ជ្រើសរើសមួយវេទមន្តមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីលាភសំណាង និងអានុភាពពិសេសដែលអ្នកនឹងត្រូវទទួលបានសម្រាប់ដើមខែថ្មីនេះ។
1. មួកវេទមន្តទី 1
សារសម្រាប់អ្នកក្នុងខែថ្មីនេះគឺ នឹងមានរឿងខ្លះត្រូវការពេលវេលា ប៉ុន្តែទាមទារឱ្យអ្នកមានភាពអត់ធ្មត់ និងមានជំនឿច្រើនលើខ្លួនឯង ដូច្នេះអ្វីៗនឹងប្រសើរឡើង។
អ្វីៗមិនតែងតែកើតឡើងនៅក្នុងពេលវេលារបស់យើងទេ។ ទោះយ៉ាងណា នេះមិនមែនមានន័យថា យើងគួរបាត់បង់ជំនឿ ឬបោះបង់ចោលឡើយ។ កាលណាយើងមានភាពធន់ និងមានទំនុកចិត្តកាន់តែច្រើន រឿងកាន់តែលឿននឹងកាន់តែប្រសើរឡើង ហើយយើងនឹងទទួលបានសុភមង្គលកាន់តែច្រើន។ ខែថ្មីនេះគឺជាការប្រមូលផលវិជ្ជមានមួយក្នុងចំណោមការប្រមូលផលវិជ្ជមានជាច្រើន ចូររក្សាក្តីសង្ឃឹម នោះអ្នកនឹងមិនខកចិត្តឡើយ។
2. មួកវេទមន្តទី 2
នេះគឺជាសារសម្រាប់ខែរបស់អ្នក ៖ សូមថ្លែងអំណរគុណចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមាន ហើយកាន់តែច្រើនអ្នកនឹងមានហេតុផលក្នុងការរីករាយជាមួយនឹងគ្រប់យ៉ាង។ ការដឹងគុណជាការទាក់ទាញភាពរុងរឿង។
ការដឹងគុណគឺជាការអនុវត្តដ៏មានឥទ្ធិពលបំផុតមួយដែលយើងត្រូវអនុវត្តឱ្យបាន។ យើងអរគុណអ្នកសម្រាប់អ្វីគ្រប់យ៉ាងដែលយើងមាន សូម្បីតែអ្វីដែលយើងមិនចង់បានក៏ដោយ នោះវានឹងទាញផលល្អ និងរឿងវិជ្ជមានជាច្រើនឱ្យចូលមកក្នុងជីវិតយើង។ ខែថ្មីអាចមានភាពរុងរឿងសម្រាប់អ្នក ប៉ុន្តែយ៉ាងណា អ្នកកុំភ្លេចការដឹងគុណចំពោះអ្វីៗគ្រប់យ៉ាង។
3. មួកវេទមន្តទី 3
សំរាប់ខែថ្មីនេះសាររបស់អ្នកគឺ កុំឱ្យនរណាម្នាក់ធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកមានកំហុសក្នុងការរស់នៅ។ នេះគឺជាជីវិតរបស់អ្នក អ្នកមានអំណាចក្នុងការគ្រប់គ្រងលើវា។
មនុស្សតែងតែមានអ្វីដែលត្រូវនិយាយអំពីយើង ហើយពាក្យសម្ដីរបស់ពួកគេមិនតែងតែវិជ្ជមានទេ។ យើងមិនអាចអនុញ្ញាតឱ្យភាពអវិជ្ជមានរបស់អ្នកដទៃ មករំខានដល់ផ្លូវរបស់យើងទេ។ យើងជាម្ចាស់នៃជីវិតរបស់យើង ហើយយើងសមនឹងរស់នៅតាមរបៀបផ្ទាល់ខ្លួនដោយគ្មានកំហុសអ្វីឡើយ។ ខែក្រោយកុំឱ្យអ្នកណាម្នាក់ធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកជាមនុស្សមានទោសវានឹងផ្តល់ឱ្យអ្នកនូវសេរីភាពដែលអ្នកសមនឹងទទួលបាន៕
ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)