ចង្រិត ​របស់ញ៉ាំលេងសោះ មានប្រយោជន៍សុខភាពច្រើនដល់ម្លឹងផងហ្ហី?

ជាការពិតណាស់សត្វចង្រិតបំពង មិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយ នោះទេ តែវាថែមទាំងសំបូរទៅដោយសារធាតុប្រូតេអ៊ីន សារធាតុសរសៃដែលយើងពុំអាចរកបានពីផ្លែឈើ ឬបន្លែ នោះឡើយ។

សារធាតុប្រូតេអ៊ីនទទួលបានពីការហូបចង្រិត ជារបបអាហារដ៏សំខាន់ដែលរាងកាយយើងត្រូវការជាចាំបាច់។ រីឯ សារធាតុសរសៃវិញ ជាតម្រូវការនៃប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជំរុញដល់ការដឹកនាំកាកសំណល់ចំណីអាហារតាមផ្លូវរំលាយអាហារ។

១

ជាពិសេសទៅទៀតនោះ សត្វចង្រិត ជាប្រភពនៃអាហារដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជំរុញឲ្យមានការបង្កបង្កើតពពួកបាត់តេរីល្អក្នុងពោះវៀន ដែលប្រព័ន្ធរំលាយអាហារយើងត្រូវការជាចាំបាច់ដែរ ដោយសារបាក់តេរីល្អទាំងនេះ មិនត្រឹមតែជួយដល់ការបំបែកអាហារ និងជួយដល់ដំណើរការនៃការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារប៉ុណ្ណោះទេ ពួកវាថែមទាំងជួយយើងប្រឆាំងនឹងការរលាកទាំងឡាយទៀតផង។

ជាពិសេសចង្រិតថែមទាំងជួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការដ៏ប្រសើរនៃប្រព័ន្ធរំលាយអាហារ ។បង្កឲ្យមានការវិវឌ្ឍន៍នៃកោសិកាមហារីក និងជំងឺធ្លាក់ទឹកចិត្តជាដើម។

២ (1)

ដូច្នេះការទទួលទានសត្វចង្រិត ជាពិសេសចង្រិតបំពង មិនត្រឹមតែជួយបំពេញនូវរបបអាហារនៃប្រូតេអ៊ីនតែមួយមុខនោះទេ វាថែមទាំងជួយជំរុញសុខភាពនៃប្រព័ន្ធរំលាយអាហារផងដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: