កែវស្រាក្រឡុកទាំងអស់នេះ តើមួយណាជាចំណូលចិត្តរបស់អ្នក? ជ្រើសរើសកែវមួយ ដើម្បីមើលពីចំណុចងប់ងល់បំផុតរបស់អ្នកនៅក្នុងរឿងស្នេហា។
A. កែវ A
អ្នកចាប់អារម្មណ៍នឹងរឿងអាថ៌កំបាំងដែលមិនអាចពន្យល់បាន។ ដោយសារតែរឿងនេះ មនុស្សភាគច្រើនដែលអ្នកចូលចិត្ត ឬកត់សម្គាល់ច្រើនតែមានអាថ៌កំបាំងចំពោះអ្នក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពេលវេលាកាន់តែជិតមកដល់ នៅពេលដែលភាពទាក់ទាញអាថ៌កំបាំងរបស់មនុស្សម្នាក់ទៀតបានរលាយបាត់ អ្នកនឹងខកចិត្ត និងស្ងប់ស្ងាត់ ដោយលែងមានភាពស្និទ្ធស្នាលជាមួយពួកគេដូចមុនទៀត។ នៅក្នុងសេចក្ដីស្រឡាញ់អ្នកជាទូទៅរស់នៅក្នុងក្តីសុបិន មិនប្រាកដនិយមដូចជារឿងមនោសញ្ចេតនាផ្អែមល្ហែមនោះឡើយ។ ហេតុដូច្នេះហើយ ប្រសិនបើបុគ្គលនោះពិតជាមិនឈានដល់កម្រិតស្តង់ដាររបស់អ្នក នោះអ្នកនឹងអាក់អន់ចិត្ត និងខកចិត្ត។
B. កែវ B
អ្នកជាមនុស្សរីករាយ និងពោរពេញដោយថាមពល។ វាងាយស្រួលក្នុងការបញ្ជូនថាមពលវិជ្ជមានដល់អ្នកដែលនៅជុំវិញអ្នក។ សូម្បីតែនៅក្នុងក្តីស្រឡាញ់ អ្នកតែងតែជាប្រភពនៃការលើកទឹកចិត្ត និងការលើកទឹកចិត្តរបស់មនុស្សជុំវិញខ្លួន។ អ្នកតែងតែចង់នាំសំណើចដល់មនុស្សដែលអ្នកស្រឡាញ់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលលះបង់ខ្លួនឯងដូចជាអ្នក ជារឿយៗទទួលរងនូវអារម្មណ៍ឈឺចាប់ម្នាក់ឯង។ សូម្បីតែពេលដែលអ្នកមានអារម្មណ៍ឯកា ហត់នឿយ អ្នកនឹងមិនបង្ហាញគំនិតរបស់អ្នកទៅខាងក្រៅទេ ធ្វើឱ្យមនុស្សម្នាក់ទៀតមិនយកចិត្តទុកដាក់នឹងអ្នក។ អ្នកសប្បាយចិត្តកាន់តែច្រើន អ្នកសើចកាន់តែច្រើន កាន់តែជ្រាលជ្រៅ អ្នកឯកោ និងយូរអង្វែងថែរក្សាអ្នកជាទីស្រឡាញ់របស់អ្នក។
C. កែវ C
អ្នកជាមនុស្សដែលស្ងប់ស្ងៀមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នក ដោយមិនដែលធ្វើឱ្យខ្លួនអ្នកមានភាពរង្គោះរង្គើ ឬឆាប់ខឹងឡើយ។ អ្នកគឺមានមនោសញ្ចេតនា គិតនិ ងកំណត់ទុកនៅក្នុងពិភពផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមានទេពកោសល្យសិល្បៈ ស្ទីលសិល្បៈ។ សូម្បីតែនៅក្នុងស្ថានភាពបន្ទាន់ក៏ដោយ អ្នកនៅតែអាចរក្សាភាពទាក់ទាញគួរឱ្យកត់សម្គាល់។ ដោយសារបុគ្គលិកលក្ខណៈរបស់អ្នក អ្នកស្ទើរតែមិនអាចរក្សាទំនាក់ទំនងឱ្យនៅកក់ក្តៅជាមួយមនុស្សដែលអ្នកស្រលាញ់បានទេ។ ដោយសារតែអ្នកជាមនុស្សសមហេតុផលជាក់ស្តែង និងពូកែលាក់អារម្មណ៍របស់អ្នក។ លើសពីនេះ បុគ្គលិកលក្ខណៈរបស់អ្នក ក៏មានលក្ខណៈអភិរក្សបន្តិច ហើយមានលក្ខណៈសោះកក្រោះពិបាកក្នុងការបណ្តេញនូវអារម្មណ៍។
D. កែវ D
អ្នកពូកែស្ញប់ស្ញែងដូចជាអណ្តាតភ្លើងមិនដែលរលត់ឡើយ។ អ្នកត្រូវបានផ្តល់កម្លាំងចិត្តដែលតែងតែប្រាថ្នា និងស្រឡាញ់។ អ្នកពូកែប្រាស្រ័យទាក់ទង តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសមូហភាព និងចាប់អារម្មណ៍ធ្វើអន្តរកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាច្រើន។ អ្នកក្លាហាន ហ៊ានច្នៃប្រតិដ្ឋ និងប្រកួតប្រជែងដោយខ្លួនឯង។ នៅពេលអ្នកអាក់អន់ចិត្ឬ មិនពេញចិត្ត អ្នកក៏បង្ហាញទឹកមុខមិនស្ទាក់ស្ទើរក្នុងការធ្វើបាបអ្នកដទៃ។ នៅក្នុងសេចក្ដីស្រឡាញ់ អ្នកមាននិន្នាគ្រប់គ្រងលើពាក់ដៃគូរបស់អ្នកដោយបុគ្គលិកលក្ខណៈ និងអ្នកដឹកនាំដ៏រឹងមាំរបស់អ្នក។ អ្នកស្រឡាញ់យ៉ាងខ្លាំង អ្នកនៅជាមួយដៃគូរបស់អ្នកតែងតែមានអារម្មណ៍ស្រស់ថ្លា។ តែអ្នកជាមនុស្សដែលមិនចេះខ្វល់ខ្វាយ និងអាត្មានិយមគិតតែពីអារម្មណ៍ផ្ទាល់ខ្លួន ពេលខ្លះសម្តែងភាពជាក្មេងខ្ចីខ្លាំង ហើយក៏តែងតែធ្វើឱ្យភាគីម្ខាងទៀតសោកសៅដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
E. កែវ E
អ្នកជាមនុស្សមានតុល្យភាព សន្តិភាព និងស្ថិរភាព។ អ្នកគឺដូចជាខ្យល់នារដូវស្លឹកឈើជ្រុះដ៏ត្រជាក់ និងស្ងប់ស្ងាត់ដែលនាំមកនូវអារម្មណ៍នៃភាពបរិសុទ្ធ និងការលួងលោមដល់អ្នកដទៃ។ ក្នុងរឿងស្នេហា អ្នកមានភាពកក់ក្តៅ និងចេះគិតគូជាមួយដៃគូយ៉ាងសកម្ម។ អ្នកអាចផ្ដល់នូវភាពកក់ក្តៅដល់បេះដូងរបស់មនុស្សជាទីស្រឡាញ់របស់អ្នកដោយភាពទន់ភ្លន់ និងការអត់ធ្មត់។ អ្នកណាស្រឡាញ់អ្នកពិតជាមានសុភមង្គលណាស់។ ជាទូទៅ អ្នកស្ទើរតែគ្មានអារម្មណ៍ថ្នាំងថ្នាក់ ដូច្នេះចំណាប់អារម្មណ៍ស្នេហារបស់អ្នកនឹងមិនមានបញ្ហាច្រើនឡើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក