អនុស្សាវរីយ៍កាលពីនៅក្មេងៗ គឺជាអនុស្សាវរីយ៍ដ៏ល្អបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ព្រោះជាវេលាដ៏ក្មេងខ្ចី គ្មានដឹងឮរឿងអ្វី ហើយក៏ជាវេលាដែលត្រូវសប្បាយនឹងជីវិតក្មេងៗផងដែរ។
នៅក្នុងអនុស្សាវរីយ៍ទាំងអស់នោះ មានរឿងខ្លះធ្វើឱ្យយើងមិនសូវសប្បាយចិត្ត ឬធ្វើឱ្យយើងធុញទ្រាន់ខ្លះៗដែរ ជាពិសេសគឺពេលដែលយើងកំពុងតែដើរលេងសប្បាយ ស្រាប់តែត្រូវអ្នកម្តាយប្រើឱ្យទិញនេះ ទិញនោះឱ្យគាត់ជិតៗផ្ទះ ដោយក្នុងនោះភាគច្រើនគឺជាគ្រឿងទេស៍សម្រាប់ដាំស្លតែម្តង ដូចជា អំបិល ប៊ីចេង ទឹកត្រី ម្ទេស សណ្តែកដី ប្រេងឆា សៀង ខ្ទឹមស និងអង្ករលីងជាដើមដែលច្រកថង់តូចៗ ព្រោះតែសម័យមុនគឺមិនទាន់សម័យ ឬមានរបស់ទំនើបដូចពេលនេះនោះឡើយ។
ថ្ងៃនេះដើម្បីរម្លឹកអតីតកាល តោះៗមកតាមដានរូបភាពទាំង ៩សន្លឹកនេះ តើអ្នកមានអារម្មណ៍បែបណាបើបានបកទៅអតីតកាលទាំងនេះ សាកស្រមៃពេលត្រូវម្តាយប្រើទិញអីម្តងទៀតមើល៍៖