យោងទៅតាមមនុស្សវិទ្យាស្ត្រីដែលមានសំណាងមានចំនុចពិសេសទាំងនេះតែងតែមានជីវិតស្រស់បំព្រង មានទ្រព្យសម្បត្តិ និងប្រកបដោយសុភមង្គលនិងភាពរីករាយ។
ច្រមុះគឺជាផ្នែកមួយដែលស្ថិតនៅចំកណ្តាលនៃផ្ទៃមុខ។ យោងទៅតាមផ្នែកនរវិទ្យាច្រមុះគឺជាចំណុចដែលត្រូវបានគេលើយកមកពិភាក្សាច្រើនបំផុតដែលជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងវិបុលភាព។ ច្រមុះវែង និងពេញគឺជាជោគជតាជាអ្នកមានស្តូកស្តម្ភ និងពោរពេញដោយភាពជាម្ចាស់។ ស្ត្រីដែលមានច្រមុះធំខ្ពស់មានភាពវាងវៃ ប្រុងប្រយ័ត្ន និងមានវាសនាក្លាយជាអ្នកមាន និងជាទីស្រឡាញ់របស់មនុស្សគ្រប់គ្នា។
នៅយុគសម័យបុរាណ មនុស្សនេះនឹងមានសំណាងច្រើននៅតាមផ្លូវទៅជួញដូរទំនិញគឺអ្នកមានសំណាង។ ក្រៅពីនេះនៅមាននារីមានច្រមុះមិនខ្ពស់ មិនធំប៉ុន្តែអាចទូទាត់សងជាមួយទម្រង់មុខផ្សេងៗដើម្បីជួយឱ្យពួកគេមើលទៅកាន់តែរីករាយ ហើយពួកគេនៅតែអាចរីកចំរើនបាន។
យោងទៅតាមទ្រឹស្តីវិទ្យាសាស្រ្តស្ត្រីម្នាក់ដែលមានថ្ងាសទូលាយគឺជាមនុស្សដែលមានពរមកតាំងពីកំណើត។ ថ្ងាសរបស់អ្នកទូលាយនោះជីវិតរបស់អ្នកនឹងកាន់តែប្រសើរឡើង។ មនុស្សទាំងនេះមិនត្រឹមតែមានភាពវាងវៃ និងមានទេពកោសល្យប៉ុណ្ណោះទេថែមទាំងមានសមត្ថភាពនាំមកនូវភាពរុងរឿងដល់គ្រួសារផងដែរ។
នៅក្នុងជីវិតពួកគេពូកែខាងទំនាក់ទំនងអាចកសាងអាជីពផ្ទាល់ខ្លួន និងមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។ ពួកគេអាចមានទ្រព្យសម្បត្ដិច្រើនហើយរីករាយនឹងជីវិតដែលប្រកបដោយសន្តិភាព។
យោងទៅតាមផ្នែកនរវិទ្យាចង្កាគឺជាទីតាំងនិមិត្តរូបនៃទ្រព្យសម្បត្តិដែលទទួលពរជ័យជាច្រើនបន្តបន្ទាប់គ្នា។ ស្ត្រីជាម្ចាស់ចង្កាមូលវែងគឺមួយជីវិតនឹងពេញទៅដោយសុភមង្គល។ ស្ត្រីភាគច្រើនដែលមានលក្ខណៈបែបនេះមានចរិតជាមនុស្សសប្បុរស ស្រឡាញ់គ្រួសារ។
ពួកគេជាមនុស្សដែលទទួលពរជ័យជាច្រើនតាំងពីវ័យក្មេង។ នៅក្នុងជីវិតពួកគេមិនដែលខ្វះខាតទាំងលុយកាក់និងស្នេហាឡើយ។ ក្នុងជិវិតរបស់ពួកគេក្លាយជាអ្នកមាន និងមានទ្រព្យស្តុកស្តម្ភ មិនដែលខ្វល់ខ្វាយពីរឿងលុយកាក់ឡើយ៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ phunutoday