២០ រូបភាព គ្រាន់តែក្រឡេកឃើញភ្លាមច្រឡំភ្លែត!
ការយល់ច្រលំច្រើនតែកើតឡើងពីការពិតដែលថាយើងមិនបានសិក្សាព័ត៌មានលម្អិតអំពីរឿងនោះឱ្យបានគ្រប់គ្រាន់ដូចជានៅពេលខ្លះអ្នកបានមើលឃើញអ្វីមួយភ្លាមៗ ឬមួយភ្លែត។ ដោយមិនសង្កេតមើលឱ្យបានគ្រប់គ្រាន់ អាចបណ្តាលឱ្យយើងចងចាំរូបភាពមិនត្រឹមត្រូវ។
ថ្ងៃនេះ Knongsork នឹងនាំអ្នករាល់គ្នាមកមើលរូបភាពដែលអាចអោយអ្នកយល់ច្រលំពីការមើលឃើញដំបូងដែលអ្នកបានឃើញ។ ប៉ុន្តែប្រសិនបើអ្នកផ្ចង់រូបភាពនោះឲ្យច្បាស់ អ្នកនឹងដឹងថាតើការពិតនៃរូបភាពទាំងនេះជាអ្វី។
1. នេះមិនមែនជាទូកដែលលិចនៅក្នុងទឹកនោះទេ។ ប៉ុន្តែវាគឺជាអង់តែនរថយន្តដែលបានបាក់បែកនៅលើដំបូលឡាន។
2. អគារនៅក្នុងក្រុង Hamburg ប្រទេសអាឡឺម៉ង់ដែលអាចធ្វើឲ្យអ្នកភាន់ច្រឡំ ថាតើខាងក្នុងឬខាងក្រៅនៃអគារ?
3. ឆ្មានេះហាក់ដូចជាកំពុងអណ្តែតលើអាកាស
4. បើមើលមួយភ្លេតដំបូងជឿថាមនុស្សជាច្រើនគិតថាចាននេះបែក
5. ព្យាយាមមើលម្តងហើយម្តងទៀតអ្នកនឹងយល់!
6. ឡានដូចជានៅលើក្តាបន្ទះស្គីណាស់
7. សេះខ្លួនមនុស្ស ឬមនុស្សក្បាលសេះ?
8. ក្រឡេកមើលជើងកូនពៅតិចមើល!
9. កែវស្រាបៀរនេះហាក់ដូចជាអណ្តែតលើអាកាស។
10. សេះនេះបាត់ជើងទៅណាបាត់ហើយ!
11. មនុស្សតូចកំពុងជ្រើសរើសសៀវភៅយក្សនៅក្នុងបណ្ណាល័យ
12. អគារនេះអាចបំបាំងកាយបាន
13. អគារនេះហាក់ដូចជាអគារឋានសួគ៌ ផុសចេញលើអាកាស
14. ក្មេងតូចនេះដូចយក្សទេ?
15. វាមើលទៅដូចជាអាកាសធាតុក្តៅខ្លាំងណាស់ រហូតដល់ផ្ទះនេះកំពុងរលាយ
16. ស្ពាននេះមិននាំអ្នកធ្លាក់ចូលទៅក្នុងសមុទ្រទេ។ វាគ្រាន់តែជាកន្លែងកោងខ្លាំងរបស់ស្ពានប៉ុណ្ណោះ។
17. ដើមឈើនេះមើលទៅហាក់ដូចជាដុះទំលុះឡានសេរីទំនើបនេះ
18. តើមនុស្សម្នាក់ ឬ ២ នាក់?
19. បុរសម្នាក់នេះមានដៃតូចម៉្លេះ
20. អ្នកប្រហែលជាគិតថានេះជាដៃរបស់មនុស្សចចក ប៉ុន្តែនេះគឺជាដៃមនុស្ស។