ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីធ្វើតេស្តមើលថា តើគូស្នេហ៍របស់អ្នក ចាត់ទុកអ្នកជាមនុស្ស ឬគូស្នេហ៍បែបណា?
A. បន្ទប់ទី 1 គូស្នេហ៍ដ៏រ៉ូមែនទិក
កុំច្រឡំថាអ្នក "ឆេវឆាវ" ការពិតអ្នកគឺជាមនុស្សដ៏គួរឱ្យស្រឡាញ់។ អ្នកយកចិត្តទុកដាក់ចំពោះមនុស្សម្នាក់ទៀតក្នុងកម្រិតមួយយ៉ាងជ្រាលជ្រៅ មិនត្រឹមតែផ្នែកសតិអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាងកាយទៀតផង។ អ្នកក៏ធ្វើសកម្មភាពមិននឹកស្មានដល់ដើម្បីគូស្នេហ៍របស់អ្នកផងដែរ។
B. បន្ទប់ទី 2 គូស្នេហ៍ល្អឥតខ្ចោះ!
អ្នកគឺជាអ្នកឈ្នះនៃការប្រកួតប្រជែងដើម្បីរកគូដែលល្អឥតខ្ចោះ។ អ្នកមានការគ្រប់គ្រងពេញលេញលើសកម្មភាព និងពាក្យសម្ដីរបស់អ្នក អ្នកស្តាប់ និងយល់ពីតម្រូវការរបស់អ្នកដទៃ។ ភាពជឿជាក់គឺជាអ្វីដែលធ្វើឱ្យអ្នកមានមន្តស្នេហ៍។
C. បន្ទប់ទី 3 គូស្នេហ៍ដ៏រីករាយ
ពេលខ្លះអ្នកជាមនុស្សល្ងីល្ងើបន្តិច ប៉ុន្តែតាមរបៀបគួរឱ្យស្រឡាញ់ និងមិនខ្លាចក្នុងការលេងសើចនៅចំពោះមុខគូស្នេហ៍របស់អ្នកឡើយ។ អ្នកតែងតែមានវិធីធ្វើឱ្យអ្នកផ្សេងមានអារម្មណ៍រីករាយ សប្បាយចិត្ត រសាយអស់ទុក្ខកង្វល់។
D. បន្ទប់ទី 4 គូស្នេហ៍បែបក្ដៅគគុក
អ្នកគឺគូស្នេហ៍ដែលមានលក្ខណៈពិសេស និងប្លែក! អ្នកតែងតែស្និទ្ធស្នាលជាមួយដៃគូរបស់អ្នក ទោះបីជាពួកគេមិនស្នើសុំវាក៏ដោយ។ អ្នកតែងតែនាំរបស់ថ្មីៗមកធ្វើឱ្យស្នេហាអ្នកមិនធុញទ្រាន់។ នោះហើយជាមូលហេតុដែលវាពិបាកសម្រាប់អ្នកណាម្នាក់ចាកចេញពីអ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)