ជ្រើសរើសកូនបាល់គ្រីស្តាល់មួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីរឿងហេតុដែលនឹងកើតឡើងចំពោះអ្នកនៅក្នុងអំឡុងពេលចុងឆ្នាំ២០២០ខាងមុខនេះ។
1. កូនបាល់គ្រីស្តាល់ទី 1
ប្រសិនបើអ្នកជ្រើសរើសគ្រាប់បាល់គ្រីស្តាល់ដំបូង វាគឺដោយសារតែអ្នកជាមនុស្សអាថ៌កំបាំងម្នាក់ដែលចូលចិត្តស្វែងយល់ពីអ្វីថ្មីៗគ្រប់ពេល និងចង់ដឹងចង់ឃើញ។
ប្រហែលជាវានឹងនាំអ្នកទៅរកដំណើរផ្សងព្រេងថ្មីក្នុងខែចុងក្រោយនេះ កុំមានការភ្ញាក់ផ្អើលដែលមានដំណើរផ្លាស់ប្ដូរនាពេលខាងមុខ។
លើសពីនេះទៀ តអ្នកកំពុងស្ថិតក្នុងដំណាក់កាលនៃការស្វែងរករបស់ជាច្រើន ហើយនេះនឹងនាំឱ្យអ្នករកឃើញខ្លួនឯងនូវគុណធម៌មួយចំនួនដែលអ្នកមិនបានដឹងថាអ្នកមាន។
2. កូនបាល់គ្រីស្តាល់ទី 2
ប្រសិនបើអ្នកជ្រើសរើសយកគ្រាប់បាល់ទី ២ នោះគឺដោយសារតែអ្នកនឹងត្រូវឆ្លងកាត់ការពិនិត្យមួយរយៈ។ ចុងក្រោយអ្នកយល់ថាដើម្បីផ្លាស់ប្តូរពិភពលោកដំបូងអ្នកត្រូវតែផ្លាស់ប្តូរខ្លួនឯងជាមុនសិន។
ដូច្នេះអ្វីដែលអាចទៅរួចបំផុតនោះគឺថា នៅក្នុងខែចុងក្រោយនៃឆ្នាំនេះ អ្នកចាប់ផ្តើមជាសះស្បើយស្នាមរបួសចាស់ និងស្វែងយល់ពីអ្វីដែលធ្វើឱ្យអ្នកឈឺចាប់កន្លងមក ធ្វើជាមេរៀនល្អសម្រាប់ជីវិតជាថ្មី។ នេះនឹងផ្តល់ឱ្យអ្នកនូវភាពក្លាហានដើម្បីចាប់ផ្តើមដំណាក់កាលថ្មីទាំងអារម្មណ៍ល្អប្រសើរ និងវិជ្ជាជីវៈដ៏ពិតប្រាកដ។
3. កូនបាល់គ្រីស្តាល់ទី 3
ប្រសិនបើអ្នកជ្រើសរើសយកបាល់ទីបី វាគឺដោយសារតែអ្នកគឺជាពេលវេលាមួយនៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្វីៗហាក់ដូចជាដំណើរការយ៉ាងរលូន។ ដូច្នេះខែចុងក្រោយនេះពិតជាពិសេស ព្រោះវានឹងជួយឱ្យគម្រោងរបស់អ្នកមានសណ្តាប់ធ្នាប់ និងសម្រេចទិសដៅដែលអ្នកចង់ធ្វើ។
ពេលខ្លះទឹកហូរជាធម្មតាហើយវាដល់ពេលដែលត្រូវឆ្លៀតយកឱកាសទៅមុខ ព្រោះជីវិតតែងតែមានភាពរអាក់រអួល ហើយការចេះឆ្លៀតយកប្រយោជន៍ពីពេលបច្ចុប្បន្នគឺជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់អ្នក។
4. កូនបាល់គ្រីស្តាល់ទី 4
ប្រសិនបើអ្នកជ្រើសរើសគ្រាប់បាល់គ្រីស្តាល់ទី ៤ វាអាចថាអ្នកកំពុងជួបប្រទះនូវការផ្លាស់ប្តូរ វាអាចមានអារម្មណ៍អាក់អន់ចិត្ត ឈឺចាប់ ឬខឹងនៅខាងក្នុងដែលមិនអនុញ្ញាតឱ្យអ្នកមើលឃើញអ្វីៗដោយស្ងប់ស្ងាត់។
ប៉ុន្មានខែនេះអ្នកត្រូវតែខិតខំប្រឹងប្រែងដើម្បីព្យាបាលស្នាមរបួសទាំងនេះ ប្រសិនបើអ្នកចេះបើកឱកាស និងចាប់យកអ្វីដែលថ្មីៗ ប៉ុន្តែត្រូវដឹងជានិច្ចថាវាចាំបាច់ក្នុងការមានអារម្មណ៍ល្អ ហើយចាប់យកអ្វីដែលនៅជុំវិញអ្នក។
5. កូនបាល់គ្រីស្តាល់ទី 5
ប្រសិនបើអ្នកជ្រើសរើសយកបាល់ទី ៥ នោះគឺដោយសារតែមានរឿងជាច្រើននៅក្នុងជីវិតដែលអ្នកនៅតែត្រូវដោះស្រាយ។ អ្នកប្រាកដជាមានអារម្មណ៍ថាបាត់បង់បន្តិច ហើយពេលខ្លះអ្នកមិនយល់ពីអ្វីដែលវាកើតឡើង ឬកន្លែងដែលអ្នកកំពុងទៅ។
ប៉ុន្តែចម្លើយគឺនៅចំពោះមុខអ្នក។ ប៉ុន្មានខែនេះនឹងមានរឿងខ្លះដែលនឹងជួយអ្នកឱ្យមើលឃើញកាន់តែច្បាស់ ហើយវានឹងនាំអ្នកឱ្យកាន់តែខិតទៅជិត ដើម្បីស្វែងយល់ថាអ្នកជានរណា និងជីវិតរបស់អ្នកនឹងត្រូវកម្រិតបែបណា។
6. កូនបាល់គ្រីស្តាល់ទី 6
ប្រសិនបើអ្នកជ្រើសរើសយកបាល់គ្រីស្តាល់ទី ៦ វាគឺដោយសារតែអ្នកមានការថប់បារម្ភតិចតួច និងជាមនុស្សគិតគ្រប់យ៉ាង។ ពេលខ្លះអ្នកមានអារម្មណ៍ថាអ្នកជិតឈានដល់ការវិវត្តទៅជាជំងឺសរសៃប្រសាទពីការបង្វែររឿងមករកអ្នកវិញ។
ប៉ុន្តែប៉ុន្មានខែនេះ បញ្ហាខ្លះនឹងធ្វើឱ្យអ្នកយល់ថាមិនថាអ្នកវិភាគរឿងច្រើនប៉ុនណាក៏ដោយនៅចុងបញ្ចប់លទ្ធផលជាធម្មតាមិននឹកស្មានដល់។ អនុវត្តភាពស្ងប់ស្ងាត់ការគិត និងសំខាន់បំផុតការអត់ធ្មត់ព្រោះអ្នកនឹងត្រូវការវាជាចាំបាច់៕
ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)