ក្រុមហ៊ុន ស្មាត អាស្យាតា បញ្ជាក់ថានៅ​មានទឹកប្រាក់ឧបត្តម្ភមួយចំនួនក្នុងមូលនិធិ​១​លាន​ដុល្លារដើម្បី​ប្រឆាំងវីរុស​កូវីដ​១៩

រាជធានីភ្នំពេញ ថ្ងៃទីខែ ខែធ្នូ ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា មូលនិធិទឹកប្រាក់១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់ប្រហែល ៣៥ម៉ឺន ដុល្លារ​​ ​ ដើម្បី​​គាំទ្រ​​គំនិតផ្តូចផ្តើមនានា ដែលនឹងជួយផ្ដល់ដំណោះស្រាយបញ្ហាដែលប្រជាពលរដ្ឋ​​កម្ពុជាបានកំពុងរងផលប៉ះពាល់ទាំងផ្នែកសុខភាព សង្គម និង​​សេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ១៩

IMG_8862

មកដល់បច្ចុប្បន្ន មានគម្រោង​​ចំនួន ១២ ដែលបានទទួលជំនួយហិរញ្ញវត្ងុ ពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩របស់ខ្លួននេះ រួមទាំងគម្រោងថ្មីមួយ របស់មន្ទីរពេទ្យកុមារអង្គរ ដែលគម្រោងនេះមានបំណងប្រយុទ្ធប្រឆាំង​​នឹងការកើនឡើងនៃវិបត្តិកង្វះអាហាររូបត្ថម្ភរបស់កុមារក្នុងខេត្តសៀមរាប និងនៅទូទាំងប្រទេសកម្ពុជា។

Q_T_9874

គំនិតផ្តួចផ្តើមផ្សេងៗដែលបានទទួលមូលនិធិនេះ រួមមាន៖

  1. ក្រុមហ៊ុន Southeastern Globe Communications ៖ ដើម្បីគាំទ្រដល់វេទិកា​​ព័ត៌មានអំពីវីរុស​​កូវីដ១៩។
  2. អង្គការ Friends International ៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលបុគ្គលដែលបាត់បង់ឱកាសនៅទូទាំងខេត្តចំនួន ៧ អំពីការរក្សាអនាម័យផ្ទាល់ខ្លួន។
  3. វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៖ ដើម្បីផ្គត់ផ្គង់​​​ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារផ្ទាល់ខ្លួនប្រឆាំង​​​វីរុស​​កូវីដ១៩ រហូតដល់ រយៈពេល ២ខែសម្រាប់ពិនិត្យ និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺរាប់ពាន់នាក់។
  4. វិទ្យាស្ថានបើកទូលាយ ៖ ដើម្បីគាំទ្រដល់ឌីជីថលនីយកម្មមេរៀន និងសម្ភារអប់រំសម្រាប់សិស្សថ្នាក់ទី១២។
  5. សមាគមសហគ្រិនវ័យក្មេងកម្ពុជា ៖ ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងវិបត្តិធុរកិច្ចរបស់សហគ្រាស ធុនតូច និងធុនមធ្យម (MSMEs)
  6. សាលា Bayon Education and Development៖ ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់សិស្សក្នុងខេត្តសៀមរាប តាមរយៈការរៀនសូត្រពីចម្ងាយ។
  7. Impact Hub Phnom Penh៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលអំពីការស្ទុះងើបឡើងវិញនៃធុរកិច្ចរបស់​​ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាធុនតូច និងមធ្យម (SMEs)
  8. មូលនិធិ East Meets West Foundation៖ ដើម្បីបណ្តុះបណ្តាលអ្នកភូមិដែលមានការសិក្សាតិចតួចអំពីអនាម័យផ្ទាល់ខ្លួន និងសម្ភារៈរូបវ័ន្តលាងសម្អាត​​ដៃក្នុងខេត្តចំនួន ៥។
  9. អង្គការ​​ចិត្តសង្គមអន្តរវប្បធម៌៖ ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខមាលភាពរបស់កម្មករអន្តោប្រវេសន៍​​ក្នុងខេត្តបន្ទាយមានជ័យ។
  10. អង្គការ Save the Children ៖ ដើម្បីជួយកុមារ និងសហគមន៍ឱ្យសម្របខ្លួនទៅនឹងការរៀនសូត្រពីចម្ងាយក្នុងខេត្តកំពង់ចាម។
  11. អង្គការវឌ្ឍនភាពសហគមន៍ ៖ ដើម្បីបង្កើនការស្ទុះងើបជីវភាពឡើងវិញរបស់កសិករក្នុងខេត្តស្វាយរៀង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ «ដូចដែលយើងអាចមើលឃើញពីព័ត៌មានថ្មីៗនេះថា  ភាពជោគជ័យបច្ចុប្បន្នរបស់កម្ពុជាក្នុងការដោះស្រាយជាមួយនឹងវិបត្តិសុខភាពសាធារណៈពិភព​​លោក នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវ​​ប្រឹងប្រែងទ្វេដង ដើម្បីបង្ការការឆ្លង​​ក្នុងសហគមន៍បន្ថែមទៀត។

Q_T_0998

យើងមានមោទនភាពដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដែលកំពុងធ្វើឱ្យសហគមន៍ស្ទុះងើបឡើងវិញកាន់តែខ្លាំង​​ពីឥទ្ធិពលអវិជ្ជមាននៃការរាតត្បាតវីរុសកូវីដ១៩ ហើយយើងចង់ឆ្លៀតឱកាសនេះរំឭកគ្រប់គ្នាថា មូលនិធិនៅមាននៅឡើយ។ យើងចង់ឮពីស្ថាប័នណាមួយដែលកំពុងធ្វើការងារដើម្បីគាំទ្រដល់ប្រទេសជាតិ និងសហគមន៍របស់យើងក្នុងអំឡុងពេលវេលាដ៏លំបាកទាំងនេះ»

មូលនិធិ ១លានដុល្លារ​​ដើម្បីប្រឆាំងវីរុសកូវីដ១៩ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងវិស័យចំនួន ៤៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងវិបត្តិ ការក្សាគម្លាតសង្គម និងការរក្សា អនាម័យផ្ទាល់ខ្លួន។

ការស្នើសុំមូលនិធិត្រូវបានអនុម័តដោយគណៈកម្មការវាយតម្លៃរួម ដែលរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប បន្ទាប់ពីត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ដោយគណៈកម្មការផ្ទៃក្នុង។

ពាក្យស្នើសុំអាចដាក់​​​តាមអនឡាញតាមរយៈ https://bit.ly/3aQsrJV

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង sustainability[at]smart.com.kh និងតាមដាន ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ចូលទៅកាន់គេហទំព័រ www.smart.com.kh