តើរាល់ការសម្រេចចិត្ត ក្នុងខែថ្មីនេះរបស់អ្នកនឹងយ៉ាងម៉េចដែរ?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ការសម្រេចចិត្តរបស់អ្នកនៅក្នុងខែថ្មីនេះ នឹងងាយខុស ឬក៏យ៉ាងណា?

ក. រូបនៅអក្សរ ក

Screen Shot 2020 12 05 At 10.36.37 AM

អ្នកតែងតែស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអំពីរឿងផ្សេងៗ អ្នកនឹងចូលចិត្តស្តាប់យោបល់របស់អ្នកដទៃ ព្រោះបន្ទាប់ពីស្តាប់អ្នកនឹងអាចងាយស្រួលក្នុងការជ្រើសរើសដោយខ្លួនឯង។

ព្រោះតែបញ្ហានេះ​ វាអាចត្រូវបានគេមើលឃើញថា អ្នកត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយគំនិតរបស់អ្នកដែលនៅជុំវិញអ្នក ហើយអ្នកស្ទាក់ស្ទើរ និងត្រៀមខ្លួនដើម្បីជ្រើសរើសនៅពេលមានឥទ្ធិពលពីពួកគេ។ នោះហើយជាមូលហេតុដែលវាចៀសមិនរួចនៅខែនេះដែលអ្នកកំពុងធ្វើការសម្រេចចិត្តមិនល្អ។

ខ. រូបនៅអក្សរ ខ

Screen Shot 2020 12 05 At 10.36.42 AM

ជាក់ស្តែងអ្នកក៏មានមតិផ្ទាល់ខ្លួនដែរ តែទោះយ៉ាងណាអ្នកក៏ងាយនឹងជឿទុកចិត្តលើពាក្យអ្នកដទៃ ដើម្បីជ្រើសរើសធ្វើខ្លួនឯងដែរ។ តើមកពីអ្នកមិនទាន់ច្បាស់ជាមួយគំនិតរបស់អ្នកឬ?

នៅខែធ្នូនេះល្មមៗព្រោះមនុស្សដែលអ្នកទុកចិត្តពិតជាមិនគួរឱ្យទុកចិត្តឡើយ ខ្លាចថាគេនឹងនាំអាថ៌កំបាំង និងអារម្មណ៍របស់អ្នកចេញមក យកទៅនិយាយប្រាប់អ្នកផ្សេង ដូច្នេះ រៀនសម្រេចចិត្តដោយខ្លួនឯង ហើយកុំទុកចិត្តអ្នកដទៃពេក។

គ. រូបនៅអក្សរ គ

Screen Shot 2020 12 05 At 10.36.48 AM

អ្នកជាមនុស្សដែលឆេវឆាវណាស់ រហូតមកដល់បច្ចុប្បន្ននេះនៅតែជះឥទ្ធិពលអាក្រក់ដល់អ្នក ព្រោះនៅពេលអ្នកមានអារម្មណ៍ធុញថប់ អ្នកនឹងងាយនិយាយពាក្យដែលធ្វើឱ្យអ្នកដទៃឈឺចាប់។

មិនថាខែធ្នូ ឬយូរជាងនេះទេ ខ្ញុំសង្ឃឹមថាអ្នកអាចគ្រប់គ្រងអារម្មណ៏របស់អ្នក កុំឱ្យភាពរំជើបរំជួលដឹកនាំអ្នក វានឹងងាយស្រួលសម្រាប់អ្នកធ្វើការសម្រេចចិត្តខុស ហើយត្រូវសោកស្តាយពេញមួយជីវិត។

ឃ. រូបនៅអក្សរ ឃ

Screen Shot 2020 12 05 At 10.36.52 AM

ក្នុងអំឡុងពេលខែធ្នូនេះ ឱកាសនៃអ្នកធ្វើការសម្រេចចិត្តខុសមានទាបណាស់។ ដោយសារតែមុនពេលអ្នកសម្រេចចិត្តអ្វីមួយ អ្នកតែងតែមានការគិតពិចារណាយ៉ាងម៉ត់ចត់ គ្មានអ្វីដែលអ្នកផ្តល់ឱ្យគឺបណ្តោះអាសន្នទេ។

ប្រសិនបើអកុសលធ្លាក់ក្នុងភាពតានតឹង អ្នកនឹងជ្រើសរើសអង្គុយស្ងៀម ព្រោះអ្នកដឹងថានៅពេលដែលអ្នកត្រូវបានដឹកនាំដោយអារម្មណ៍ វាងាយនឹងធ្វើឱ្យមានកំហុសឆោតល្ងង់ និងបញ្ហាជាច្រើន ដូច្នេះហើយ អ្នកតែងតែព្យាយាមរម្ងាប់ចិត្តសិន មុននឹងធ្វើការសម្រេចចិត្ត៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)