តើជីវិតអ្នកក្នុងពេលនេះ កំពុងតែស្វែងរកអ្វីជាពិសេស?

ជ្រើសរើសផ្លែឈើមួយមុខដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ក្នុងខណៈពេលនេះ អ្នកកំពុងតែស្វែងរក ឬត្រូវការអ្វីជាពិសេស?

A. គោលដៅ!

Screen Shot 2020 11 26 At 7.19.46 PM

អ្នកជាមនុស្សដែលមានមហិច្ឆតាខ្ពស់ អ្នកត្រូវបានលើកទឹកចិត្តដោយគោលដៅ និងក្តីសុបិនដ៏វែងឆ្ងាយរបស់អ្នក។ អ្នកត្រូវបានលើកទឹកចិត្តដោយទឹកប្រាក់ អ្នកសប្បាយចិត្តបំផុតនៅពេលអ្នកឆ្ពោះទៅរកអ្វីមួយ ហើយទទួលបានជោគជ័យ។ អ្នកតែងតែសម្លឹងមើលទៅអនាគត និងសុបិនអំពីអ្វីដែលនឹងកើតឡើងបន្ទាប់។

B. រីករាយ!

Screen Shot 2020 11 26 At 7.19.50 PM

អ្នកគ្រាន់តែចង់ឱ្យជីវិតរបស់អ្នកសប្បាយឱ្យបានច្រើន។ អ្នកដឹងថាមានផ្លូវខុសៗគ្នាឆ្ពោះទៅរកសុភមង្គល។ អ្នកមិនកំណត់ខ្លួនអ្នកដោយការសម្តែង ឬការងារទេ។ អ្នកពិតជាឆ្លាតណាស់។ អ្នកដឹងថានៅទីបញ្ចប់រឿងទាំងនោះមិនសំខាន់ឡើយ។ ចំពោះអ្នកបញ្ហាទាំងអស់គឺថា តើអ្នកសប្បាយចិត្ត ឬអត់ និងរបៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ។

C. សន្តិភាព!

Screen Shot 2020 11 26 At 7.19.55 PM

អ្នកគ្រាន់តែចង់ឱ្យមនុស្សចៀសពីជម្លោះ ហើយត្រូវបានអនុញ្ញាតិឱ្យធ្វើអ្វីដោយខ្លួនឯង។ អ្នកចង់ឱ្យមនុស្សនៅជុំវិញអ្នកសប្បាយចិត្ត។ អ្នកជាមនុស្សម្នាក់ដែលផ្គាប់ចិត្តមនុស្សគ្រប់គ្នា ហើយតែងតែបង្ហាញនូវអាកប្បកិរិយាសុភាពរាបសារ។ អ្នកចូលចិត្តប្រើជីវិតឱ្យមានតុល្យភាព៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)