ជ្រើសរើសផ្ទាំងពណ៌មួយដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចបកស្រាយពីគំនិតរបស់អ្នក ដែលមានចំពោះជីវិតរបស់អ្នក។
A. ផ្ទាំងរូបពណ៌ A
អ្នកជាមនុស្សរស់រវើក និងមានការប្តេជ្ញាចិត្តខ្ពស់ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏មិនគួរផ្ដោតតែលើជីវិតខ្លួនឯងពេកដែរ។ អ្នកបានទទួលរងនូវឥទ្ធិពលរឿងជាច្រើន ហើយ ពេលខ្លះ អ្នកពិតជាប្រកាន់តែគោលគំនិតខ្លួនឯងពេកហើយ។ ពេលខ្លះអ្នកផ្តោតលើរឿងជាច្រើនក្នុងពេលតែមួយ រហូតដល់ភ្លេចពីសាច់ញាតិ និងមិត្តភក្តិដែលនៅជុំវិញខ្លួន។
B. ផ្ទាំងរូបពណ៌ B
អ្នកគឺជាប្រភេទមនុស្សដែលស្វែងរកសន្តិភាពផ្លូវចិត្ត។ អ្នកអាចធ្វើឱ្យរាល់ពេលធម្មតាក្លាយទៅជាពេលវេលាដ៏ពិសេស។ អ្នកស្រឡាញ់គ្រប់ពេលវេលានៃជីវិត ហើយអ្នកកំពុងរីករាយជាមួយវាតាមរបៀបដែលអ្នកអាចធ្វើទៅបាន។
C. ផ្ទាំងរូបពណ៌ C
អ្នកជាមនុស្សម្នាក់ដែលមានសាវតាល្អ និងចេះស្រឡាញ់របស់តូចតាចក្នុងជីវិត។ អ្វីដែលពិសេសសម្រាប់អ្នកគឺ អ្នកជាមនុស្សមានការចែករំលែក ហើយក៏ជាដើមឈើដែលបែកមែកសាខាគ្រប់ដណ្ដប់ដល់មនុស្សក្បែរខ្លួនផងដែរ។
D. ផ្ទាំងរូបពណ៌ D
អ្នកគ្រាន់តែឱ្យតម្លៃលើជីវិត នៅពេលដែលអ្វីៗកំពុងដំណើរការដូចដែលអ្នកគួរតែធ្វើ។ ប្រសិនបើមានឧបសគ្គណាមួយ អ្នកតែងតែព្យាយាមស្ដីបន្ទោសទៅលើបញ្ហា។ អ្នកជាមនុស្សឆាប់រំជួលចិត្ត តែសំណាងល្អនឹងមានដៃដែលលេចចេញមកតាមពេលវេលាត្រឹមត្រូវ និងតែងតែណែនាំដល់អ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)