ជ្រើសរើសគ្រែមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីភាពលម្អិតរបស់អ្នក។
1. គ្រែទី 1
អ្នកគឺជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងសកម្មក្នុងការធ្វើកិច្ចការងារ អ្នកណាប្រគល់អ្វីមួយឱ្យអ្នកក៏ត្រូវបានធានាដែរ។ ជាការពិត មនុស្សនៅជុំវិញអ្នកស្រលាញ់អ្នក ដូច្នេះមនុស្សគ្រប់គ្នាក៏មានការចុះសម្រុងនឹងអ្នកខ្លាំង។
អ្នកក៏មិនទាន់មានអាចថាល្អគ្រប់១០ដែរ តើអ្នកធ្លាប់ស្តាយក្រោយទេ ដែលប្រញាប់ប្រញាល់ពេកក្នុងការសម្រេចគោលដៅ? គ្រាន់តែកែកំហឹងគឺល្អឥតខ្ចោះ។
2. គ្រែទី 2
អ្នកពោរពេញដោយសិល្បៈ អ្នកតែងតែចង់ទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន អ្នកពិតជាចូលចិត្តអ្វីដែលលេចធ្លោ និងមានលក្ខណៈប្លែកៗបន្តិច។
អ្នកធ្លាប់គិតមែនទេថា ធម្មតាអ្នកគិតថាអ្នកមានទេពកោសល្យច្រើនមែនទេ? ប្រសិនបើអ្នកមានមោទនភាពចំពោះខ្លួនអ្នកពេក ពេលខ្លះវានឹង "ជាប់នឹងអារម្មណ៍ឈឺចាប់" ពីព្រោះទេពកោសល្យរបស់មនុស្សគ្រប់គ្នាមានកម្រិត។ ដូច្នេះត្រូវមានភាពស្មោះត្រង់ និងផាសុកភាពជាមួយខ្លួនឯងជានិច្ច។
3. គ្រែទី 2
អ្នកយកចិត្តទុកដាក់ខ្លាំងចំពោះទម្រង់មុខ និងស្ទីលមុខរបស់អ្នកដទៃ។ អ្នកមិនត្រឹមតែចាប់អារម្មណ៍លើរូបរាងប៉ុណ្ណោះទេ តែថែមទាំងផ្នែកខាងក្នុងខុសស្រឡះ ដូច្នេះអ្នកចង់ "តុបតែង" យ៉ាងស្រស់ស្អាតនូវអ្វីគ្រប់យ៉ាងដែលអ្នកបានឃើញ ហើយតែងតែព្យាយាមផ្លាស់ប្តូរដើម្បីភាពល្អ។
ទោះជាយ៉ាងណាក៏ដោយ ការផ្តោតអារម្មណ៍ខ្លាំងពេកទៅលើព័ត៌មានលម្អិត គឺដូចជាការស្ថិតនៅក្នុងអណ្តូងតែមួយ។ អ្នកត្រូវពង្រីកបន្ថែម ហើយត្រូវការប្រាជ្ញាដើម្បីកម្ចាត់អ្វីដែលមិនចាំបាច់។
4. គ្រែទី 4
អ្នកជាម្ចាស់នៃទេពកោសល្យនិយាយដ៏ល្អ អ្នកអាចបញ្ចុះបញ្ចូលអ្នកដទៃតាមរយៈសមត្ថភាពពាក្យសម្ដីរបស់អ្នក ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ មនុស្សគ្រប់គ្នាតែងតែប្រមូលផ្តុំនៅជុំវិញអ្នក។
ប៉ុន្តែពេលខ្លះពាក្យសម្ដី គឺពិបាកជាងសកម្មភាព។ ឥឡូវនេះបើកត្រចៀកឱ្យខ្លាំងៗ ដើម្បីស្តាប់បន្ថែម ហើយធ្វើការគិតពិចារណាឱ្យបានល្អន់ល្អិត៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)