វ៉ោវ!​ រកឃើញអ្នកឈ្នះលុយសុទ្ធ 1 ម៉ឺនដុល្លារ​ ពីកាតកោសបញ្ចូលលុយ ​​​​ ៥ ០០០ រៀល របស់ក្រុមហ៊ុន Smart!

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែវិច្ឆិកា  ឆ្នាំ២០២០ -  ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) កាលពីថ្មីៗនេះ បានប្រគល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់យុវជនអាយុ ១៤ ឆ្នាំ ម្នាក់និង ក្រុមគ្រួសាររស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល តាមរយៈកម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ ជាកម្មវិធីឈ្នះរង្វាន់ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឡើងដើម្បីលើកទឹកចិត្តនិងជម្រុញអតិថិជនប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលឲ្យកាន់តែទូលំទូលាយ។

DSC_5357

ក្នុងនាមជាប្រតិបត្តិករទូរសព័្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart ប្ដេជ្ញាគាំទ្រយុទ្ធនាការរបស់ ធនាគារជាតិ នៃកម្ពុជា ក្នុងការជម្រុញឱ្យមានការប្រើប្រាស់រូបិយប័ណ្ណជាតិកាន់តែទូលំទូលាយ។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ ដែលធ្វើឡើងតាំងពីពាក់កណ្ដាលខែមិនាមានផ្ដល់រង្វាន់ជាច្រើនរួមមាន៖

  • លុយសុទ្ធ 1 ម៉ឺន ដុល្លារចំនួន 5 រង្វាន់
  • លុយសុទ្ធ 100 ដុល្លារចំនួន 100 រង្វាន់
  • ទូរស័ព្ទ OPPO Reno3 ចំនួន 200 រង្វាន់
  • ទូរស័ព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់
  • ទូរស័ព្ទ Smart Hero ចំនួន 500 រង្វាន់
  • និងលុយបន្ថែមក្នុងប្រព័ន្ធ រាប់លានរង្វាន់

DSC_5345

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកពូ សុថេន បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ ខ្ញុំនិឹងយកលុយឈ្នះនេះដើម្បីផ្គត់ផ្គងលើ ការសិក្សារបស់កូនៗ និងធ្វើដើមទុនរកស៊ី។ អតិថិជនទាំងអស់គូរជឿជាក់ ក្រុមហ៊ុន Smart ព្រោះក្រុមហ៊ុនមានផ្ដល់រង្វាន់ពិតមែន។» 

DSC_5344

គួរបញ្ជាក់ផងដែរថា រង្វាន់លុយសុទ្ធ មឺុនដុល្លារពីកាតកោសបញ្ចូលលុយ៥០០០ រៀលចំនួនពីររង្វាន់ទៀតនៅមិនទាន់មានអ្នកឈ្នះនៅឡើយ។ សូមបន្តជាវកាតកោស៥០០០ រៀលដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ក្រុមហ៊ុន Smart បានរៀបចំកម្មវិធីឈ្នះរង្វាន់ ផ្សេងៗគ្នាជាច្រើនដូចជា កម្មវិធី «E-Top Up ឈ្នះដោយផ្ដល់ឱកាស ឈ្នះរង្វាន់ទូរស័ព្ទ realme 6i ចំនួន 5 រង្វាន់ រាល់សប្តាហ៍ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី ១ ម៉ឺនរៀលឡើងទៅ កម្មវិធី «ការផ្ដល់ជូនពិសេសពី Smart @home» អតិថិជនអាចទទួលបាន Smart Pocket Wi-Fi ក្នុងតម្លៃត្រឹមតែ 6ដុល្លារ ដោយគ្រាន់តែភ្ជាប់ឡេីងវិញ គម្រោង Premium plan រយៈពេល 6ខែ ឬឥតគិតលុយតែម្តង បេីអ្នកភ្ជាប់ឡេីងវិញគម្រោង Premium plan រយៈពេល 12ខែ ហើយអតិថិជនក៏អាចទទួលបានលេខពិសេសតម្លៃ 129ដុល្លារសម្រាប់អតិថិជនចាស់និងថ្មីផងដែរ។

DSC_5336

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានប្រគល់រង្វាន់ រថយន្តម៉ាកFord 2020 មួយគ្រឿងដល់អតិថិជនរបស់ខ្លួន រស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែថ និងរង្វាន់មហាសាលន៍ជាច្រើនផ្សេងទៀត ក្នុងកម្មវិធី «ឈ្នះរង្វាន់មហាសាលន៍» ដែលរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌកន្លងមក។

DSC_5307

សម្រាប់ព័ត៌មានបន្ថែមនិងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh