ជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្នកជាមនុស្សរឹងរូស រឹងចចេសនៅចំពោះមុខអ្នកដទៃដែរឬទេ?
ក. រូបអក្សរ ក
អ្នកជាប្រភេទមនុស្សដែលហ៊ានប្រថុយ ហើយមិនខ្លាចការបរាជ័យឡើយ សូម្បីតែគំនិតឆ្កួតៗបំផុតក៏អ្នកមិនខ្លាចនឹងធ្វើដែរ។ អ្នកតែងតែចង់ចេញពីតំបន់កម្សាន្តរបស់អ្នកហើយសាកល្បងអ្វីដែលថ្មី។
មនុស្សជាច្រើនកោតសរសើរអ្នកចំពោះសេចក្តីក្លាហាន និងការសម្រេចចិត្តដ៏ប្រថុយប្រថានរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកគួរតែប្រយ័ត្នកុំដាក់សម្ពាធអ្នកដទៃឱ្យប្រថុយដូចអ្នក ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែសមរម្យក្នុងការប្រថុយនោះទេ។
ខ. រូបអក្សរ ខ
អ្នកជាប្រភេទមនុស្សដែលតម្រង់ទិសដៅលម្អិត ហើយមនុស្សបែបនេះគិតរឿងដោយយកចិត្តទុកដាក់បំផុត។ នោះហើយជាមូលហេតុដែលអ្នកទទួលជោគជ័យអ្វីដែលអ្នកធ្វើតែងតែត្រូវបានគេសរសើរ ព្រោះអ្នកយកចិត្តទុកដាក់ខ្ពស់នៅកន្លែងធ្វើការ។
អ្នកក៏ជាមនុស្សដែលយកចិត្តទុកដាក់ចំពោះរឿងរ៉ាវតូចតាចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែអត់ធ្មត់ជាមួយអ្នកដទៃនៅពេលពួកគេមិនមានយុទ្ធសាស្ត្រ ឬគំនិតដូចអ្នក។
គ. រូបអក្សរ គ
អ្នកជាមនុស្សរួសរាយរាក់ទាក់ តែក៏រឹងរូសមិនធ្មតាដែរ។ អ្នកមិនខ្វល់ពីអ្វីដែលមនុស្សផ្សេងទៀតគិតពីអ្នកទេ។ អ្នកមិនដែលខ្វាយខ្វល់ពីអ្វីទាំងអស់ ហើយអ្នកដោះស្រាយបញ្ហាទាំងអស់តាមរបៀបផ្ទាល់ខ្លួនដោយអាកប្បកិរិយាសុខស្រួល។ អ្នកទំនងជាពិបាកនឹងចុះសម្រុងជាមួយអ្នកដទៃណាស់ ដូច្នេះយកល្អ អ្នកគួរតែគ្រប់គ្រង និងកែប្រែអត្តចរិតខ្លួនឯងខ្លះហើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)