ភ្នំពេញ (ថ្ងៃទី៤ ខែធ្នូ)៖ មេដឹកនាំកំពូលៗខាងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមកពីប្រទេសជាង ៤០ រួមទាំងប្រទេសកម្ពុជាផងដែរនោះ នឹងចូលរួមក្នុងកិច្ចប្រជុំ “តាមវីដេអូ” នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការវិឌ្ឍន៍សេវា និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងពិភពលោក ដែលកំពុងផ្លាស់ ប្តូររូបរាងដោយសារការរាតត្បាតជំងឺកូវីដ-១៩។
ពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០២០ គឺជាប្រភេទកិច្ចប្រជុំក្រោយសម័យកូវីដ-១៩ នៃពិធីច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ដែលជាព្រឹត្តិការណ៍ជួបជុំដោយផ្ទាល់ឈានមុខគ្នាក្នុងពិភពលោក ដែលកាលពីឆ្នាំមុនបានទាក់ទាញអ្នកចូលរួមចំនួន ៦០.០០០នាក់មកពីប្រទេស ១៤០ ឱ្យធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដែលអ្នកទាំងនោះរួមមានទាំងប្រមុខរដ្ឋ អ្នកបង្កើតគោលនយោបាយ និងមេដឹកនាំផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
ពិធីនេះដែលរៀបចំដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងសហគ្រាសសង្ហិបុរី (Enterprise Singapore) នឹងជាទម្រង់កិច្ចប្រជុំកូនកាត់មិនធ្លាប់មានមួយ ដែលរួមបញ្ចូល គ្នានូវវេទិកាព្រឹត្តិការណ៍ អនឡាញរយៈពេល ២៤ម៉ោងជាមួយ នឹងព្រឹត្តិការណ៍ រណបសកលនានានៅជុំវិញពិភពលោក។ អ្នករៀបចំព្រឹត្តិការណ៍នេះសង្ឃឹមថា ទម្រង់កិច្ចប្រជុំ កូនកាត់ថ្មីនេះ នឹងផ្តល់ឱ្យអ្នកចូល រួមនូវលទ្ធភាពចូលរួមកាន់តែខ្លាំងទៅក្នុងសហគមបច្ចេកវិទ្យាហិរញ្ញវត្ថុសកលលោក។
ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) កំពុងរៀបចំព្រឹត្តិការណ៍រណបមួយនៅកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ ១១ ខែធ្នូ ដែលនឹងមានវាគ្មិនអន្តរជាតិនិងក្នុងស្រុក និងមានការពិភាក្សា ជាក្រុមអំពីប្រធានបទ នានាដែលមានចាប់ពីការកើនឡើងរូបិយប័ណ្ណឌីជីថល ឥទ្ធិពលបច្ចេកវិទ្យា 5G ក្នុងការពន្លឿន ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងរបៀបដែល បច្ចេកវិទ្យាហិរញ្ញវត្ថុ អាចគាំទ្រដល់ឧស្សាហកម្មនានា ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការរាតត្បាតជំងឺកូវីដ-១៩។
លោក Tomas Pokorny អគ្គលេខាធិការ CAFT បានថ្លែងថា៖ «ការនាំយកមករួមគ្នា នូវអ្នកជំនាញ អន្តរជាតិ និងក្នុងស្រុកក្នុងពិធីនេះ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់យើង ដើម្បីចែករំលែក បទពិសោធ និងគំនិតនានាអំពីរបៀបដែលបច្ចេកវិទ្យា អាចលើកកម្ពស់របៀបដែលយើងរកប្រាក់ សន្សំការចំណាយប្រាក់របស់យើង»។
លោកមានប្រសាសន៍ថា៖ «វាគ្មិនម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាពិសេសក្នុងការស្តាប់គាត់នោះ គឺលោកជាប្រធានគម្រោងពិសេសនៅក្រុមហ៊ុន Safaricom ក្នុងប្រទេសកេនយ៉ា ដែលសេវាទូទាត់ចល័ត M-Pesa របស់គាត់ មានភាពល្បីល្បាញ ក្នុងសង្គមធុរកិច្ច នៅជុំវិញពិភពកំពុងអភិវឌ្ឍន៍»។
វាគ្មិនក្នុងស្រុក សមាជិកក្រុមពិភាក្សា និងម្ចាស់ឧបត្ថម្ភព្រឹត្តិការ រួមមាន ក្រុមហ៊ុន Prudential, Cellcard, True Money, Wing, AMK, CBC, Acleda, Kooming Bank, Ezecom, ABA Bank, PPCB, JTrust, KE, E-Money, Sabay និងក្រុមហ៊ុន QED។
សម្រាប់ព័ត៌មានបន្ថែមអំពីពិធីនេះ អាចស្វែងរកបាននៅគេហទំព័រ https://www.facebook.com/caftkh។
ព្រឹត្តិការណ៍នានានៅកម្ពុជា នឹងអាចរកបានតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុកhttps://www.facebook.com/bakongsystem។
ការចុះឈ្មោះសម្រាប់ពិធីលំដាប់ពិភពលោកមួយនេះ ដែលត្រូវបង់ប្រាក់ចូលរួមនោះ អាចរកបាននៅទីនេះ https://www.fintechfestival.sg/register-now។