលរួមក្នុងគម្រោងជាច្រើន ហើយមានគំនិតច្រើនក្នុងការផ្តល់ជូនអ្នកដទៃ។ ជម្រើសរបស់អ្នកក៏បង្ហាញថា អ្នករីករាយនឹងត្រូវបានគេមើលឃើញ ដឹងឮ និងទទួលស្គាល់។ អ្នកចង់បង្ហាញដល់អ្នកដទៃថា អ្នកអាចធ្វើអ្វីគ្រប់យ៉ាងបានល្អឥតខ្ចោះគ្រប់ផ្នែកនៃជីវិតរបស់អ្នក។
អ្នកប្រហែលជាមិនតែងតែជោគជ័យទេ ប៉ុន្តែអ្នកកំពុងតស៊ូដើម្បីវា។ ហើយជាមួយនឹងឥរិយាបថនេះ អ្នកអាចធ្វើការជ្រើសរើសត្រឹមត្រូវដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើង។
2. ប៊ូតុងពណ៌ស្វាយ
ពណ៌នេះបង្ហាញថាអ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកសម្រេចបាន ហើយមិនចង់ផ្លាស់ប្តូរអ្វីទាំងអស់។ អ្នកមានទំនុកចិត្តថាអ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន ហើយអ្នកដឹងថាអ្នកអាចសម្រេចបានច្រើនជាងនេះ ប៉ុន្តែនៅពេលសមស្របសម្រាប់វា។
អ្នកមិនចាំបាច់ប្រយុទ្ធ និងតស៊ូដើម្បីអ្វីនោះទេ។ ទោះយ៉ាងណាក៏ដោយ ជម្រៅនៅក្នុងព្រលឹងអ្នកមានបំណងប្រាថ្នាលាក់ខ្លួនជាច្រើន ដែលប្រហែលជានឹងមិនក្លាយជាការពិតទេ។
3. ប៊ូតុងបៃតង
ជម្រើសនៃពណ៌បៃតង បង្ហាញពីការតស៊ូខាងក្នុងថេររវាងភាពស្ងប់ស្ងាត់ និងសេរីភាព។ អ្នកចង់មានអ្វីៗទាំងអស់ក្នុងពេលតែមួយ ទោះបីអ្នកដឹងថាសេរីភាពច្រើនតែប្រថុយប្រថាន ហើយពេលអ្នកបោះជំហានទៅមុខ។
អ្នកតែងតែព្យាយាមរក្សាតុល្យភាពក្នុងជីវិតរបស់អ្នក ដើម្បីកុំឱ្យអ្នកខាតបង់ច្រើនពេក ទោះបីអ្នកមិនបានឈ្នះអ្វីក៏ដោយ។ អ្នកអាចជាដៃគូល្អ និងជាមិត្តល្អ តែអ្នកនឹងមិនដែលប្រថុយនឹងស្នេហាជាមួយនរណាម្នាក់ខ្លាំងពេកទេ។
4. ប៊ូតុងពណ៌ទឹកក្រូច
អ្នកគឺជាមនុស្សដែលចូលចិត្តទទួលបានជោគជ័យ។ អ្នកសប្បាយចិត្តនៅពេលអ្នកអាចសម្រេចអ្វីមួយ ទោះបីវាតូច ឬធំក៏ដោយ។ អ្នកដឹងពីរបៀបរីករាយនឹងរបស់ស្រស់ស្អាតទាំងអស់នៅក្នុងជីវិតរបស់អ្នក ហើយអ្នកដឹងពីរបៀបរស់នៅគ្រប់ពេលវេលាដោយសប្បាយរីករាយ។
ហើយទស្សនវិជ្ជារបស់អ្នកនៅក្នុងជីវិតគឺថាអ្វីៗធំៗត្រូវបានសម្រេចជាជំហានៗ។ អ្នកមិនខ្លាចធ្វើការផ្លាស់ប្តូរទេ ប្រសិនបើអ្នកគិតថាអាចផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យប្រសើរឡើង។
5. ប៊ូតុងពណ៌ខៀវ
ពណ៌នេះបង្ហាញពីបុគ្គលិកលក្ខណៈមានតុល្យភាព និងស្ងប់ស្ងាត់។ អ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក ត្រូវតែមានតុល្យភាព។ ដូច្នេះកុំប្រថុយធ្វើការផ្លាស់ប្តូរ ប្រសិនបើអ្នកមិនដឹងថាអ្វីដែលពួកគេនឹងនាំមកកាន់អ្នក។
វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក ដើម្បីឱ្យមានភាពស្ងប់ស្ងាត់មានហេតុផល និងមានទំនុកចិត្តលើខ្លួនឯង ពីព្រោះវិធីនេះអ្នកដឹងថាអ្នកនឹងសម្រេចគោលដៅរបស់អ្នក។
6. ប៊ូតុងលឿង
អាកប្បកិរិយារបស់អ្នកចំពោះជីវិត គឺមានសុទិដ្ឋិនិយម បើកចំហ និងជឿជាក់។ អ្នកមិនខ្លាចក្នុងការប្រថុយប្រថានទេ ប៉ុន្តែនៅពេលដំណាលគ្នា អ្នកត្រូវប្រុងប្រយ័ត្នប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ និងភាពសមហេតុផល ដើម្បីចៀសវាងហានិភ័យដែលមិនចាំបាច់។
អ្នកដឹងពីសមត្ថភាពខាងក្នុងរបស់អ្នកច្បាស់ ហើយត្រៀមខ្លួនប្រើវាគ្រប់ពេល៕
ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)