តើគូស្នេហ៍បច្ចុប្បន្នរបស់អ្នក អាចមានវាសនាល្អសម្រាប់អ្នកទេ?

ជាអកុសលអ្នកវង្វេងផ្លូវនៅក្នុងព្រៃ តើសត្វមួយណាដែលអ្នកគិតថាអ្នកនឹងជួបប្រទះ?

ក. ទន្សាយ​មួយ

White Rabbit On Green Grass.

អ្នកទាំងពីរគឺជាគូស្នេហ៍ដែលមានវាសនាល្អ ប្រហែលជាមូលហេតុចម្បង គឺដោយសារតែអ្នកទាំងពីរបានឈឺចាប់ដូចគ្នា ដែលអ្នកអាចយល់ចិត្ត និងយល់បានយ៉ាងងាយ។ ចាប់ពីពេលដែលអ្នកបានជួបគ្នាដំបូង អ្នក និងអតីតអ្នកដឹងថាមនុស្សម្នាក់ទៀត គឺជាដៃគូដែលអ្នកចង់រក។ ដោយសារតែបែបនេះអ្នកទាំងពីរតែងតែព្យាយាមរាល់ថ្ងៃដើម្បីធ្វើឱ្យស្នេហាមួយនេះកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។ ជឿថាអ្នកនឹងមានសុភមង្គលយូរអង្វែង។

ខ.​ ខ្លា

YB6aQqKZBVjtt3PuDSkJKe

សុំទោសដែលនិយាយថាគូស្នេហ៍បច្ចុប្បន្នរបស់អ្នកមិនមែនជាវាសនាល្អ ឬក៏គូរបស់អ្នកទេ។ នៅក្នុងរឿងស្នេហានេះអ្នកតែងតែផ្តល់ឱ្យច្រើនជាងទទួលបាន ពេលខ្លះអ្នកព្រមទទួលយកការលះបង់ដើម្បីការពារក្តីស្រឡាញ់របស់អ្នក។ ប៉ុន្តែផ្ទុយទៅវិញ ដៃគូរបស់អ្នក យករឿងនោះថាជាបញ្ហាពិតណាស់គាត់ / នាងមិនយកចិត្តទុកដាក់ច្រើនចំពោះអ្វីដែលអ្នកបានធ្វើ។ ប្រសិនបើមនុស្សម្នាក់ទៀតមិនពេញចិត្តនឹងអារម្មណ៍របស់អ្នក វាគ្រាន់តែជាអ្វីដែលអ្នកព្យាយាមប៉ុណ្ណោះ។

គ. ពស់

ALT TAG

នៅក្នុងទំនាក់ទំនងស្នេហាទាំងអស់នេះ អ្នកតែងតែមានលក្ខណៈឯកតោភាគី និងតាមរកមនុស្សម្នាក់ទៀតយ៉ាងសកម្ម។ នៅពេលដែលអ្នកចូលចិត្ត / ស្រលាញ់នរណាម្នាក់អ្នកប្រញាប់ប្រញាល់ដូចជាមនុស្សល្ងីល្ងើ អ្នកភ្លេចវិនិច្ឆ័យកម្រិតនៃសេចក្តីស្រលាញ់របស់មនុស្សម្នាក់ទៀតចំពោះអ្នក។ ធ្វើជាមនុស្សសកម្មពេកនៅពេលដែលពួកគេមិនមានអារម្មណ៍ចំពោះអ្នក គឺជាគំនិតមិនល្អឡើយ ជាពិសេសប្រសិនបើអ្នកជាក្មេងស្រី។ ប៉ុន្តែសន្មតថាអ្នក និងមនុស្សដែលអ្នកចូលចិត្តជួបគ្នានោះទំនាក់ទំនងនោះប្រាកដជាងាយស្រួលណាស់។

ឃ. មេអំបៅ

TB Blog 072419 Butterfly

ស្នេហារបស់អ្នកជាមួយអ្នកដ៏សំខាន់របស់អ្នក មិនត្រឹមតែត្រូវបានបង្កើតឡើងដោយភាពសុខដុមក្នុងការគិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ និងយល់ដឹងទៀតផង។ អ្នកទាំងពីរជាខ្នងបង្អែករឹងមាំរៀងៗខ្លួនតែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងផែនការអនាគតរបស់អ្នកទាំងពីរ។ អ្នកបានគូសបញ្ជាក់រាល់ជំហានទៅមុខ ហើយអ្នកដែលអ្នកជ្រើសរើសដើម្បីអមដំណើរគឺមិនមាននរណាក្រៅពីអ្នកស្រលាញ់បច្ចុប្បន្នឡើយ។ សង្ឃឹមថាក្តីស្រលាញ់របស់អ្នកនឹងស្ថិតស្ថេរយូរអង្វែងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)