ជ្រើសរើសរូបមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើអ្នកជាមនុស្សខ្លាចការបរាជ័យដែរឬទេ?
A. រូបអក្សរ A
អ្នកគឺជាមនុស្សដែលចូលចិត្តចេញក្រៅ និងមានភាពរួសរាយរាក់ទាក់។ អ្នកជាមនុស្សដែលមានទំនួលខុសត្រូវផ្សេងៗគ្នានៅកន្លែងធ្វើការ។ អ្នកស្រឡាញ់ការងាររបស់អ្នក ប៉ុន្តែអ្នកដឹងពីរបៀបចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់។ ទោះយ៉ាងណាក៏ដោយពេលខ្លះការខ្នះខ្នែងហួសហេតុរបស់អ្នកអាចអស់កម្លាំង និងបាក់ទឹកចិត្តក៏ថាបានដែរ។
B. រូបអក្សរ B
អ្នកគឺជាមនុស្សល្អឥតខ្ចោះ ហើយយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនជាសំខាន់។ អ្នកពូកែថែរក្សា ការរៀបចំ និងមានច្បាប់វិន័យច្បាស់លាស់។ អ្នកស្អប់ការប៉ះទង្គិចដែលជាហេតុធ្វើឱ្យផ្ទះរបស់អ្នកមានបញ្ហាកើតឡើង។ អ្វីគ្រប់យ៉ាងដែលអ្នកអាចសម្របសម្រួល ប្រសិនបើវាត្រូវធ្វើជាមួយសុខភាពផ្ទាល់ខ្លួន។
C. រូបអក្សរ C
អ្នកជាប្រភេទមនុស្សដែលចូលចិត្តស្នាក់នៅក្នុងតំបន់សុវត្ថិភាព។ អ្នកទទួលយកតែការងារដែលអ្នកស្គាល់ និងមិនប្រថុយផ្ដេសផ្ដាសទេព្រោះអ្នកខ្លាចបរាជ័យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកពិតជាចង់រៀនសូត្របន្ថែមណាស់ ហើយមិនខ្លាចនឹងសួរសំណួរជាមុនអំពីបញ្ហាដែលអ្នកមិនដឹងនោះឡើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)