តើអ្នកនឹងមានសភាពបែបណា បន្ទាប់ពីបែកបាក់ស្នេហាដែលអ្នកស្រឡាញ់ខ្លាំង?

ជ្រើសរើសរូបមួយទុកជាតំណាង រូបដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីស្ថានភាពរបស់អ្នកបន្ទាប់ពីបែកបាក់ស្នេហា តើអ្នកនឹងស្ថិតក្នុងសភាពបែបណា?

ក. រូបទី ១

Screen Shot 2020 11 30 At 9.26.21 AM

បន្ទាប់ពីអ្នកបញ្ចប់សេចក្តីស្នេហាដ៏ជ្រាលជ្រៅ អ្នកនឹងក្លាយជាមនុស្សទន់ខ្សោយ និងមានចិត្តប្រកាន់ច្រើន។ ការបែកគ្នានេះអាចប្រៀបធៀបទៅនឹងឥទ្ធិពលនៃអាចម៍ផ្កាយនៅលើផែនដី វាធ្វើឱ្យអ្នកធ្លាក់ទឹកចិត្ត និងស្រងាកចិត្តខ្លាំង បើទោះបីជារឿងរ៉ាវបានកន្លងផុតទៅជាយូរមកហើយ តែយ៉ាងណាអ្នកក៏នៅតែមានអារម្មណ៍ឈឺចាប់មិនចេះចប់។ រាល់ពេលដែលការចងចាំភ្លាមៗវិលត្រលប់មកវិញ វានឹងដូចជាខ្យល់មូសុងដែលកំពុងឆ្លងកាត់ត្រជាក់ខ្លាំងធ្វើឱ្យអ្នកយំគ្រប់ពេល។ សង្ឃឹមថាអ្នកនឹងបើកបេះដូងរបស់អ្នកឆាប់ៗ ហើយរកឃើញសុភមង្គលថ្មី។

ខ. រូបទី ២

Screen Shot 2020 11 30 At 9.26.24 AM

ចុងបញ្ចប់នៃក្តីស្រឡាញ់ជ្រាលជ្រៅ ហាក់ដូចជាមិនប៉ះពាល់ដល់អ្នកខ្លាំងពេកទេ។ សម្រាប់អ្នកគ្មានអ្វីធំដុំដែលអ្នកមិនអាចយកឈ្នះបាននោះទេ តែអ្វីដែលសំខាន់ តើវាមានភាពក្លាហានគ្រប់គ្រាន់ឬអត់? ជាការពិត អ្នកក៏នឹងរងទុក្ខមួយរយៈដែរ ប៉ុន្តែវានឹងមិនចំណាយពេលយូរទេ ហើយមិនមានមនុស្សជាច្រើនដឹងថាអ្នកកំពុងតែបាត់បង់ស្នេហានោះដែរ។ យ៉ាងណាមិញ អ្នកប្រាកដជានឹងមានជីវិតថ្មីរីករាយ និងបានប្រសើរជាងមុន។

គ. រូបទី ៣

Screen Shot 2020 11 30 At 9.26.27 AM

និយាយដោយផ្ទាល់ អ្នកស្អប់ការលាយបញ្ចូលគ្នានៃស្នេហាខ្លាំងបំផុត ប្រសិនបើអ្នកទាំងពីរមានអារម្មណ៍មិនសមរម្យ ហើយមិនអាចរកសំឡេងរួមគ្នាបាននោះជាការល្អប្រសើរជាងមុនក្នុងការលែងដៃបស់អ្នកឱ្យឆាប់មានពេលច្រើនជាងសម្រាប់ខ្លួនឯង។ ដូច្នេះគឺជាស្នេហាដ៏ជ្រាលជ្រៅរបស់អ្ន កហើយនៅចំណុចជាក់លាក់មួយនៅពេលអ្នករកឃើញអ្នកទាំងពីរខុសគ្នាខ្លាំង អ្នកក៏សម្រេចចិត្តបែកគ្នា។ ពីឥរិយាបថច្បាស់លាស់នោះគេអាចឃើញថា ការបែកគ្នាមិនប៉ះពាល់ដល់អ្នកទាល់តែសោះ ហើយអ្នកក៏អាចធូរស្បើយផងដែរ។

ឃ. រូបទី ៤

Screen Shot 2020 11 30 At 9.26.31 AM

ចុងបញ្ចប់នៃស្នេហាដ៏ជ្រាលជ្រៅនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នក និងផ្លាស់ប្តូរជីវិតរបស់អ្នកតាមរបៀបអវិជ្ជមានបំផុត។ ថ្ងៃដែលអ្នកបានបែកបាក់គ្នាក៏ជាថ្ងៃដែលពិភពលោកក្នុងភ្នែករបស់អ្នកធ្លាក់ដល់ទីបញ្ចប់នៃពិភពលោកដែរ។ អ្នកគ្រាន់តែ ទុកឱ្យថ្ងៃកន្លងផុតទៅដោយគ្មានន័យ អ្នកប្រៀបដូចជាមនុស្សដែលគ្មានជីវិតដែលចេះតែរស់នៅក្នុងអតីតកាល អ្នកខ្ជិលនឹងអនុស្សាវរីយដើម្បីលួងលោមខ្លួនអ្នក។ រហូតមកដល់ពេលនេះ​ គ្មាននរណាម្នាក់អាចទាញអ្នកចេញពីរណ្តៅនៃភាពអស់សង្ឃឹមនោះបាននៅឡើយទេ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)